ពេជ្រ សោភា អាច​នឹង​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ?

តារា​ចម្រៀង ពេជ្រ សោភា ដែល​រុំ​ខ្លួន​ដោយ​ជំងឺ​នោះ បាន​ចាក​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​កាល​ពី​ម្សិល​មិញ។ ដោយ​ឡែក នៅ​ថ្ងៃ​នេះ​ នាង​បាន​បញ្ចេញ​សារ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ដែល​ថា នាង​កំពុង​ឈម​នឹង​ការ​ក្លាយ​ខ្លួន​ជា​មនុស្ស​រុក្ខជាតិ។

 

ពេជ្រ សោភា អាច​នឹង​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ?

 

ដោយ​មាន​រូប​អង្គុយ​នៅ​លើ​គ្រែ​ពេទ្យ​ផង ពេជ្រ សោភា បាន​សរសេរ​សារ​ថា “ខ្ញុំ​អត់​ចង់​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​ទេ ខ្ញុំ​ត្រូវ​តែ​តស៊ូ ដើម្បី​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត”។ ងាក​ទៅ​អ្នក​គាំទ្រ​ឯណោះ បាន​កើត​ក្ដី​បារម្ភ និង​បាន​ផ្ញើ​សារ​ជូន​ពរ​នាង​គ្រប់​គ្នា។

 

សាមី​ខ្លួន ពេជ្រ សោភា មិន​អាច​ទាក់​ទង​បាន​ទេ​នា​ព្រឹក​នេះ ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាង​លើ។ ថ្មី​ៗ​នេះ ម្ចាស់​បទ “គ្មាន​អ្នក​យល់​ចិត្ត” បាន​ព្រលយ​ពី​លទ្ធភាព​ដែល​អាច​ចាក​ចោល​សិល្បៈ ទៅ​កន្លែង​ឆ្ងាយ​មួយ ដោយ​មិន​បាន​ប្រាប់​ហេតុផល​ច្បាស់​លាស់​។ ប៉ុន្តែ​អ្នក​គាំទ្រ បាន​ដាក់​ការ​សង្ស័យ​ថា ដោយ​សារ​តែ​នាង​ត្រូវ​ជំងឺ​ធ្វើ​ទុក្ខ​ខ្លាំង។

 

ជាមួយ​គ្នា​នោះ ដៃគូ ចម្រៀង​គឺ​លោក ងួន ច័ន្ទដេវីត ក៏​បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​លោក​ធ្លាប់​បាន​និយាយ​ថា ប្រសិន​បើ សោភា ទៅ​រក​ការ​ព្យាបាល​ទាន់​ពេល នាង​អាច​នឹង​វិល​មក​បន្ត​ការងារ​សិល្បៈ​ទៀត​បាន។ ពុំ​នោះ​ទេ អ្វី​ៗ​នឹង​សល់​ត្រឹម​ការ​សោក​ស្ដាយ​ប៉ុណ្ណោះ៕

 

អត្ថបទ៖ ទារិកា