ទីបំផុត​ Ibrahimovic សម្រេច​ចុះ​កុងត្រា​ផ្លូវ​ការ​ជាមួយ​ Man Utd ហើយ​

កាលពីម្សិលមិញនេះក្លឹប Manchester United បានធ្វើការប្រកាសជាផ្លូវការហើយថាខ្លួនបានឈានដល់កិច្ចព្រមព្រៀងផ្លូវការជាមួយខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតគឺកីឡាករ Zlatan Ibrahimovic ជាផ្លូវការហើយ ។ ខណៈកីឡាករ Ibrahimovic បានឯកភាពនៅកុងត្រារយៈពេល១ឆ្នាំជាមួយ Man Utd ។

ក្រោយសម្រេចកុងត្រារួចរាល់កីឡាករ Ibrahimovic បាននិយាយថា « ខ្ញុំពិតជារីករាយក្នុងការចូលរួមក្នុងការចូលលេងឲ្យក្លឹប Man Utd ហើយបានបង្ហាញខ្លួនក្នុងក្របខណ្ឌ Premier League ។ ខ្ញុំសប្បាយចិត្តទន្ទឹងរង់ចាំធ្វើជាមួយលោក Jose Mourinho យ៉ាងអន្ទះសា » ។

Ibrahimovic « លោក Jose Mourinho គឹជាគ្រូបង្វឹកដ៏អស្ចារ្យ ខ្ញុំត្រៀមខ្លួនទទួលយកបទពិសោធន៍ថ្មីនឹងប្រឈមជាមួយការប្រកួតប្រជែងដ៏អស្ចារ្យ ។ ខ្ញុំមានមោទនភាពជាមួយអាជីពរបស់ខ្ញុំហើយខ្ញុំមានអនុស្សាវរីយ៍ដ៏ល្អជាច្រើន ខ្ញុំនឹងបន្ថែមអនុស្សាវរីយ៍ថ្មីនឹងល្អនៅទឹកដីអង់គ្លេស » ។

ដោយឡែកស្របនឹងការមកដល់របស់ Ibrahimovic លោក Jose Mourinho បានមានប្រសាសន៍ថា « Zlatan គឺជាខ្សែប្រយុទ្ធដ៏មួយរូបក្នុងពិភពលោក គេតែងបង្ហាញចេញនៅកម្រិតលេងរបស់ខ្លួន១០០% » ។

Mourinho បន្តថា « គេធ្លាប់ឈ្នះពានក្នុងលីកធំៗជាច្រើននាពេលកន្លងមក ខ្ញុំនឹងអាចធ្វើបានល្អហើយជួយឲ្យក្រុមអាចឈ្នះពាន ខ្ញុំជឿថាអ្វីដែលគាត់ធ្វើនឹងអាចអោយអ្នកគាំទ្រ Man Utd សប្បាយចិត្ត ហើយតាមរយៈបទពិសោធន៍គេគឺមានតម្លៃណាស់សម្រាប់ជួយអភិវឌ្ឍកីឡាករវ័យក្មេង » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ទីបំផុត​ Ibrahimovic សម្រេច​ចុះ​កុងត្រា​ផ្លូវ​ការ​ជាមួយ​ Man Utd ហើយ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/02  Category:វីដេអូ
Tags: