“ការងារ​នេះ​ឯង​!បាន​កូន​ខ្ញុំ​រៀន​នៅ​មហាវិទ្យាល័យ​ផង ​និង​​រៀន​នៅ​សាលា ​ACE​ ផង”

ខេត្តសៀមរាប៖ “ខ្ញុំមិនបានធ្វើរូបចម្លាក់ ឬវត្ថុអនុស្សាវរីយ៍ដែលអ្នកភូមិភាគច្រើនគេនិយមធ្វើនោះទេ។ ខ្ញុំតែងច្នៃប្រឌិតជារូបចម្លាក់ផ្សេងៗ ប្លែកៗខុសពីអ្នកដទៃ ទើបម៉ូយមកទិញរបស់ខ្ញុំជាហូរហែមិនសូវដាច់។ ជួនកាលខ្ញុំទៅឃើញចម្លាក់ ស្អាតៗគេតាំងលក់នៅតាមហាងធំៗ ខ្ញុំមកផ្ទះវិញក៏យកទម្រង់នោះមកច្នៃបន្ថែមចេញជារូបចម្លាក់ផ្សេងមួយទៀត”។ នេះជាប្រសាសន៍រៀបរាប់របស់លោកពូ តាន់ សុខុន នៅភូមិរហាល សង្កាត់នគរធំ ដែលជាភូមិបុរាណមួយ នៅជាប់នឹងស្រះស្រង់នៃរមណីយដ្ឋានអង្គរ។
បុរសដែលមានវ័យជាង៥០ឆ្នាំរូបនេះ បានរៀបរាប់ថា អ្នកភូមិរហាលរបស់លោកស្ទើរតែគ្រប់ផ្ទះ សុទ្ធតែមានមុខរបរបន្ថែមពីការងារស្រែចម្ការ គឺការធ្វើសិប្បកម្មជាវត្ថុអនុស្សាវរីយ៍ ដូចជារទេះគោ ស្គរ ទូក រហាត់ទឹកជាដើម លក់ជូនភ្ញៀវទេសចរ ឬលក់ដុំដល់ឈ្មួញដែលមកទិញយកទៅលក់បន្តនៅតាមប្រាសាទ និងហាងតូចធំនៅក្រុងសៀមរាប។
សម្រាប់រូបលោកវិញ លោកមិនធ្វើវត្ថុអនុស្សាវរីយ៍ធម្មតាៗ ដូចអ្នកភូមិទេ តែលោកបានច្នៃចេញជារូបចម្លាក់ចម្លែកៗ ដែលមើលទៅគួរឲ្យទាក់ទាញ ដូចជា រូបសត្វទន្សាយ ឈើច្រត់ក្បាលនាគរាជជាដើម។
“ខ្ញុំដើរទៅតាមហាងធំៗ ឃើញរូបចម្លាក់គេប្លែកៗ ខ្ញុំមកវិញខ្ញុំច្នៃឈើដែលខ្ញុំមានទៅជារូបផ្សេងៗ។ ខ្ញុំទិញគល់ឈើពីគេមក ហើយធ្វើជារូបនេះរូបនោះតាមថៅកែហាងគេប្រាប់។ ជួនកាលខ្ញុំច្នៃដោយគំនិតខ្លួនឯងហើយលក់ជូនភ្ញៀវដែលមកដល់ផ្ទះស្រាប់”។ នេះជាសម្ដីរៀបរាប់បន្ថែមរបស់លោក សុខុន ដែលលោកអះអាងថា លោកពុំបានរៀនសូត្រពីគ្រូណាមួយឲ្យប្រាកដនោះទេ គឺលោកចេះធ្វើតៗគ្នា និងច្នៃប្រឌិតវាឡើងដោយគំនិតខ្លួនឯង។
សម្រាប់លោក សុខុន ចម្លាក់ដែលលក់ដាច់ជាងគេ គឺស្រោមដាវនិងកាំបិត ដោយសារតែលោកបានរចនាម៉ូដស្រោមដាវកំាបិតប្លែកៗ គួរឲ្យចាប់អារម្មណ៍ខុសប្លែកពីអ្នកផ្សេងៗ។
និយាយពីចំណូលពីមុខរបរសិប្បកម្មច្នៃប្រឌិតនេះ អ្នកស្រី ភួង ហាច ដែលជាភរិយាបាននិយាយដោយអៀនប្រៀនថា “បើខែមានភ្ញៀវច្រើនបានសំណំគ្រាន់ដែរ ថៅកែគេចេះតែកុម្ម៉ង់ទិញមិនដាច់ យើងក៏បានចំណូលច្រើនគ្រាន់ ទុកសម្រាប់ផ្គត់ផ្គង់កូនរៀនសូត្រ។ តែបើខែមិនសូវមានភ្ញៀវដូចពេលនេះចឹង បានតិចៗ ហើយយើងដើរលក់ខ្លួនឯងផ្សំខ្លះផង។ បានការងារនេះឯង បានកូនខ្ញុំរៀនសូត្រនៅមហាវិទ្យាល័យផង រៀននៅសាលា ACEផង។ ពីមុនប៉ាវាធ្វើម្ដងហើយឈប់ ទៅធ្វើការវិញ តែដោយរកប្រាក់ឲ្យកូនរៀនមិនគ្រប់ ទើបងាកមកចាប់របរនេះវិញ ទើបតែបាន២ឆ្នាំប៉ុណ្ណោះ”
បើតាមការរៀបរាប់របស់លោក សុខុន ចម្លាក់មួយដែលលោកបានធ្វើហើយ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ លោកអាចលក់បានប្រហែល១៥ដុល្លារ។ ដូច្នេះ ចំណូលពីការផលិតសិប្បកម្មរបស់លោកឃើញថា អាចរកចំណូលបានច្រើនគួរសម ដែលអាចធ្វើឲ្យជីវភាពរបស់គ្រួសារលោករស់នៅសមរម្យ ហើយកូនៗបានឱកាសរៀនសូត្រដល់ថ្នាក់មហាវិទ្យាល័យទៀតផង។
ចៅសង្កាត់នគរធំ លោក ង៉ា ចុង បានឲ្យដឹង កាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ កន្លងថា ភូមិរបស់លោកមានទំនៀមធ្វើសិប្បកម្មរបៀបនេះ ជាយូរមកហើយ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាក៏ខិតខំជួយពង្រីកការងារនេះជាបន្តបន្ទាប់ដែរ ដូចជា ការបង្កើតឲ្យមានសហគមន៍សិប្បកម្ម សហគមន៍រទេះគោដឹកភ្ញៀវទេសចរក្នុងភូមិរបស់លោកផ្ទាល់ជាដើម ជាពិសេស អាជ្ញាធរជាតិអប្សរាក៏បានជួយផ្សព្វផ្សាយទៅកាន់ក្រុមហ៊ុនទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីនាំភ្ញៀវមកកាន់ភូមិរបស់លោកជាហូរហែ។

