EDC ប្រកាស​រើស​បុគ្គលិក ៤០នាក់ សម្រាប់​សាខា​អូរបែកក្អម

អគ្គិសនីកម្ពុជា ត្រូវការជ្រើសរើសបុគ្គលិកចំនួន៤០រូប ដើម្បីចូលបម្រើការងារនៅសាខាអូរបែកក្អម នៃនាយកដ្ឋានអាជីវកម្មចែកចាយ។

EDC ប្រកាស​រើស​បុគ្គលិក ៤០នាក់ សម្រាប់​សាខា​អូរបែកក្អម

លក្ខណៈសម្បត្តិបេក្ខជន
១. សម្រាប់ ភ្នាក់ងារស្រង់ថាមពល ភ្នាក់ងារអន្តរាគមន៍ ភ្នាក់ងារចែកវិក្កយបត្រ បុគ្គលិកផ្នែកបន្ត និងបុគ្គលិកទទួលអតិថិជនតាមទូរស័ព្ទ សរុប ៣៦រូប៖
ក. បេក្ខជនទាំង២ភេទ មានអាយុចាប់ពី១៨ឆ្នាំ ដល់៣៥ឆ្នាំ
ខ. កម្រិតជំនាញ៖ ចាប់ពីសញ្ញាប័ត្រមធ្យមបច្ចេកទេសអគ្គិសនី ឡើងទៅ
គ. ចំណេះដឹងកុំព្យូទ័រ ៖ ចេះMicrosoft Word-Excel
ឃ. ភាសាអង់គ្លេស៖ ចេះអាចប្រើការបាន ជាមធ្យម
ង. បៀវត្សរ៍ផ្ដល់ជូន៖ បៀវត្សរ៍សុទ្ធ E.III.១ ក្នុងពេលសាកល្បងការងារ៣ខែ ទទួលបាន៩០%

២. សម្រាប់បេឡាធិការិនី ចំនួន២រូប៖
ក. បេក្ខជនភេទស្រី មានអាយុចាប់ពី១៨ឆ្នាំ ដល់៣៥ឆ្នាំ
ខ. កម្រិតជំនាញ៖ ចាប់ពីបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ឡើងទៅ
គ. ចំណេះដឹងកុំព្យូទ័រ ៖ ចេះMicrosoft Word-Excel
ឃ. ភាសាអង់គ្លេស៖ ចេះអាចប្រើការបាន ជាមធ្យម
ង. បៀវត្សរ៍ផ្ដល់ជូន៖ បៀវត្សរ៍សុទ្ធ E.III.១ ក្នុងពេលសាកល្បងការងារ៣ខែ ទទួលបាន៩០%

៣. សម្រាប់ បុគ្គលិកទំនាក់ទំនងនិងគ្រប់គ្រងគណនី ចំនួន២រូប៖
ក. បេក្ខជនទាំង២ភេទ មានអាយុចាប់ពី១៨ឆ្នាំ ដល់៣៥ឆ្នាំ
ខ. កម្រិតជំនាញ៖ ចាប់ពីបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ឡើងទៅ
គ. ចំណេះដឹងកុំព្យូទ័រ ៖ ចេះMicrosoft Word-Excel
ឃ. ភាសាអង់គ្លេស៖ ចេះអាចប្រើការបាន ជាមធ្យម
ង. បៀវត្សរ៍ផ្ដល់ជូន៖ បៀវត្សរ៍សុទ្ធ E.III.១ ក្នុងពេលសាកល្បងការងារ៣ខែ ទទួលបាន៩០%

បេក្ខជនត្រូវភ្ជាប់មកជាមួយ៖
១. ពាក្យសុំចូលប្រឡងដើម្បីបម្រើការងារ នៅអគ្គិសនីកម្ពុជា (១ ច្បាប់)
២. ប្រវត្តិរូបសង្ខេប មានបិទរូបថត ៤គុណ៦ (១ ច្បាប់)
៣. កិច្ចសន្យា សម្រាប់បំពេញពាក្យសុំចូលបម្រើការងារ និងកិច្ចសន្យាការងារ (១ ច្បាប់)
៤. សលាកបត្របេក្ខជន (១ ច្បាប់)
៥. ច្បាប់ចម្លងសញ្ញាប័ត្រចំណេះដឹងទូទៅ និងសញ្ញាប័ត្រជំនាញ មានបញ្ជាក់ពីអាជ្ញាធរដែនដី (១ ច្បាប់)
៦. តារាងពិន្ទុ (Transcirpt) (១ ច្បាប់)

ទីកន្លែងទទួលពាក្យ និងកាលបរិច្ឆេទ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅអាគារB ជាន់ទី១ ការិយាល័យបុគ្គលិក នៃអគ្គិសនីកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖ ០២៣ ៧២៣ ៩៧១ និង ០២៣ ៧២៤ ៧៧១៕

EDC ប្រកាស​រើស​បុគ្គលិក ៤០នាក់ សម្រាប់​សាខា​អូរបែកក្អម EDC ប្រកាស​រើស​បុគ្គលិក ៤០នាក់ សម្រាប់​សាខា​អូរបែកក្អម

ប្រភព៖ sabay

  • EDC ប្រកាស​រើស​បុគ្គលិក ៤០នាក់ សម្រាប់​សាខា​អូរបែកក្អម已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/02  Category:កំសាន្ត
Tags: