វិធី​ងាយ​ៗ​សម្អាត​ស្បែកជើង​ពណ៌​ស​ប្រឡាក់​ភក់ ឲ្យ​ស​ស្អាត​ដូច​ថ្មី

រដូវភ្លៀងឈានចូលមកដល់ គ្រប់គ្នាប្រាកដជាមានកង្វល់ចំពោះភក់ឬដីដែលប្រឡាក់ជាក់ស្បែកជើង ដែលមើលទៅគគ្រិចមិនស្អាត។ វិធីសម្រាប់សម្អាតស្បែកជើងឲ្យមានច្រើនបែប ប៉ុន្តែថ្ងៃនេះ Sabay នឹងបង្ហាញពីការដុសស្បែកជើងពណ៌សឲ្យភ្លឺសរលោង។ តោះ ពេលនេះប្រសិនបើមានស្បែកជើងប្រឡាក់ សូមសាកទាំងអស់គ្នាកុំចាំយូរ៖

ឧបករណ៍ដែលត្រូវមាន

– ក្រណាត់
– ទឹកក្ដៅអ៊ុនៗ
– សាប៊ូរាវ
– Bleach liquid (ប្រភេទសាប៊ូដូចអូសាវែល)

វិធីសម្អាត

ចាក់សាប៊ូរាវនិង Bleach liquid បញ្ចូលគ្នាក្នុងទឹកក្ដៅអ៊ុនៗ រួចកូរឲ្យសព្វ បន្ទាប់មកយកច្រាសដុះធ្មេញជ្រលក់ក្នុងទឹកក្ដៅដែលបានលាយសាប៊ូទាំង២មុខ យកមកដុះឲ្យសព្វកន្លែងនៃស្បែកជើង។ ជំហានបន្ទាប់ យកស្បែកជើងទៅលាងទឹកឲ្យស្អាតនិងជូតជាការស្រេច។ ក្រោយដុះរួច លទ្ធផលនឹងចេញមក ស្បែកជើងរបស់សស្អាតដូចថ្មីអីចឹង៕

ប្រភព៖ sabay

  • វិធី​ងាយ​ៗ​សម្អាត​ស្បែកជើង​ពណ៌​ស​ប្រឡាក់​ភក់ ឲ្យ​ស​ស្អាត​ដូច​ថ្មី已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/07/02  Category:ចំនេះដឹង
Tags: