កាន់​តែ​ច្បាស់​ពី​ជម្រើស​ពណ៌​ទាំង​បី​របស់​ Galaxy Note 7

​​​នៅ​សល់​ពេល​មួយ​ខែ​ទៀត​ទើប​ Galaxy Note 7 បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ ប៉ុន្តែ​ពេល​នេះ​អ្នក​អាច​ក្រឡេក​មើល​ជា​មុន​នូវ​ជម្រើស​ពណ៌​ទាំង​បី​របស់​ទូរសព្ទ​នេះ​ ដែល​ទំនង​ជា​ពណ៌​ផ្លូវ​ការ។

 

កាន់​តែ​ច្បាស់​ពី​ជម្រើស​ពណ៌​ទាំង​បី​របស់​ Galaxy Note 7

ពណ៌​ខ្មៅ​ (Black Onyx)

 

ជម្រើស​ពណ៌​ទាំង​បី​ឃើញ​ថា​សុទ្ធ​តែ​ស្រស់​ស្អាត​ទាក់​ភ្នែក​ដោយ​មាន​ជា​ពណ៌​ខ្មៅ​ (Black Onyx), ពណ៌​ប្រាក់​ (Silver Titanium) និង​ ពណ៌​ទឹកសមុទ្រ​ (Blue Coral)។ បើ​តាម​រូបភាព​បង្ហាញ​ឃើញ​ថា​ Galaxy Note 7 គឺ​មាន​អេក្រង់​កោង​សង​ខាង​ដូច​ជា​ពាក្យ​ចចាមអារ៉ាម​បាន​ផ្សព្វផ្សាយ​កន្លង​មក​ដែរ។

 

កាន់​តែ​ច្បាស់​ពី​ជម្រើស​ពណ៌​ទាំង​បី​របស់​ Galaxy Note 7

ពណ៌​ប្រាក់​ (Silver Titanium)

 

បញ្ជាក់​ថា​រូបភាព​នៃ​ពណ៌​ទាំង​បី​ខាង​លើ​នេះ​ទទួល​បាន​ពី​អ្នក​បញ្ចេញ​ព័ត៌មាន​បែក​ធ្លាយ​ដ៏​ល្បី​ល្បាញ​មួយ​រូប​​មាន​ឈ្មោះ​ថា​ Evan Blass ដោយ​កន្លង​មក​ព័ត៌មាន​ដែល​គេ​បញ្ចេញ​ភាគច្រើន​សុទ្ធ​តែ​បាន​ក្លាយ​ជា​ការ​ពិត៕​

 

កាន់​តែ​ច្បាស់​ពី​ជម្រើស​ពណ៌​ទាំង​បី​របស់​ Galaxy Note 7

ពណ៌​ទឹកសមុទ្រ​ (Blue Coral)

 

​​​​​​​​​ចុច​អាន​៖ Powercase សាក​ទូរសព្ទ​ក៏​បាន ធ្វើ PowerBank ក៏​បាន​សម្រាប់ iPhone 6/6s

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena