ស្លាប់១ របួសធ្ងន់-ស្រាល​៥ ម្សិលមិញ​

​រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេសកើតឡើង​ចំនួន​៣​លើក បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ រង​របួសធ្ងន់​២​នាក់ និង​របួស​ស្រាល​៣​នាក់ កាលពី​​ថ្ងៃ​ទី​០១ ​កក្កដា ​​២០១៦ ​​។ នេះ​បើ​តាម​​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ ។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៣​លើក​នេះ បណ្តាល​ឱ្យ​​ខូចខាត​យានយន្តសរុប​ចំនួន​៥​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​៤​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​១​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​បត់​គ្រោះថ្នាក់​១​លើក​, កត្តា​យានយន្ត​១​លើក និង​អាកាសធាតុ​១​លើក​។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៤​នាក់​។