Mercedes-AMG GT R បង្អួត​រូបរាង​ដ៏​ទាក់​ភ្នែក​ក្នុង​វីដេអូ​ពាណិជ្ជកម្ម​ថ្មី

កាល​ពី​ថ្មីៗ​កន្លង​ទៅ​ក្រុមហ៊ុន​ Mercedes បាន​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត​ស៊េរី​ថ្មី​​ម៉ូដែល​ AMG GT R ​ ហើយ​​ពេល​នេះ​វីដេអូ​​ពាណិជ្ជកម្ម​ផ្លូវការ​បាន​បញ្ចេញ​ ដែល​អាច​ឲ្យ​អ្នក​ឃើញ​គ្រប់​ជ្រុង​ជ្រោយ​នៃ​រូបរាង​ដ៏​ស្រស់​ស្អាត​របស់​រថយន្ត។

 

 

រថយន្ត​ដែល​មាន​ពណ៌​ស្រស់​ឆើត​ឆាយ​នេះ​មាន​ទម្ងន់​ ១៥៥៤ គីឡូក្រាម​, ប្រើ​ម៉ាស៊ីន​ V8 ទំហំ​ ៤​ លីត្រ បង្កើត​បាន​កម្លាំង​ ៥៧៧ សេះ។ ម៉ាស៊ីន​រថយន្ត​​អាច​បង្កើន​សន្ទុះ​ពី​ ០-១០០ គ.ម/ម៉​ ចំណាយ​ពេល​ត្រឹម​ ៣,៦​ វិនាទី​ និង​អាច​បើក​បរ​ក្នុង​ល្បឿន​អតិបរមា​ ៣១៨​ គ.ម/ម៉។ តាមប្រភព​វីដេអូ​ខាង​លើ​ឲ្យ​ដឹង​ថា​ AMG GT R នេះ​ប្រើ​ប្រេង​ឥន្ធនៈ​ជា​មធ្យម​ ១១,៤​ លីត្រ​ លើ​ចម្ងាយ​ផ្លូវ​ ១០០​ គ.ម។

 

​​​​​​​​​​​Mercedes-AMG GT R ទំនង​ជា​បញ្ចេញ​លក់​នៅ​អំឡុង​ខែ​មិថុនា​-កក្កដា​ ឆ្នាំ​ ២០១៧​ ដោយ​ក្រុមហ៊ុន​មិន​បាន​បង្ហើប​ឲ្យ​ដឹង​ពី​តម្លៃ​របស់​រថយន្ត​នៅ​ឡើយ៕​

 

​​​​​​​​​ចុច​អាន​៖ ​ស្លាប់ម្នាក់​ ​ក្រោយ​មុខ​ងារ​បើកបរ​ស្វ័យប្រវត្តិ​ ​​Tesla​ ​មាន​បញ្ហា​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CarScoops