តារា​សំដែង​ជើងចាស់ អម្ពរ ទេវី មក​ថត​សំដែង​រឿង​ឲ្យ​ផលិតកម្ម​ថោ​ន

6 Videos


អ្នកនាង អម្ពរទេវីដែលជាតារាសំដែងជើងចាស់ហើយសព្វថ្ងៃរស់នៅសហរដ្ឋអាមេរិកបានគ្រោង មកកាន់កម្ពុជានាអំឡុងខែសីហា ខាងមុខនេះដើម្បី ថតភាពយន្តរឿង«ទឹកចិត្តម្តាយសម័យថ្មី» ។ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានព័ត៌មានថាអ្នកនាងអម្ពរ ទេវី នឹងចុះមកថតកុនជាផ្លូវ ការអោយផលិតកម្មថោននៅពាក់កណ្ដាលខែសីហាខាងមុខ។

P9

តារា​សំដែង​ជើងចាស់ អម្ពរ ទេវី មក​ថត​សំដែង​រឿង​ឲ្យ​ផលិតកម្ម​ថោ​ន

អ្នកនាងអម្ពរទេវីនឹងត្រូវសម្ដែងជាតួជំទាវនិងជាតួឯកធំដោយប៉ះជាមួយលោកទេព រិន្ទដារ៉ូ ដែលជាដៃគូចាស់ ។ អ្នកស្រី ពាន់ ភួងបុប្ផា ដែលទើបកុងត្រា៥ឆ្នាំចូលផលិតរឿងផ្ដាច់មុខអោយផលិតកម្មថោនបាន អះអាងថាបន្ទាប់ពីបានយល់ព្រមជ្រកក្រោមផលិតកម្មថោន អ្នកស្រីនឹងចាប់ផ្ដើមចេញថតរឿងដំបូង ក្រោមចំណងជើងថា «ទឹកចិត្តម្ដាយសម័យថ្មី» នៅថ្ងៃទី ៦ ខែ កក្កដា ខាងមុខ ដោយតួឯកសំខាន់នៅក្នុង រឿងនេះគឺអ្នកនាងអម្ពរ ទេវី ដោយគ្រោងថតបញ្ចប់ចុងខែសីហា ព្រោះតែរង់ចាំអ្នកនាងអម្ពរ ទេវី មកពី សហរដ្ឋអាមេរិកសិន ។

តារា​សំដែង​ជើងចាស់ អម្ពរ ទេវី មក​ថត​សំដែង​រឿង​ឲ្យ​ផលិតកម្ម​ថោ​ន

ជាមួយគ្នានេះដែរអ្នកស្រីបានជ្រើសយកតារាល្បីចំនួន ៤ ជំនាន់អោយជុំគ្នាតែម្ដងក្នុងនោះរួមមាន អ្នកស្រីឌី សាវ៉េត តួឯកជំនាន់ទសវត្សរ៍ទី ៦០ អ្នកនាងអម្ពរ ទេវី និងលោកទេព រិន្ទដារ៉ូ តួឯកក្នុងទសវត្សរ៍ ឆ្នាំ ៩០ អ្នកនាងស៊ឹម សូលីកា តួឯកល្បីក្នុងទសវត្សរ៍ឆ្នាំ ២០០០ និង អ្នកនាងសុខ សោម៉ាវត្តី ដែលជាតារា ល្បីនាពេលបច្ចុប្បន្ន ។ អ្នកនាងអម្ពរ ទេវី នឹងមកដល់ប្រទេសកម្ពុជាថ្ងៃ ១៤ សីហា ២០១៦ តែត្រូវរង់ចាំរហូតដល់ ថ្ងៃទី ១៨ សីហា ទើបអ្នកនាងបានចេញថតរហូតដល់ថ្ងៃ ២៧ សីហា សំរុកថតអោយចប់មួយរឿងតែម្ដង ។ ការដែលអ្នកនាងអម្ពរ ទេវី មិនបានមកស្រុកខ្មែរក្នុងខែកក្កដានេះក៏ព្រោះតែគាត់មានកិច្ចការងារ ត្រូវធ្វើច្រើនហេតុនេះទើបគាត់សុំក្រុមហ៊ុនដែលគាត់ធ្វើការបានតែជាង ២ អាទិត្យក្នុងខែសីហាដើម្បីចុះ មកថតរឿងនេះ ។

