អត្ថប្រយោជន៍​អស្ចារ្យ​នៃ​ស៊ុត​ពណ៌ស​ ដែល​អ្នក​មិន​ធ្លាប់​​ដឹង​ពីមុន​មក

ជាទូទៅមនុស្សភាគច្រើនតែងគិតថា ស៊ុតពណ៌សមិនសូវមានប្រយោជន៍ និងត្រូវគេបោះចោលជារឿយៗពេលធ្វើនំ ប៉ុន្តែតាមពិតវាមានអត្ថប្រយោជន៍ច្រើនយ៉ាង លើសពីអ្វីដែលយើងធ្លាប់គិតទៅទៀត។

ជាមួយគ្នានេះដែរ វាពិតជាផ្ដល់នូវអត្ថប្រយោជន៍ច្រើនយ៉ាង ប្រសិនបើអ្នកប្រើប្រាស់វាបានត្រឹមត្រូវ ដូចជា៖

អត្ថប្រយោជន៍​អស្ចារ្យ​នៃ​ស៊ុត​ពណ៌ស​ ដែល​អ្នក​មិន​ធ្លាប់​​ដឹង​ពីមុន​មក

សម្រាប់ធ្វើឲ្យសក់មានសុខភាពល្អ និងភ្លឺរលោង

ស៊ុតផ្ទុកទៅដោយប្រូតេអ៊ីនជាច្រើន ដែលអាចជួយឲ្យសក់របស់អ្នកកាន់តែរឹងមាំ និងមានសុខភាពល្អ។

វិធីសាស្ត្រ៖

១) គោះស៊ុតពណ៌សដាក់នៅក្នុងចានគោម ឬកែវ
២) ដាក់បន្ថែមប្រេងអូលីវបន្តិច
៣) លាបវាទៅលើសក់
៤) ទុកចោលចន្លោះពី ១០ ទៅ ២០នាទី
៥) លាងសម្អាតសក់ជាមួយទឹកក្ដៅឧណ្ហៗ ជាការស្រេច

* ប្រសិនបើអ្នកមិនចូលចិត្តក្លិនរបស់វាទេ អ្នកអាចបន្ថែមប្រេងក្រអូបចំនួន២ដំណក់ ទៅក្នុងការលាយនោះបាន។ ប្រសិនបើសក់របស់អ្នកមានសភាពស្ងួតខ្លាំង អ្នកគួរតែប្រើប្រាស់ស៊ុតពណ៌ស ពីស៊ុតយ៉ាងហោចណាស់ចំនួន២គ្រាប់ ទើបជាការប្រសើរ។

សម្រាប់ផ្ទៃមុខ

អត្ថប្រយោជន៍​អស្ចារ្យ​នៃ​ស៊ុត​ពណ៌ស​ ដែល​អ្នក​មិន​ធ្លាប់​​ដឹង​ពីមុន​មក

ស៊ុតពណ៌សល្អក្នុងការប្រឆាំងនឹងភាពចាស់ណាស់។ អ្នកក៏អាចប្រើវា ធ្វើជាទឹកលាងសម្អាតផ្ទៃមុខបានផងដែរ។

វិធីសាស្ត្រ៖

១) គោះស៊ុតពណ៌សដាក់នៅក្នុងចានគោម
២) ដាក់បន្ថែមទឹកចូលបន្តិច
៣) ចាប់ផ្ដើមកូររយៈពេលពី ២ ទៅ ៣នាទី
៤) យកវាមកលាងសម្អាតផ្ទៃមុខរបស់អ្នក
៥) លាងសម្អាតផ្ទៃមុខអ្នកជាមួយទឹកស្អាត ជាការស្រេច

* ការធ្វើបែបនេះទៀងទាត់អាចជួយកាត់បន្ថយភាពហើម ឬប៉ោងនៃស្បែក និងអាចជួយឲ្យរន្ធញើសរបស់អ្នកកាន់តែតូចទៀតផង។ អ្នកក៏អាចធ្វើវាឲ្យទៅជាម៉ាស់បិទមុខ ជំនួសឲ្យទឹកលាងសម្អាតផ្ទៃមុខបានដែរ។

គ្រឿងផ្សំ៖

១) យកស៊ុតពណ៌សទាំងអស់ ពីស៊ុតមួយគ្រាប់
២) ទឹកឃ្មុំកន្លះស្លាបព្រាបាយ
៣) ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ

វិធីសាស្ត្រ៖

១) លាយទឹកក្រូចឆ្មា ២ស្លាបព្រាបាយ ចូលទៅក្នុងស៊ុតពណ៌ស
២) កូរគ្រឿងផ្សំទាំង២នេះឲ្យសព្វ
៣) ដាក់បន្ថែមទឹកឃ្មុំចូល
៤) កូរវាឲ្យសព្វម្ដងទៀត
៥) លាងសម្អាតផ្ទៃមុខរបស់អ្នកជាមួយទឹកក្ដៅឧណ្ហៗ
៦) លាបវានៅលើផ្ទៃមុខ និងទុកចោលរយៈពេល ១០ ទៅ ១៥នាទី
៧) លាងសម្អាតផ្ទៃមុខជាមួយទឹកក្ដៅឧណ្ហៗ ជាការស្រេច

* ម៉ាស់បិទមុខនេះមានអត្ថប្រយោជន៍ ក្នុងការកម្ចាត់មុន និងអាចម៍រុយនៅលើផ្ទៃមុខ និងជួយឲ្យផ្ទៃមុខរបស់អ្នកមានសំណើមទៀតផង។

សម្រាប់ការសម្អាតផ្សេងៗ

ស៊ុតពណ៌សមានសភាពស្អិត និងខាប់។ អ្នកអាចប្រើប្រាស់វា ដើម្បីកម្ចាត់ធូលីពីក្នុងកាបូបលុយ ស្បែងជើង កាតាប និងរបស់របរជាច្រើនផ្សេងទៀត ដែលផលិតពីស្បែក។ អ្នកគ្រាន់តែយកវាទៅដុះជូត រួចប្រើប្រាស់ក្រណាត់សើម ដើម្បីជូតវាចេញជាការស្រេច។ ការធ្វើបែបនេះ មិនត្រឹមតែជួយសម្អាតផ្ទៃខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែវាអាចជួយឲ្យ កាបូបលុយ ស្បែកជើង ឬកាតាបរបស់អ្នក មានសភាពភ្លឺរលោង និងរឹងមាំ ដោយសារតែស៊ុតពណ៌ស មានសារធាតុការពារទៅលើស្បែក៕

ប្រភព៖ sabay

  • អត្ថប្រយោជន៍​អស្ចារ្យ​នៃ​ស៊ុត​ពណ៌ស​ ដែល​អ្នក​មិន​ធ្លាប់​​ដឹង​ពីមុន​មក已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/02  Category:សុខភាព
Tags: