វគ្គ​ផ្តាច់ព្រ័ត្រ Hun Sen Cup៖ សម្តេច​ជូនពរ​ឲ្យ​ជោគជ័យ​បាន​ទៅលើ​អ្នកឈ្នះ​ និពន្ធដោយ : ថ្មីៗ       July-02-2016, 10:14 am         128

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132វគ្គ​ផ្តាច់ព្រ័ត្រ Hun Sen Cup៖ សម្តេច​ជូនពរ​ឲ្យ​ជោគជ័យ​បាន​ទៅលើ​អ្នកឈ្នះ​​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ឃ្លី​ប​វីដេអូ​រយៈពេល​ជាង​៣​នាទី បាន​ផ្ញើ​សារ​ជូនពរ​ដល់​ក្រុមកីឡា​បាល់ទាត់​ដែល​ត្រូវ​ប្រកួត​ថ្ងៃ​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១០ នា​ថ្ងៃ​សៅរ៍​នេះ ដោយ​នៅវេលា​ម៉ោង​៣ និង​៣០​នាទី ភ្នំពេញ​ក្រោ​ន ជួប ស៊ីម៉ាក់​យូ​ណាយ​ធី​ត ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​បី មុនពេល​ជំនួប​ដណ្តើមពាន​នា​វេលា​ម៉ោង​៧​ល្ងាច​រវាង។​

​ជាមួយនឹង​សម្លៀកបំពាក់​កីឡា និង​អាវ​ក្រហម​លេខ​៩ ប្រមុខ​រដ្ឋាភិបាល​បាន​កោតសរសើ​ដល់​ក្រុម​ទាំងអស់ រួមទាំង​ក្រុមការងារ​រៀបចំ​ពានរង្វាន់​សម្តេច ហ៊ុន សែន ចំពោះ​ការ​បំផុសបំផុល​ចលនា​កីឡា​ឲ្យ​មានការ​រីកចម្រើន​។​

​ដោយ​ដាក់​ពានរង្វាន់​នៅ​ចំ​ពីមុខ សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ «​សូម​ជូនពរ​ជោគជ័យ​បាន​ទៅលើ​អ្នក​ដែល​ឈ្នះ​»៕