គួរ​ឲ្យ​ឈឺ​ចាប់​ ​សម្ព័ន្ធមិត្ត​​អាមេរិក​ នៅ​អាស៊ីអាគ្នេយ៍​ បែរ​ជា​ទិញ​នាវា​មុជ​ទឹក​ដល់​ទៅ​៣​គ្រឿង​ពី​ ចិន​

រដ្ឋាភិបាលយោធា ថៃ សម្រេចទិញនាវាមុជទឹក ៣ គ្រឿងពីប្រទេស ចិន មានតម្លៃមួយពាន់លានដុល្លារ ជាសញ្ញាដែលគេមើលឃើញថាព្រះរាជាណាចក្រនេះ មានទំនាក់ទំនងមិនដូចមុន ជាមួយនឹងមហាអំណាចក្នុងតំបន់ ដំណាលពេលដែលទីក្រុង បាងកក និងទីក្រុង វ៉ាស៊ីនតោន មានទំនាក់ទំនងធ្លាក់ចុះខ្លាំង ចាប់តាំងពីរដ្ឋាភិបាលឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូចា ចាប់ខ្លួនសកម្មជនជាច្រើនដាក់ពន្ធនាគារ ពីបទរិះគន់រដ្ឋាភិបាល ។
កងទ័ពបានធ្វើរដ្ឋប្រហារក្នុងខែ ឧសភា ឆ្នាំ ២០១៤ ទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលកើតឡើងដោយសារការបោះឆ្នោត ហើយចាប់ពីពេលនោះ រដ្ឋាភិបាលយោធា ហាក់ខិតចូលទៅជិតប្រទេស ចិន បន្តិចម្ដងៗ ក្នុងពេលដែលបច្ឆិមប្រទេសមិនព្យាយាមយកចិត្តរបបយោធា ថៃ ហើយជំរុញដល់រដ្ឋាភិបាលលោក ប្រាយុទ្ធ ឲ្យរៀបចំផ្ទេរអំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលមួយតាមបែបប្រជាធិបតេយ្យ ។
ការងាកចេញពីបច្ឆិមប្រទេសរបស់ទីក្រុង បាងកក មានឡើងស្របពេលដែល សហរដ្ឋអាមេរិក និងប្រទេស ចិន កំពុងប្រជែងផ្សព្វផ្សាយឥទ្ធិពលរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ជាកន្លែងដែលទំនាស់ទឹកដីក្នុងសមុទ្រចិនខាងត្បូង បង្កឲ្យមានភាពតានតឹងគ្មានស្រាកស្រាន្តក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ។

នៅថ្ងៃសុក្រនេះ ឧបនាយករដ្ឋមន្ត្រី ថៃ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ប្រាវីត វង់សូវ៉ាត (Prawit Wongsuwan) បានបញ្ជាក់អំពីការទិញនាវាមុជទឹក ៣ គ្រឿងផលិតក្នុងប្រទេស ចិន ហើយទំនិញនឹងបញ្ជូនដល់ប្រទេស ថៃ នៅឆ្នាំក្រោយ ។ ប្រទេស ថៃ ព្យាយាមធ្វើឲ្យកងទ័ពរបស់ខ្លួនមាននាវាមុជទឹក តាំងពីទសវត្សឆ្នាំ ១៩៩០ មកម្លេះ ដោយស្វះស្វែងបង្កើតកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីប្រទេស អាល្លឺម៉ង់ និង កូរ៉េខាងត្បូង ៕

គួរ​ឲ្យ​ឈឺ​ចាប់​ ​សម្ព័ន្ធមិត្ត​​អាមេរិក​ នៅ​អាស៊ីអាគ្នេយ៍​ បែរ​ជា​ទិញ​នាវា​មុជ​ទឹក​ដល់​ទៅ​៣​គ្រឿង​ពី​ ចិន​ គួរ​ឲ្យ​ឈឺ​ចាប់​ ​សម្ព័ន្ធមិត្ត​​អាមេរិក​ នៅ​អាស៊ីអាគ្នេយ៍​ បែរ​ជា​ទិញ​នាវា​មុជ​ទឹក​ដល់​ទៅ​៣​គ្រឿង​ពី​ ចិន​

ប្រភព៖ kqube

  • គួរ​ឲ្យ​ឈឺ​ចាប់​ ​សម្ព័ន្ធមិត្ត​​អាមេរិក​ នៅ​អាស៊ីអាគ្នេយ៍​ បែរ​ជា​ទិញ​នាវា​មុជ​ទឹក​ដល់​ទៅ​៣​គ្រឿង​ពី​ ចិន​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/02  Category:កំសាន្ត
Tags: