ឈ្មោះ ហេង ហួរ បើក​ល្បែង​កន្ទុយលេខ​នៅ​ផ្សារ​ព្រៃទទឹង ស្រុក​ព្រៃឈរ យ៉ាង​ពេញបន្ទុក​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ផ្សារ​ព្រៃទទឹង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា​ឈ្មោះ ហេង ហួរ ជា​ថៅកែ​ទឹក​សុទ្ធ ដែលមាន​ខ្នងបង្អែក​រឹងមាំ​កំពុងបើក​ល្បែង​កន្ទុយលេខ​(​ឆ្នោត​យួន​)​តាម​អំពើ​ចិត្ត​គ្មាន​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ណា​ចាត់វិធានការ​បង្ក្រាប​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ក្នុង​មួយថ្ងៃៗ​មេ​កន្ទុយលេខ​ឈ្មោះ ហេង ហួរ ប្រមូល​លុយ​បានជា​ច្រើន​លាន​រៀល​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន និង​ចែកចាយ​ជាមួយ​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ពុករលួយ​មួយចំនួន ដើម្បី​បន្ត​មុខរបរ​ខុសច្បាប់​របស់ខ្លួន​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃឈរ អំពាវនាវ​ឲ្យ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្តកំពង់ចាម ចាត់វិធានការ​បង្ក្រាប​ល្បែង​កន្ទុយលេខ​នៅ​ស្រុក​ព្រៃឈរ​ជាបន្ទាន់​។

ប្រភពពី​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ព្រៃទទឹង ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជុំវិញ​ផ្សារ​នេះ បាន​ឲ្យ​ដឹងថា​ឈ្មោះ ហេង ហួរ បាន​ពង្រាយ​កូនកញ្ច្រែង​តាម​ផ្ទះ​ជាច្រើន​កន្លែង​នៅ​ផ្សារ​ព្រៃទទឹង រហូត​ទៅដល់​ស្រុក​កងមាស​ទៀតផង​។ ឈ្មោះ ហេង ហួរ បើក​លេងឆ្នោត​យួន​ជា​សាធារណៈ​តែម្តង ព្រោះ​អភិបាលស្រុក​ព្រៃឈរ ក៏ដូចជា​អធិការនគរបាល​ស្រុក​ព្រៃឈរ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​បើទោះបី​ល្បែង​កន្ទុយលេខ​នៅ​ផ្សារ​ព្រៃទទឹង កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​យ៉ាងណាក៏ដោយ​។ ដោយសារ​ល្បែង​កន្ទុយលេខ​នោះ​ហើយ ទើប​អំពើចោរកម្ម និង​បទល្មើស​ផ្សេងៗ​នៅ​ស្រុក​ព្រៃឈរ កើតឡើង​យ៉ាង​ពេញបន្ទុក ជាពិសេស​អំពើហិង្សា​ក្នុង​គ្រួសារ ព្រោះ​មាន​អ្នកភូមិ​ខ្លះ​ចាញ់​អស់ទ្រព្យ​សម្បត្តិ​លុយកាក់ ដីធ្លី​ផ្ទះសម្បែង​ក៏មានដែរ​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ឈ្មោះ ហេង ហួរ មាន​ខ្នងបង្អែក​រឹងមាំ​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តកំពង់ចាម ទើប​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ណា ចាត់វិធានការ​បង្ក្រាប​ល្បែង​កន្ទុយលេខ​យ៉ាង​រាលដាល​នៅ​ផ្សារ​ព្រៃទទឹង ស្រុក​ព្រៃឈរ និង​រាលដាល​ទៅដល់​ស្រុក​កងមាស​នោះទេ​។ ប្រការ​នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុងស្រុក​ព្រៃឈរ អំពាវនាវ​យ៉ាងទទូច​ឲ្យ​អភិបាល​ខេត្តកំពង់ចាម ក៏ដូចជា​ស្នងការ​នគរបាល​ខេត្តកំពង់ចាម ចាត់វិធានការ​បង្ក្រាប​ល្បែង​កន្ទុយលេខ​ក្នុងស្រុក​ព្រៃឈរ​ជាបន្ទាន់​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា​ប្រហែល​អភិបាលស្រុក​ព្រៃឈរ ក៏ដូចជា​អធិការនគរបាល​ស្រុក​ព្រៃឈរ និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ព្រៃឈរ ទទួលបាន​លាភសក្ការៈ​ពី​ឈ្មោះ ហេង ហួរ មេ​ឆ្នោត​យួន​នៅ​ផ្សារ​ព្រៃទទឹង​ជាប្រចាំ ទើប​ពួកគេ​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​៕

Kg-cham-11លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម 13563484_297737607236830_208533683_n-300x200មេកន្ទុយលេខឈ្មោះ ហេង ហួរ kantouylekh-CEN_23_1_15-3