ហ៊ានណាស់! លួចទាក់ទងប្ដីគេ ចុងក្រោយប្រពន្ធគេមក ម្ដងទាំង២នាក់ លទ្ធផល.. (មានវីដេអូ)

រុស្សី៖​ ជាធម្មតារឿងរ៉ាវ តាមវ៉ៃស្រីស្នេហ៍របស់ប្ដីតាមសាធារណៈ គឺភាគច្រើន ឃើញកើតមានឡើង តែនៅក្នុងប្រទេសចិនឯណោះទេ តែនាពេលនេះ នារីៗនៅក្នុងរុស្សីក៏មិនធម្មតាដែរ ដែលស្ដ្រី២នាក់ បានចាប់អូស ស្រីស្នេហ៍របស់ប្ដីអ្នកទាំងពីរ វាយ និងចាប់ស្រាតពេញផ្លូវ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិ Crimean Peninsula កាលពីពេលថ្មីៗនេះ ដែលធ្វើឲ្យភ្ញាក់ផ្អើលជាខ្លាំង។ សម្រាប់សកម្មភាពដ៏សាហាវនេះ គឺត្រូវបានថតជាវីដេអូ និងបង្ហោះចូលទៅក្នុង បណ្ដាញទំនាក់ទំនងសង្គមផងដែរ ដែលនៅក្នុងវីដេអូ បានបង្ហាញពី ស្ដ្រីជាប្រពន្ធម្នាក់ ពាក់ខោអាវពណ៌ខ្មៅបាន ដាល់ នារីដែលគេងជាមួយនឹងប្ដីរបស់គាត់ ជាច្រើនដង។ បន្ថែមពីនោះ ស្ដ្រីរូបនេះ បានរុញនាងជាស្រីស្នេហ៍ទៅនឹងដី និងចាប់ស្រាតខោអាវប៊ីគីរបស់នាង និងបន្ទាប់មកស្ដ្រីជាប្រពន្ធម្នាក់ទៀត ដែលស្លៀកពាក់ខោអាវរូបខ្លា បានចាប់បោចសក់ នារីរងគ្រោះ និងចាប់បង្ខំអូសនាងពេញ ទាំងផ្លូវសាធារណៈផងដែរ។

យ៉ាងណាមិញ នៅក្នុងវីដេអូក៏បានបង្ហាញឲ្យឃើញទៀតថា មានក្មេងតូចៗមួយចំនួននៅទីនោះ បាននាំគ្នាឈរមើល សកម្មភាពហិង្សានេះ រហូតដល់នារីជាស្រីស្នេហ៍នេះ ត្រូវបានទម្លាក់ទៅផ្លូវម្ខាង។ 

នេះបើតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ស្ដ្រីជាប្រពន្ធម្នាក់ក្នុងចំនោម២នាក់នេះ គឺកំពុងតែមានផ្ទៃពោះ ដែលរឹតតែធ្វើឲ្យនាងទប់កំហឹងមិនបាន និងបញ្ចេញសកម្មភាពបែបនេះតែម្ដង។

គួរបញ្ជាក់ថា គ្មាននរណាម្នាក់ ចេញមុខមកជួយនារីជាស្រីស្នេហ៍ដែលត្រូវបានគេវាយដំ យ៉ាងសាហាវបែបនេះនោះទេ សូម្បីតែប៉ូលិស៕

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ ហេតុការណ៍ស្រដៀងនេះក៏ បានកើតឡើងផងដែរ នាពេលថ្មីៗនេះ នៅក្នុងទីក្រុង Bozhou ភាគខាងជើង ខេត្ត Auhui ប្រទេសចិន ដែលនិងថែមទាំងសម្រាតខោអាវរបស់នាងចេញ នៅទីវាលសាធារណៈទៀតផង។

នេះតាមរយៈវីដេអូឃ្លីប ដែលត្រូវបានថតបង្ហោះ រីកសុះសាយនៅលើបណ្តាញសង្គមនេះ ត្រូវបានគេដឹងថា នារីជនជាតិចិនម្នាក់និងគ្នីគ្នា បានវាយធ្វើបាបនារីដែលជាស្រីកំណាន់ របស់ប្តីខ្លួនយ៉ាងចាស់ដៃនៅទីសាធារណៈ។ ពួកគេបានទាត់ធាក់នារីរងគ្រោះ ទះកំផ្លៀង និងចាប់អូសទាញដូចជាសត្វធាតុ ខណៈមនុស្សជាច្រើនទៀត បានត្រឹមឈរមើល ដោយក្តីអាណិតតែប៉ុណ្ណោះ។ ប្រភពបានឲ្យដឹងទៀតថា ស្ថិតក្នុងហេតុការណ៍នោះដែរ ក៏មានការចូលជួយធ្វើអន្តរាគមន៍ ពីសំណាក់ស្រ្តីចំណាស់ម្នាក់ចូលឃាត់ សុំកុំឲ្យវាយធ្វើបាបនារីរងគ្រោះទៀតអី ប៉ុន្តែទោះបីជាយ៉ាងណា ហាក់បីដូចជាគ្មានប្រសិទ្ធភាពឡើយ។ សូមទស្សនាវីដេអូខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហ៊ានណាស់! លួចទាក់ទងប្ដីគេ ចុងក្រោយប្រពន្ធគេមក ម្ដងទាំង២នាក់ លទ្ធផល.. (មានវីដេអូ)