បន្តិចទៀតនេះ សហគមន៍របស់លោកនឹងបង្កើតមណ្ឌលសិប្បកម្មរួមគ្នា ដោយមានការជ្រោមជ្រែងពីអាជ្ញាធរជាតិអប្សរា ដើម្បីពង្រីកមុខរបរនេះឲ្យទូលំទូលាយ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងភូមិឲ្យមានជីវភាពកាន់តែប្រសើរឡើងថែមទៀត៕

“ការងារ​នេះ​ឯង​!បាន​កូន​ខ្ញុំ​រៀន​នៅ​មហាវិទ្យាល័យ​ផង ​និង​​រៀន​នៅ​សាលា ​ACE​ ផង” “ការងារ​នេះ​ឯង​!បាន​កូន​ខ្ញុំ​រៀន​នៅ​មហាវិទ្យាល័យ​ផង ​និង​​រៀន​នៅ​សាលា ​ACE​ ផង” “ការងារ​នេះ​ឯង​!បាន​កូន​ខ្ញុំ​រៀន​នៅ​មហាវិទ្យាល័យ​ផង ​និង​​រៀន​នៅ​សាលា ​ACE​ ផង” “ការងារ​នេះ​ឯង​!បាន​កូន​ខ្ញុំ​រៀន​នៅ​មហាវិទ្យាល័យ​ផង ​និង​​រៀន​នៅ​សាលា ​ACE​ ផង” “ការងារ​នេះ​ឯង​!បាន​កូន​ខ្ញុំ​រៀន​នៅ​មហាវិទ្យាល័យ​ផង ​និង​​រៀន​នៅ​សាលា ​ACE​ ផង”

ប្រភព៖ kqube

  • “ការងារ​នេះ​ឯង​!បាន​កូន​ខ្ញុំ​រៀន​នៅ​មហាវិទ្យាល័យ​ផង ​និង​​រៀន​នៅ​សាលា ​ACE​ ផង”已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/02  Category:កំសាន្ត
Tags: