រូបមន្ត​សម្រក​ខ្លាញ់​ក្បាលពោះ​ ទទួលផល​ត្រឹម ៧ ​ថ្ងៃ​

រូបមន្ត​សម្រក​ខ្លាញ់​ក្បាលពោះ​ ទទួលផល​ត្រឹម ៧ ​ថ្ងៃ​

សុភាពនារីតែងចង់បានរូបរាងស្រឡូនស្អាត គ្មានខ្លាញ់ គ្មានសាច់យារធ្លាក់ និង ហឹបណែនល្អ ។ ប៉ុន្តែការសម្រករាង ពុំមែនជារឿងងាយស្រួលដែលអាចធ្វើបានក្នុងពេលមួយប៉ប្រិចភ្នែកនោះទេ ។

ទោះជាយ៉ាងណា សូមកុំបារម្ភ យើងនឹងណែនាំអំពីវិធីធ្វើភេសជ្ជៈស័ក្តិសិទ្ធិដែលអ្នកអាចសម្រករាងបានឆាប់រហ័ស ដោយមិនចាំបាច់តមអាហារ និងហាត់ប្រាណយ៉ាងគំហុកនោះទេ ។ វិធីខាងក្រោមនេះងាយស្រួលដែលអ្នកអាចធ្វើដោយខ្លួនឯងបាន ដោយប្រើគ្រឿងផ្សំធម្មជាតិសុទ្ធសាធ ។ ប្រសិនបើអ្នកពិតជាត្រូវស្លៀកឈុតស៊ិចស៊ី ឬ រ៉ូបរាត្រីសមោលសក្នុងពេលឆាប់ៗនេះ សូមសាកល្បងវិធីនេះ ត្រឹម ៧ ថ្ងៃ នោះអ្នកនឹងបានលទ្ធផលគាប់ចិត្តមិនខាន ។

គ្រឿងផ្សំ
– ទឹកឃ្មុំធម្មជាតិ ២ ស្លាបព្រាកាហ្វេ
– ម្សៅឈើអែម ១ ស្លាបព្រាកាហ្វេ
– ទឹកស្អាតដាំពុះ ២៥០ មិល្លិលីត្រ

វិធីធ្វើ
ដាំទឹកឱ្យពុះ ចាក់ម្សៅឈើអែមចូល ហើយទុកឱ្យត្រជាក់ មុននឹងថែមទឹកឃ្មុំ។ គួរចងចាំថា ទឹកឃ្មុំត្រូវនឹងសីតុណ្ហភាពត្រជាក់ ទើបប្រិសិទ្ធភាពទទួលបានគាប់ប្រសើរ ពុំនោះទេសារធាតុចិញ្ចឹមក្នុងទឹកឃ្មុំអាចនឹងសាបរលាបដោយសារកម្តៅ ។

វិធីទទួលទាន : ទទួលទានភេសជ្ជៈនេះពាក់កណ្តាលរៀងរាល់ពេលមុនចូលគេង និង ទុកពាក់កណ្តាលទៀតសម្រាប់ទទួលទាននៅពេលព្រលឹមទើបភ្ញាក់ពីគេង ៕

ប្រភព៖ pmhotnews

  • រូបមន្ត​សម្រក​ខ្លាញ់​ក្បាលពោះ​ ទទួលផល​ត្រឹម ៧ ​ថ្ងៃ​已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/07/02  Category:សុខភាព
Tags: