៣​មុខ​នេះ​ឃើញ​ហើយ​ស្រក់​ទឹក​មាត់​ហ្មង

មើលវីដេអូខាងក្រោមហើយដឹងតែចង់ទៅញ៉ាំហ៎្មង!

ដល់ពេលថ្ងៃត្រង់ចឹង ចង់ទៅញ៉ាំបាយស្រាប់តែនឹកឃើញដល់ហាងHoney Coffee ហ្មង។ព្រោះតែបរិយាកាសដ៏អំណោយផលរបស់ហាងនេះធ្វើឲ្យយើងមានអារម្មណ៏ថាអណ្តែតអណ្តូងទៅតាមការច្នៃម៉ូតរបស់ហាងនេះតែម្តង។ បើនិយាយពីមុខម្ហូបវិញគឺមានច្រើនប្រភេទច្រើនរសជាតិ ហើយមានបម្រើអាហារបីពេល អាហារពេលព្រឹក អាហារពេលថ្ងៃ និងអាហារពេលល្ងាច។ ចំពោះអាហារខាងក្រោមនេះវិញគឺសុទ្ធសឹងតែជាម្ហូបពិសេសប្រចាំហាង មានដូចជា៖

មឹកញាត់សាច់ជ្រូកបំពង គឺគេយកសាច់ជ្រូកចិញ្ច្រាំមកញាត់ក្នុងមឹងហើយយកទៅបំពងធ្វើឲ្យរសជាតិកាន់តែពិសេស។

៣​មុខ​នេះ​ឃើញ​ហើយ​ស្រក់​ទឹក​មាត់​ហ្មង

ត្រីចាបបំពង គឺចម្អិនសីតុណ្ហភាពក្តៅល្មមដើម្បីកុំឲ្យបាត់បង់រសជាតិដើមរបស់ត្រី។ ហើយបើបានច្រលក់ជាមួយទឹកត្រីអំពិលទុំផងនោះច្បាស់ជាលេបទឹកមាត់តែម្តង។

៣​មុខ​នេះ​ឃើញ​ហើយ​ស្រក់​ទឹក​មាត់​ហ្មង

ហានីស្ទេក មួយមុខនេះគឺពិសេសត្រង់ទឹកស្រួបផ្សំពីធម្មជាតិស្រោចពីលើសាច់គោស្រស់មកអាំង គ្រាន់តែដាក់ចូលមាត់ភ្លាមរសជាតិឈ្ងុយរបស់សាច់គោភាយចេញមក៕

៣​មុខ​នេះ​ឃើញ​ហើយ​ស្រក់​ទឹក​មាត់​ហ្មង ៣​មុខ​នេះ​ឃើញ​ហើយ​ស្រក់​ទឹក​មាត់​ហ្មង ៣​មុខ​នេះ​ឃើញ​ហើយ​ស្រក់​ទឹក​មាត់​ហ្មង ៣​មុខ​នេះ​ឃើញ​ហើយ​ស្រក់​ទឹក​មាត់​ហ្មង

ប្រភព៖ sabay

  • ៣​មុខ​នេះ​ឃើញ​ហើយ​ស្រក់​ទឹក​មាត់​ហ្មង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/02  Category:កំសាន្ត
Tags: