បើ​ឈឺពោះ ចូរ​ពិសា​អាហារ និង ភេសជ្ជៈ​ទាំងនេះ​

បញ្ហាឈឺពោះ និង ចុកឆ្អល់ មានពេលខ្លះតែងកើតចំពោះអ្នក ដែលបង្កឱ្យអ្នកមានផលលំបាកផ្នែកសុខភាព ។ បញ្ហានេះច្រើនបណ្តាលមកពីពពួកមេរោគបាក់តេរី ដែលមាននៅក្នុងអាហារ ឬ បញ្ហាជាតិអាសីុដច្រើននៅក្នុងក្រពះ ។

ដើម្បីជៀសផុតពីបញ្ហានេះ អ្នកជំនាញខាងសុខភាពបានផ្តល់យោបល់ថា អ្នកគួរសាកល្បងនូវអាហារ និង ភេសជ្ជៈដូចខាងក្រោម ៖

អាហារខ្ញី និង ការ៉ុត : វិធីធ្វើមានដូចជា ទឹក , ការ៉ុតចិតជាបន្ទះតូចៗ , ចំណិតខ្ញីស្តើងៗ ទឹកដោះគោជូរបន្តិច និង អំបិល ។ ដំបូងអ្នកត្រូវដាំទឹកអោយពុះរួចដាក់ការ៉ុតនិងខ្ញី្ចូល ទុកអោយវាបន្តពុះបាន ១០ នាទីទៀតដោយបន្ថយកំដៅអោយបានតិចបំផុត។ ត្រង់យកកាកចេញ ទុកអោយត្រជាក់ រួចដាក់ក្នុងចានកិនវាអោយម៉ត់ ចាក់លាយទឹកដោះគោជូរ និងអំបិលបន្តិចចូល។ ក្រោយមកយកទៅរក្សាទុកអោយត្រជាក់ក្នុងទូរទឹកកក ដើម្បីពិសារ ។

ទឹកតែខ្ញី : ដំបូងត្រូវដាំទឹកក្តៅ រួចហាន់ខ្ញីជាចំណិតតូចៗ រួចចាក់ទឹកក្តៅចូលពិសារ ។ រក្សាទុករយៈពេល ៣ទៅ ៤នាទី ទើបយកមកពិសារ ។ អ្នកអាចប្រើទឹក«តែ»បៃតង «តែ»ខ្មៅ និង តែប្រភេទអ្វីក៏បានតាមចំណូលចិត្ត ។ ទឹកតែត្រូវឆុងអោយចាស់បន្តិច បើពិបាកទទួទាន អ្នកអាចលាយស្ករបន្តិចក៏បាន តែកុំឱ្យផ្អែមពេក ។

ផ្លែរ៉ាសប៊ើរី និងជីអង្កាម : គ្រឿងផ្សំមានដូចជា ផ្លែរ៉ាសប៊ើរី ទឹកឃ្មុំ ខ្ញី ក្រូចឆ្មា និង ស្លឹកជីអង្កាម ។

វិធីធ្វើ គឺអ្នកត្រូវលាយវាបញ្ចូលគ្នានូវទឹកឃ្មុំ ខ្ញីបន្តិច និង ក្រូចឆ្មាជាមុន ទៅតាមបរិមាណនិងរសជាតិផ្អែម ឬ ជូរខ្លាំង ឬ តិចតាមចំណូលចិត្ត ។ ក្រោយមកយកទឹកផ្លែរ៉ាសប៊ែរីដែលបានកិនរួច ទៅចាក់លាយជាមួយគ្នា និង ដាក់ស្លឹកជីរអង្គាមបន្តិចចូលផង ដើម្បីយកក្លិន ឬ ប្រើសម្រាប់តុបតែងលម្អកែវក៏បាន ៕

បើ​ឈឺពោះ ចូរ​ពិសា​អាហារ និង ភេសជ្ជៈ​ទាំងនេះ​

ប្រភពៈ pmhotnews