តារា​សំដែង​ជើងចាស់ អម្ពរ ទេវី មក​ថត​សំដែង​រឿង​ឲ្យ​ផលិតកម្ម​ថោ​ន

រឿង«ទឹកចិត្តម្តាយសម័យថ្មី»គឺមានលំនាំស្រដៀងនឹងរឿង«ទឹកចិត្តម្ដាយ»ដែលធ្លាប់ល្បីល្បាញ កាលពីច្រើនឆ្នាំមុនដូចគ្នា ដោយគ្រាន់តែរឿងដែលនឹងផលិតនេះ បានបង្ហាញពីបន្ទុករបស់ម្ដាយច្រើន ជាងមុន បង្ហាញពីបញ្ហារបស់កូនៗក្នុងសម័យទំនើបនិងមានឈុតឆាកខុសពីមុនច្រើនទៀត ។ តារាសម្តែង អម្ពរ ទេវី ទោះបី ឃ្លាតពីអាជីពសម្តែងយូរមកហើយក្តី ក៏អ្នកទស្សនានៅចងចាំមិនភ្លេចទេព្រោះនាងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យសិល្បៈភាពយន្ត។ ជាង១០ឆ្នាំមកហើយដែលអតីតតារាសម្តែងស្រីល្បី ឈ្មោះក្នុងអំឡុងទសវត្សរ៍ទី ៩០ អម្ពរ ទេវី បានចាកចេញពីកម្ពុជាទៅរស់នៅសហរដ្ឋអាមរិក ហើយក្រោយមកនាងបានរៀបការគូថ្មី ។

តារា​សំដែង​ជើងចាស់ អម្ពរ ទេវី មក​ថត​សំដែង​រឿង​ឲ្យ​ផលិតកម្ម​ថោ​ន

បច្ចុប្បន្នអតីតតារាសម្តែងអម្ពរ ទេវីកំពុងរស់នៅជាមួយកូនពីរនាក់ គឺកូនប្រុសច្បងឈ្មោះភិរុណ ឥន្ទបុត្រ អាយុ១៤ឆ្នាំ និងកូនស្រីឈ្មោះភិរុណ លក្ស្មី ទេវី អាយុ៦ឆ្នាំ ។ នៅចុងទសវត្សរ៍ទី៨០ និងក្នុងទសវត្សរ៍៩០ ស្នាដៃសម្តែងភាពយន្តរបស់អ្នកនាងអម្ពរ ទេវី មិនតិចជាង១០០រឿងទេ ដោយរឿង ល្បីៗមាន រឿង «សម្ដីចុងក្រោយ» រឿង «ឆ្អឹងអណ្ដែត» រឿង «ចុង ស្រល់» និងរឿង «ជើងមេឃដាច់ស្រយាល»… ជាដើម ។ ទស្សនិកជននឹងរង់ចាំទស្សនាស្នាដៃថ្មីទេពកោសល្យសម្តែងរបស់អ្នកនាងអម្ពរ ទេវី៕ ដេវីត

តារា​សំដែង​ជើងចាស់ អម្ពរ ទេវី មក​ថត​សំដែង​រឿង​ឲ្យ​ផលិតកម្ម​ថោ​ន
តារា​សំដែង​ជើងចាស់ អម្ពរ ទេវី មក​ថត​សំដែង​រឿង​ឲ្យ​ផលិតកម្ម​ថោ​ន
តារា​សំដែង​ជើងចាស់ អម្ពរ ទេវី មក​ថត​សំដែង​រឿង​ឲ្យ​ផលិតកម្ម​ថោ​ន
តារា​សំដែង​ជើងចាស់ អម្ពរ ទេវី មក​ថត​សំដែង​រឿង​ឲ្យ​ផលិតកម្ម​ថោ​ន
តារា​សំដែង​ជើងចាស់ អម្ពរ ទេវី មក​ថត​សំដែង​រឿង​ឲ្យ​ផលិតកម្ម​ថោ​ន
តារា​សំដែង​ជើងចាស់ អម្ពរ ទេវី មក​ថត​សំដែង​រឿង​ឲ្យ​ផលិតកម្ម​ថោ​ន
តារា​សំដែង​ជើងចាស់ អម្ពរ ទេវី មក​ថត​សំដែង​រឿង​ឲ្យ​ផលិតកម្ម​ថោ​ន
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត