ក្តៅ​មែនហើយ​…

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ពេល​ណា​ក៏​ប្រកាស​ថា ស្ថានការណ៍​នយោបាយ​ក្តៅ​...​កំពុង​ឡើង​កំ​ដៅ​...​។ និយាយ​នេះ​មិន​ខុស​ទេ​...​មេ​ធំ​ដោះស្រាយ​មិន​ចេញ​ផង​...​មេ​តូច​ៗ

២​នាក់​ទៀត ដែល​សុទ្ធតែ​ជា​ស្នូល​...​ត្រូវ​បាន​នីតិ​តុលាការ សុំ​ដក​អភ័យឯកសិទ្ធិ​ទៀត​...​រឿង​ធំ​មួយ​នៅ​ជាប់​គាំង​...​រឿង​ធំ​មួយទៀត​ចូល​មក​ជាន់​បន្ថែម​...​អាហ្នឹង មិន​ក្តៅ​ទេ​ឬ ? ក្តៅ​មែនហើយ សម្រាប់​បក្ស​សង្គ្រោះ​ជាតិ​...​ពិតជា​ក្តៅ​មែន !

ចំណែក​បក្ស​កាន់​អំណាច ប្រកាស​ថា នយោបាយ​បច្ចុប្បន្ន មានអី​ក្តៅ​...​សង្គម​ជាតិ​ត្រជាក់​ល្ហី​ម មានអី​ក្តៅ ? ក្តៅ​តែ​ខ្លួនឯង​ហ្នឹង !
និយាយ​នេះ​មិន​ខុស​ទេ​...​ក្តៅ​តែ​គណបក្សប្រឆាំង​...​ក្តៅ​ដោយសារ​បារមី​មន្ត​ស្នេហ៍​...​ឯ​បក្ស​កាន់​អំណាច​វិញ ញញឹម​ព្រាយ​...​ញញឹម​លើ​ទឹកភ្នែក​អ្នក​ក្តៅ​...
             អា​ឡេវ