ជំងឺគ្រុនឈាម​កំពុង​វាយប្រហារ​មនុស្ស​ចាស់​-​ក្មេង​កាន់តែ​ច្រើន

ខេត្តមណ្ឌលគិរី ៖ អត្រា​នៃ​ចំនួន​អ្នកជំងឺ​គ្រុនឈាម កំពុង​ផ្ទុះ​ច្រើន​ករណី ខណៈ​ក្មេង​ចាស់​ជា​ច្រើន​មក​ពី​ក្រុង​-​ស្រុក​ស្ទើរ​ទូ​ទាំង​ខេត្តមណ្ឌលគិរី កំពុង​បញ្ជូន​មក​កាន់​ពេទ្យ​បង្អែក​ខេត្ត​កាន់តែ​ច្រើន​ឡើង​ៗ ។ រីឯ​ការ​ថមថយ ហាក់ដូចជា​នៅ​មាន​កម្រិត​ទាប​នៅឡើយ ។

ជំងឺគ្រុនឈាម កំពុង​បន្ត​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ស្ទើរ​ប្រកាស​អាសន្ន​នៅ​មណ្ឌលគិរី ខណៈ​មាន​មនុស្ស​ក្មេង​ចាស់​ជា​ច្រើន​នាក់ ត្រូវ​បាន​បញ្ជូន​មក​សំរាក​ព្យាបាល​នៅ​ពេទ្យ​បង្អែក​ខេត្ត និង​តាម​ពេទ្យ​ឯកជន​នានា ក្នុង​តំបន់​នេះ ស្ទើរ​រក​កន្លែង​សំរាក​គ្មាន ដែល​ករណី​មួយ​នេះ កំពុង​មានការ​ព្រួយបារម្ភ​ខ្លាំង​បំផុត ។

លោក​សៀ សុខ​មៀង ប្រធាន​ពេទ្យ​បង្អែក​ខេត្ត​ឱ្យ​ដឹង កាលពី​ព្រឹក​ថ្ងៃ​ទី​០១ កក្កដា ២០១៦ នេះ​ថា ជំងឺគ្រុនឈាម ពិតជា​បាន​និង​កំពុង​កើត​មាន​មក​លើ​មនុស្ស​ក្មេង ចាស់ ប្រុស ស្រី ស្ទើរ​គ្រប់​ស្រុក​ទូ​ទាំង​ខេត្ត ពិតប្រាកដ​មែន ។ ព្រោះ​អគា​ព្យាបាល​ស្ទើរតែ​រក​កន្លែង​សម្រាក​មិន​បាន ។ ជំងឺគ្រុនឈាម​ឆ្នាំ​នេះ វា​ហាក់ដូចជា​មានការ​ផ្ទុះ​ឡើង​យ៉ាងច្រើន​ករណី​មែនទែន ខុស​គ្នា​ពី​បណ្តា​ឆ្នាំ​មុន​ៗ ។

ជំងឺគ្រុនឈាម​នេះ មាន​ចំនួន​តិចតួច​បំផុត តែ​ទោះបី​ជំងឺ​នេះ កំពុង​ផ្ទុះ​ឡើង​ច្រើន​ករណី​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស គឺ​ពុំ​ទាន់​មាន​ទេ ព្រោះ​មាន​ស្លាប់​ក្មេង​ប្រុស​ម្នាក់​អាយុ​០៥​ឆ្នាំ នៅ​ស្រុក​ពេ​ជ្រា​ដា តែ​អត្រា​ថមថយ​ចុះ ហាក់បី​នៅ​មាន​កំរិត​តិច​នៅឡើយ ។

លោក​ប្រធាន​ពេទ្យ​បង្អែក​ខេត្ត​បានឱ្យ​ដឹង​ថា បញ្ហា​ដែល​មាន​បញ្ហា​ផ្ទុះ​ឡើង​នូវ​ជំងឺ​នេះ​ច្រើន វា​អាច​កើតឡើង​ដោយសារ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​មក​ពី​ការ​ចម្លង​មក​ពី​សត្វ​មូស​ម្យ៉ាង​ខាំ ។ លោក​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​បង្កើន​ការ​យល់​ដឹង​ឱ្យ​បាន​ខ្ពស់​បំផុត អំពី​វិធី​ការពារ​កុំ​ឲ្យ​កើត​មាន​ជំងឺ​ទាំងនេះ ដូច​ជា​ត្រូវធ្វើ​អនាម័យ​ខ្លួន កាប់​ឆ្ការព្រៃ​ជុំវិញ​ផ្ទះសម្បែង លុបថ្លុក របស់របរ​ដែល​ដក់​ទឹក ដែល​ជា​ជំរក​សត្វ​មូស​បង្ក​ពង​កូន​ឱ្យ​បាន​ស្អាត ។

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជំងឺគ្រុនឈាម​កំពុង​វាយប្រហារ​មនុស្ស​ចាស់​-​ក្មេង​កាន់តែ​ច្រើន

ជំងឺគ្រុនឈាម​កំពុង​វាយប្រហារ​មនុស្ស​ចាស់​-​ក្មេង​កាន់តែ​ច្រើន

ជំងឺគ្រុនឈាម​កំពុង​វាយប្រហារ​មនុស្ស​ចាស់​-​ក្មេង​កាន់តែ​ច្រើន

ជំងឺគ្រុនឈាម​កំពុង​វាយប្រហារ​មនុស្ស​ចាស់​-​ក្មេង​កាន់តែ​ច្រើន