ហួសចិត្ត​មិន​ស្ទើរ ! បុរស​ម្នាក់​ចោល​ប្រពន្ធ​កូន ទៅ​រស់​នៅតែ​ពីរ​នាក់​តុក្កតា​សិច​

6 Videos


កាលពីពេលថ្មីៗកន្លងទៅនេះ រឿងរ៉ាវដ៏ចម្លែករបស់បុរសវ័យ ៦១ ឆ្នាំម្នាក់បានធ្វើឲ្យបណ្តាអ្នកលេងអ៊ីនធឺរណេតភ្ញាក់ផ្អើល និង ហួសចិត្តយ៉ាងខ្លាំង ។

P9

ហួសចិត្ត​មិន​ស្ទើរ ! បុរស​ម្នាក់​ចោល​ប្រពន្ធ​កូន ទៅ​រស់​នៅតែ​ពីរ​នាក់​តុក្កតា​សិច​

បុរសចំណាស់វ័យ ៦១ ឆ្នាំម្នាក់មានឈ្មោះថា Senji Nakijima បានធ្វើឲ្យមហាជនជាច្រើន ភ្ញាក់ផ្អើលនឹងទង្វើលោកយ៉ាងខ្លាំង ក្រោយពីធ្លាក់ក្នុងអន្លង់ស្នេហ៍តុក្កតាសិច ដែលលោកតែងតែប្រើប្រាស់ ដើម្បីរំងាប់តណ្ហារបស់លោក ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ បុរសម្នាក់នេះស្រឡាញ់យកចិត្តតុក្កតាសិចដែលមានឈ្មោះថា Saori ជាងប្រពន្ធ និង កូនលោកទៅទៀត ។ តុក្កតាសិចត្រូវបានបង្កើតឡើង ដើម្បីបំពេញចំណង់តណ្ហារបស់មនុស្សប្រុស ប៉ុន្តែពេលនេះបុរសចំណាស់រូបនេះបែរជាលង់ស្នេហ៍កូនក្រមុំជ័រនេះទៅវិញ ដែលធ្វើឲ្យនរណាៗក៏ហួសចិត្តយ៉ាងខ្លាំង ។ លោកក៏បានរៀបរាប់ពីមូលហេតុចំពោះរឿងនេះដែរថា «នាងមិនចេះក្បត់ ហើយក៏មិនចេះចង់បានប្រាក់របសខ្ញុំ ។ ខ្ញុំធុញទ្រាន់នឹងទង្វើមនុស្សសម័យនេះណាស់ ។ ពួកគេគ្មានចិត្ត គ្មានបេះដូងឡើយ» ។

គួរបញ្ជាក់ដែរថា សព្វថ្ងៃ បុរសចំណាស់រូបនេះបានចាកចេញពីផ្ទះផ្ទាល់ខ្លួនដែលរស់នៅជុំគ្រួសារ ទៅរស់នៅបន្ទប់ជួលក្នុងទីក្រុងតូក្យូ ដើម្បីអាចរស់នៅជាមួយតុក្កតាសិចតែពីរនាក់ ៕ ថាវរិទ្ធ (ប្រភព ៖ សូសល់ ភី)