យុវជន​ម្នាក់​ត្រូវ​គេ​កាប់​ចំ​.ក​ស្លាប់​ ខណៈកំពុងជិះកង់​

យុវជន​ម្នាក់​ត្រូវ​គេ​កាប់​ចំ​.ក​ស្លាប់​ ខណៈកំពុងជិះកង់​



កំពង់ឆ្នាំង ​៖​ យុវជន​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​ម្នាក់​ កំពុង​ជិះ​កង់ ​ត្រូវ​គេ​កាប់​ចំ​.ក​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម ដែល​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា ក្រុម​អ្នក​ចែកចាយ​គ្រឿងញៀន​ជា​ឃាតក។

ករណី​ឃាតកម្ម​ដ៏​សាហាវ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង២៥​នាទី​ព្រលប់​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​​២០១៦ នៅ​ផ្លូវ​កៅស៊ូ​ក្រោយ​រោងចក្រ​អឹម​វ៉េ ស្ថិតនៅ​ក្នុង​ភូមិ​ត្រពាំង​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​កន្លែង​កើត​ហេតុ​ បាន​ឲ្យ​ដឹង​ថា យុវជន​រងគ្រោះ​មាន​ឈ្មោះ អ៊ឹម សៅ​សុធា​រា អាយុ​២៤​ឆ្នាំ មុខរបរ​ប៉ះ​កង់ ជា​មុខសញ្ញា​ធ្លាប់​ប្រើ​ប្រាស់​គ្រឿងញៀន រស់នៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង។

ម្ដាយ​ជនរងគ្រោះ​បាន​និយាយ​ឲ្យ​ដឹង​ថា នៅ​ម៉ោង​៤​ល្ងាច​កូន​គាត់​កំពុង​ប៉ះ​កង់​ ជាមួយ​គាត់​នៅមុខ​រោងចក្រ​អ៊ឹម​វ៉េ ​ហើយ​បាន​ទទួល​ទូរស័ព្ទ​មួយ ​រួច​ក៏បាន​ឡើង​ជិះ​កង់​ដោយ​ប្រាប់​គាត់​ថា ខ្ញុំ​ទៅ​ណោះ​មួយ​ភ្លែត។ លុះ​នៅ​ម៉ោង​ជាង​៦​ មាន​ក្មេង​ប្រុស​ម្នាក់​បាន​ជិះ​កង់​មក​ប្រាប់​គាត់​ថា មីង​ៗ​កូន​មីង​ឯង​ត្រូវ​គេ​កាប់​នៅ​ក្រោយ​រោងចក្រ​ទៅ​មើល​គាត់​ផង។ ភ្លាមៗ​នោះ​គាត់​ក៏​បាន​ឲ្យ​ក្មួយ​ឌុប​ម៉ូតូ​ទៅ​មើល​ ពេល​ទៅ​ដល់​កូន​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ។ គាត់​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា កាលពី​ម្សិលមិញ​ថ្ងៃទី​៣០ ខែមិថុនា វេលា​ម៉ោង​១២ មាន​យុវជន​ម្នាក់​បាន​មក​គំរាម​នៅ​កន្លែង​ប៉ះ​កង់​ថា ហ្អែង​ប្រយ័ត្ន​ខ្លួន​ណា​!!។

សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ត្រូវ​បាន​គេ​កាប់​ចំ​.ក​ផ្នែក​ខាងឆ្វេង​មុខ​យ៉ាង​ជ្រៅ​ស្ទើរតែ​ដាច់​ក ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម ដែល​សង្ស័យ​ថា ​ត្រូវ​គេ​លួច​កាប់​ពីក្រោយ​ពេល​កំពុង​ជិះ​កង់ និង​សង្ស័យ​ថា ក្រុម​អ្នក​ចែកចាយ​ថ្នាំញៀន ដែល​ទៅ​គំរាម​គេ​ជា​អ្នក​ប្រព្រឹត្ត។ ករណី​នេះ​សមត្ថកិច្ច​កំពុង​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាងសកម្ម​រកមុខ​សញ្ញា​ជន​ល្មើស ដែល​គេ​មាន​ជំនឿ​ថា នឹង​អាច​ស្រាវជ្រាវ​ឃើញ​ក្នុង​ពេល​ឆាប់ៗ​នេះ៕
យុវជន​ម្នាក់​ត្រូវ​គេ​កាប់​ចំ​.ក​ស្លាប់​ ខណៈកំពុងជិះកង់​

យុវជន​ម្នាក់​ត្រូវ​គេ​កាប់​ចំ​.ក​ស្លាប់​ ខណៈកំពុងជិះកង់​

យុវជន​ម្នាក់​ត្រូវ​គេ​កាប់​ចំ​.ក​ស្លាប់​ ខណៈកំពុងជិះកង់​