Robson-Kanu៖ “Bale ​​ល្អ​ជាង​ Messi & Ronaldo”

Hal Robson-Kanu ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​វែល​ ដែល​ស៊ុត​គ្រាប់​ទី​២ ជួយ​ឲ្យ​វែល​ ឈ្នះ​បែលហ្សិក​ ៣-១ ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ Euro 2016 កាល​ពី​យប់​មិញ​ ​យល់​ថា​​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ Gareth Bale គឺ​មាន​ទម្រង់​លេង​ល្អ​ជាង​​កីឡាករ​កំពូល​លើ​លោក​ Lionel Messi និង​ Cristiano Rionaldo ទៅ​​ទៀត។

 

Robson-Kanu៖ “Bale ​​ល្អ​ជាង​ Messi & Ronaldo”

Hal Robson-Kanu ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​វែល​

 

ក្រោយ​​ជួយ​ឲ្យ​វែល​បំបែក​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ ​​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ កីឡាករ​វ័យ​២៧​ឆ្នាំ ដែល​លេង​នៅ​​ក្រុម​ Reading រដូវ​កាល​មុន​រូប​នេះ​ បាន​និយាយ​ថា៖ “Messi និង​ Ronaldo ជា​កីឡាករ​លំដាប់​កំពូល​លើ​ពិភពលោក​ ​ប៉ុន្តែ​​​ក្រុម​យើង​មាន​​​កីឡាករ​​ម្នាក់ ​ល្អ​ជាង​នោះ​ទៀត (Bale)”។

 

វែល​ ​នឹង​ឡើង​ទៅ​ប៉ះ​ក្រុម​ព័រទុយហ្គាល់​នៅ​វគ្គ​បន្ទាប់។ នេះ​​​មាន​ន័យ​ថា​ Bale និង​ Ronaldo ដែល​ជា​មិត្ត​រួម​ក្រុម​ Real Madrid នឹង​ប៉ះ​គ្នា​ហើយ​ ​​ដើម្បី​កាត់​ក្ដី​រក​ក្រុម​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

 

Robson-Kanu៖ “Bale ​​ល្អ​ជាង​ Messi & Ronaldo”

Robson-Kanu អបអរ​ជាមួយ​ Gareth Bale

 

Robson-Kanu បាន​បន្ថែម​ថា៖ “ប្រាកដ​ណាស់​ Bale ពិត​ជា​សំខាន់​មែន​ទែន​សម្រាប់​ក្រុម​យើង​ ​ហើយ​វា​​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ធំ​នៅ​ប្រកួត​បន្ទាប់​សម្រាប់​ពួកគេ​ទាំង​២ (Bale និង​ Ronaldo) ​ប៉ុន្តែ​យើង​មាន​កីឡាករ​ជា​ច្រើន​ទៀត​​ ដែល​លេង​បាន​យ៉ាង​ល្អ​​កាល​ប្រកួត​កន្លង​មក ហើយ​យើង​សង្ឃឹម​ថា​ នឹង​បាន​​ទទួល​លទ្ធផល​វិជ្ជមាន​បន្ត​ទៀត”៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal