អាល្លឺម៉ង់ នឹង​ព្យា​យាម​ទម្លុះ​តំបន់​ការ​ពារ​ដ៏​រឹង​មាំ​របស់​អ៊ី​តាលី រាត្រីនេះ

ក្រុម​ជើងខ្លាំង​ប្រចាំ​ទ្វីប​អឺ​រ៉ុប នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​រាត្រី​ថ្ងៃ​សៅរ៍នេះ នៅពេល​​ដែលក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ និង​​អ៊ី​តាលី ជួប​គ្នា​ក្នុង​ការ​ប្រកួត​វគ្គ​៨ក្រុម​ចុង​ក្រោយ​នៃព្រឹត្តិការណ៍ Euro ឆ្នាំ​២០១៦​។ ប្រធានក្រុម​នៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិអាល្លឺម៉ង់ Bastian Schweinsteiger កំពុង​តែ​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេចក្នុង​កា​រ​ចូល​លេង​ក្នុង​ជម្រើស​​ទាំង​១១​នាក់​ដំបូង​ជាលើក​ទីមួយ​របស់​គេក្នុង​​ការប្រកួតនៅ​ទីក្រុង Bordeaux ខណៈ​​​​ដែល​ខ្សែ​ការ​ពារ​ជើង​ចាស់​របស់​អ៊ី​តាលី Daniele de Rossi កំពុង​តែ​ព្យា​យាម​ធ្វើ​ឲ្យមាន​រឹង​មាំ​ពេញលេញ​។

Germany-Italy_2916099f

វា​មា​ន​លក្ខណៈ​ដូច​ទៅនឹង​ការ​ប្រកួត​កីឡា​ប្រដាល់​រវាង​កីឡាករ​ទម្ងន់​ធ្ងន់​ពីរនាក់​​នៅមុន​ពេលការ​ប្រកួត​អ៊ី​ចឹង ខណៈ​ដែលក្រុម​ទាំង​ពីរមិន​​ហានមើល​ស្រាល​គ្នា​ទៅ​វិញ​ទៅមក​ឡើយ បើ​ទោះបីក្រុម​អ៊ីតាលី ធ្វើ​ការ​គ្រប់គ្រង​ស្ទើរ​តែ​ទាំង​ស្រុង​ក្នុង​ចំណោម​ការ​​ជួបគ្នា​៨លើកចុង​ក្រោយ​នៃយុទ្ធនាការ​ធំ​ៗ​ក៏ដោយ​។ ក្នុង​ការ​ជួប​គ្នា​​​ចុង​ក្រោយ​បំផុត ក្រុម​ជម្រើស​ជាតិអ៊ី​តាលី បាន​ទទួល​ជ័យជម្នះ ២-១ ក្នុងការ​ប្រកួត Euro ឆ្នាំ​២០១២​ វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ខណៈ​ដែល​អាល្លឺម៉ង់ បាន​យក​ឈ្នះក្នុង​លទ្ធផល ៤-១ ក្នុង​ការ​ប្រកួតមិត្ត​ភាព​កាលពី​ខែ​មីនា​។

ក្រុមអាល្លឺម៉ង់ ​របស់​លោក Joachim Loew បាន​បញ្ជាក់​ថា ពួក​គេ​មិន​មាន​ការ​ឈឺ​ចាប់​ដោយ​សារ​តែក្រុម​អ៊ី​តាលីឡើយ ខណៈ​ដែល​ពួកគេ​​សម្លឹង​រក​ការ​ផ្តួលក្រុម​អ៊ីតាលី ជា​លើក​ទី​១​ក្នុង​ការ​ជួបគ្នា​ជាលើក​ទី​៩ក្នុង​យុទ្ធនា​ការ​ធំ​ៗ និង​លុប​ចោលការ​គ្រប់គ្រង​របស់​អ៊ី​តាលី​។ ក្រុម​អ៊ី​តាលី​របស់​លោក Antonio Conte បាន​ធ្វើ​ការ​ប្រៀប​ធៀប​ការផ្តួលក្រុមអាល្លឺ​ម៉ង់ ដូច​ទៅ​នឹង​ការ​​ឡើង​ភ្នំ​ Everest អ៊ី​ចឹង​។ ក្រុម​ទាំង​ពីរ​សុទ្ធ​សឹង​បាន​បញ្ជាក់​ថា ការ​ប្រកួត​នេះ នឹងក្លាយ​​ជា​ការ​ប្រកួត​ដ៏​ធំ​បំផុតក្នុង​​យុទ្ធ​នា​ការ Euro ​មក​ទល់​ពេលនេះ​។ អាល្លឺ​ម៉ង់ បាន​ទម្លាក់​ក្រុម​​ស្លូ​វ៉ាគី ក្នុងលទ្ធផល ៣-០ ក្នុង​ការ​ប្រកួត​វគ្គ​១៦ក្រុម​ចុងក្រោយ ខណៈ​ដែល​ក្រុម​អ៊ីតាលី បាន​ផ្តួលក្រុម​ម្ចាស់​ជើង​ឯកអេស្ប៉ាញ ២-០​។ ការ​ប្រកួត​នៅរាត្រីនេះ នឹង​ចាប់ផ្តើម​នៅម៉ោង​២​​ទៀបភ្លឺ​៕

ការ​ជួបគ្នា​៣​លើកចុង​ក្រោយ​រវាង​ក្រុម​ទាំងពីរ

30.03.16            Germany 4-0 Italy

16.11.13            Italy 1-1 Germany

29.06.12            Germany 1-2 Italy