មេដឹកនាំអាមេរិកខាងជើងសង្កត់ធ្ងន់ទៅលើកិច្ចព្រមព្រៀងអាកាសធាតុ

OTTAWA៖​មេដឹកនាំកំពូលៗ ​សហរដ្ឋអាមេរិក​, កាណាដានិងម៉ិចស៊ីកូ បានប្រកាសអំពីកិច្ចព្រមព្រៀង​ថាមពលនិងអាកាសធាតុកាលពីថ្ងៃពុធ ​ដែលមេដឹកនាំទាំងអស់នោះនឹងសន្យាថានឹងផលិតនូវ ​ថាមពលអគ្គីនីថ្នាក់ជាតិរបស់ពួកគេ ពីប្រភពថាមពលស្អាតនៅឆ្នាំ២០២៥ខាងមុខ។​នាយករដ្ឋមន្ត្រីកាណាដា​ លោក Justin Trudeau,​បារ៉ាក់ អូបាម៉ាប្រធានាធិបតីអាមេរិកនិង ប្រធានាធិបតីម៉ិចស៊ីកូ Enrique Pena Nieto ​បាននិយាយនៅក្នុងការចូលរួមសន្និសិទសារពត៌ ​មាន នៅក្នុងរដ្ឋ អូតាវ៉ា នៅចុងបញ្ចប់នៃកិច្ចប្រជុំ។​គោលបំណងសំខាន់នៃកិច្ចព្រមព្រៀងទៅលើការផ្លាស់ប្តូរអាកាសធាតុនេះគឺដើម្បីផលិត ​នូវអគ្គីនី៥០ភាគរយ ​ដែលបានមកពីថាមពលស្អាត រួមបញ្ចូលទាំងពន្លឺព្រះអាទិត្យនិងខ្យល់,​ នុយក្លេអ៊ែរនិងវារីអគ្គីសនីនៅឆ្នាំ២០២៥ខាងមុខធ្វើយ៉ាងណាឱ្យលើសកំណើនរហូតទៅដល់២៧ ភាគរយ ដែល​មានស្រាប់នៅឆ្នាំ២០១៥។​កិច្ចព្រមព្រៀងទីក្រុងប៉ារីស ​វាជាចំណុចរបត់មួយរបស់ភពផែនដីយើងដែលតំណាងឱ្យ កិច្ចព្រមព្រៀងមិនធ្លាប់មានពីមុនមកវាជាតម្រូវការបន្ទាន់ដើម្បីធ្វើសកម្មភាព​ប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួលអាកាស់ធាតុ​ តាមរយះការច្នៃប្រឌិតធ្វើយ៉ាងណាឱ្យការបូនឌីអុកស៊ីតនៅ ​មានកំរិតទាប ​អ្នកដឹកនាំបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឱ្យមានកិច្ចព្រមព្រៀងទៅមក ចូលជាធរមានមុនពេលចុងបញ្ចប់នៃឆ្នាំ២០១៦នេះ។​នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau​ បានបញ្ជាក់ថា៖«កិច្ចព្រមព្រៀងនេះឱ្យតម្លៃ ដល់ពួកយើង ​ដើម្បីឆ្ពោះទៅរកថាមពលកើតឡើងវិញ »។​ «យើងធ្វើការរួមគ្នា លើដំណោះ ស្រាយថាមពល ដើម្បីឱ្យមនុស្សជំនាក់ក្រោយ នាំគ្នាការពារនិងយល់ដឹងអំពីផលប៉ះពាល់​ នៃការប្រែប្រួលអាកាសធាតុ ​វាជាអ្វីដែលយើងត្រូវតែធ្វើការរួមគ្នា»។​

មេដឹកនាំអាមេរិកខាងជើងសង្កត់ធ្ងន់ទៅលើកិច្ចព្រមព្រៀងអាកាសធាតុអត្ថបទដោយ៖ កញ្ញា
ប្រភព៖ channelnewsasia.com