ភ្លេច​ខ្លួន​បន្តិច ចូល​យកយ៉ាង​ព្រហើន

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​​ត្រូវប្រជាពលរដ្ឋរួម​និង​សមត្ថកិច្ច​​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​​លួច​ទ្រព្យ​សម្បត្តិ​នៅ​កន្លែងតូប​​លក់​ចាប់​ហួយ កាលពី​វេលា​ម៉ោង​​០៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០១ កក្កដា ២០១៦ ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង​​​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ប្រភព​ឱ្យ​ដឹង​ថា ម្ចាស់​ត្រូវ​ស្គាល់ឈ្មោះ​ជុំ ច័ន្ទ​តារា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​គ្រូបង្រៀន​ផង មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​សំរោង​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​មុខរបរ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ​ផា​ន់ ច​ន្នី អាយុ​២៣​ឆ្នាំ ជា​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។

​សមត្ថកិច្ច​​ដកហូត​បានមកវិញ មាន​ប្រាក់​៤០,០០០០​រៀល​, ទូរស័ព្ទ​ដៃ​១​គ្រឿង ម៉ាក​Iphone6, កាត​ទូរស័ព្ទ​១០០​ដុល្លារ ។ ​​ម៉ូតូ​១​គ្រឿង​ម៉ាក​HONDA១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FQ-9224 និងទូរស័ព្ទ​ដៃ​១​គ្រឿងជា​​របស់​ជនសង្ស័យ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ខណៈ​ជន​រង​គ្រោះ​និង​ក្រុម​គ្រួសារ​ កំពុង​តែ​ហូប​បាយ​នៅ​ក្រោយ​តូប​​ចាប់ហួយ ពេល​នោះ​​ក៏​​មាន​ជនសង្ស័យ​​ជិះ​ម៉ូតូ​មក​​ឈប់​ខាង​មុខ​តូប ហើយ​​​ចុះ​ដើរ​ចូល​ទៅ​ក្នុង​តូបរើ​កកាយ​លួច​យក​លុយ កាត​ទូរស័ព្ទ និង​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ ដែល​ទុក​ក្នុង​ថតតុ ។ បន្ទាប់​មក ក៏​ដើរ​ចេញ​ទៅ​ឡើង​ម៉ូតូ បម្រុងជិះ​ចេញត្រូវ​ជន​រង​គ្រោះ​ដឹង​ទាន់ស្រែ​កថា ចោរ​ៗ ហើយ​អ្នក​ជិតខាង​ជួយ​ដេញចាប់បាន ​រួម​ទាំង​វត្ថុ​តាង​តែ​ម្តង ។