តើ​មាន​អ្វី​កើតឡើង នៅ​ពេល​អ្នក​លេប​ស្ករ​កៅស៊ូ​?

តើ​មាន​អ្វី​កើតឡើង នៅ​ពេល​អ្នក​លេប​ស្ករ​កៅស៊ូ​?


តើ​មាន​អ្វី​កើតឡើង នៅ​ពេល​អ្នក​លេប​ស្ករ​កៅស៊ូ​?

​កាលពី​នៅ​ក្មេងៗ យើង​សុទ្ធតែ​គិតថា បើសិនជា​ច្រឡំ​លេប ស្ករ​កៅស៊ូ​ចូលទៅ​ក្នុង​ពោះ វា​នឹង​ស្អិត​ជាប់​ក្រពះ​ពោះវៀន​រហូត​ហើយ​។ សំណាង​ដែរ តាមរយៈ​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ បាន​អះអាង​ថា វា​មិន​មាន​រឿង​បែប​នេះ​ឡើយ​។

​តើ​មាន​អ្វី​កើតឡើង នៅពេលដែល​យើង ច្រឡំ​លេប​ស្ករ​កៅស៊ូ​ចូល​ក្នុង​ពោះ​? ជាក់ស្តែង ស្ករ​កៅស៊ូ​នោះ​វា​មិន​ត្រូវបាន​រំលាយ ដូច​ចំណី​អាហារ​ដែល​យើង​ញ៉ាំ​ធម្មតា​ឡើយ​។ វា​ក៏​ធន់​នឹង​អាស៊ីត​របស់​ក្រពះ ហើយ​អាច​រក្សា​រូបរាង​របស់​វា នៅ​ធម្មតា​បាន​ថែម​ទៀត​ផង​។

ហេតុអ្វី​បានជា​ស្ករ​កៅស៊ូ មិន​អាច​រំលាយ​ដូច​អាហារ​ធម្មតា​?
រាងកាយ​របស់​មនុស្ស​យើង មិន​មាន​អង់ស៊ីម​ពិសេស សម្រាប់​រំលាយ​ជាតិ​កៅស៊ូ ក្នុង​ស្ករ​កៅស៊ូ​ឡើយ​។ តាមពិត ជាតិ​កៅស៊ូ​ស្វិត​នេះ គឺជា​របស់​ការពារ​រាងកាយ​វា ពី​ជាតិ​អាស៊ីត​នេះ​តែម្តង ដូច្នេះហើយ បានជា​ស្រោមដៃ​ការពារ​ភាគច្រើន ធ្វើ​ចេញពី​កៅស៊ូ​។​

បើសិនជា​វា​មិន​រំលាយ​ទេ តើ​វា​នៅក្នុង​ក្រពះ​យើង​រហូត​ឬ​?
មិនមែន​អញ្ជឹង​។ រាងកាយ​យើង​អាច​អាច​បញ្ជូន​វា​ចេញពី​ក្រពះ ដោយ​ឆ្លងកាត់​ប្រព័ន្ធ​រំលាយ​អាហារ ដូច​អាហារ​ធម្មតា ដើម្បី​បញ្ចេញ​ចោល​តាម​លាមក​ដូចគ្នា ក្នុង​រយៈពេល​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃក្រោយ​។

ឥឡូវនេះ អ្នក​អាច​លែង​បារម្ភ​ទៀតហើយ ពេល​ច្រឡំ​លេប​ស្ករ​កៅស៊ូ​ក្នុង​ពោះ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។