នារី​ម្នាក់​ដើរ​ស្រាត​ទិញ​ទំនិញ​ក្នុង​ផ្សា​ទំនើប ​ត្រូវ​ប៉ូលិស​តាម​ចាប់ខ្លួន​

ថ្មីៗនេះរូបថតអាក្រាតល្វែងក្រោមរបស់នារីវ័យក្មេងជនជាតិចិនម្នាក់បានធ្វើឲ្យកក្រើកពេញបណ្ដាញទំនាក់ទំនងសង្គមចិន Weibo ។ បើយោងតាមទិដ្ឋភាពនៃរូបថតអាសអាភាសនេះដែរត្រូវបានគេស្គាល់ថានៅក្នុងបរិវេណនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម «IKEA» ក្នុងទីក្រុងប៉េកាំង ។

រូបថតមិនស្លៀកខោរបស់នារីវ័យក្មេងមិនស្គាល់អត្តសញ្ញាណម្នាក់នេះដែរ បានបង្ហោះចូលទៅក្នុងគណនីអនាមិក Weibo រួមជាមួយពាក្យមួយឃ្លាថា «ទីបំផុតខ្ញុំទើបតែបានយល់ថា ហេតុអ្វីបានជាប្រជាជននៅប៉េកាំងស្រឡាញ់ការទិញទំនិញនៅ IKEA » ហើយសម្រាប់ទង្វើនេះបានធ្វើឲ្យអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមចិន Weibo ជាច្រើននាក់មិនពេញចិត្ត ដោយក្នុងនោះមានម្ចាស់គណនី Weibo ម្នាក់បានសរសេររិះគន់ថា «ខ្ញុំមិនយល់ថាហេតុអ្វីបានជានារីវ័យក្មេងដូចនាងម្នាក់នេះហ៊ានប្រព្រឹត្តិអំពើថោកទាបបែបនេះឡើយ…» មិនត្រឹមតែប៉ុណ្ណោះនៅមានពាក្យរិះគន់ជាច្រើនពីសំណាក់ប្រជាជនចិនថែមទៀតផង។

នារី​ម្នាក់​ដើរ​ស្រាត​ទិញ​ទំនិញ​ក្នុង​ផ្សា​ទំនើប ​ត្រូវ​ប៉ូលិស​តាម​ចាប់ខ្លួន​

គួរបញ្ជាក់ដែរថា ក្នុងកំឡុងពេលនេះក្រុមប៉ូលិសក្នុងទីក្រុមប៉េកាំងកំពុងសហការគ្នាស្រាវជ្រាវរកម្ចាស់រូបថត ក៏ដូចជាជនអនាមិកដែលបង្ហោះរូបថតអាក្រាតនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Weibo នេះ ដើម្បីយកមកកាត់ទោសតាមផ្លូវច្បាប់ ៕

នារី​ម្នាក់​ដើរ​ស្រាត​ទិញ​ទំនិញ​ក្នុង​ផ្សា​ទំនើប ​ត្រូវ​ប៉ូលិស​តាម​ចាប់ខ្លួន​

ប្រភព៖ pmhotnews

  • នារី​ម្នាក់​ដើរ​ស្រាត​ទិញ​ទំនិញ​ក្នុង​ផ្សា​ទំនើប ​ត្រូវ​ប៉ូលិស​តាម​ចាប់ខ្លួន​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/02  Category:កំសាន្ត
Tags: