តា វ៉ិ​ច​ទ័​រ សរសើរ ប៊ុត សីហា ថា​…

6 Videos


លោកតា វ៉ិចទ័រ ត្រូវបានមហាជនគ្រប់ស្រទាប់វណ្ណៈស្គាល់យ៉ាងច្បាស់ថា ជាផលិតករកម្មវិធីល្បីៗជាច្រើនលើប៉ុស្តិ៍ទូរទស្សន៍ CTN និង ជាឪពុករបស់តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ។

P9

តា វ៉ិ​ច​ទ័​រ សរសើរ ប៊ុត សីហា ថា​…

កម្មវិធីរបស់លោកតា វ៉ិចទ័រ នីមួយៗលើប៉ុស្តិ៍ទូរទស្សន៍ CTN សុទ្ធតែអាចទាក់ទាញមហាជនជាច្រើនឲ្យចូលទស្សនា ហើយមិនត្រឹមតែប៉ុណ្ណោះ រូបគាត់ក៏អាចនិពន្ធសាច់រឿងកំប្លែងថ្មីៗឲ្យក្រុមកំប្លែង CTN រៀងរាល់សប្តាហ៍ ដើម្បីអាចឲ្យទស្សនិកជនសើចសប្បាយ លម្ហែអារម្មណ៍នៅចុងសប្តាហ៍ផងដែរ ។ ទាក់ទិននឹងកូនស្រីគាត់ កញ្ញា នីឡា ត្រូវបានគេស្គាល់ ក្រោយពីបង្ហាញមុខក្នុងក្រុមកំប្លែង CTN តាំងតែពីនៅជាក្មេងស្រី ហើយសព្វថ្ងៃនេះ នាងបានពេញរូបពេញរាង និង មានសម្រស់យ៉ាងស្រស់ស្អាត រហូតអាចក្តោបបានតំណែងជាពិធីការិនីថែមទៀតផង ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល នោះគឺកាលពីពេលថ្មីៗនេះ លោកតា វ៉ិចទ័រ បានបង្ហោះសារសរសេរសរសើរម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ លោក ប៊ុត សីហា ថា «ពូសូមគាំទ្រ! ភាពល្បី និង ប្រជាប្រិយភាពរបស់សិល្បករ សិល្បការិនី មិនមែនកើតឡើងដោយសារការលាក់ប្រវត្តិនោះទេ ។ អាសូរប្រពន្ធកូន ។ ប្អូនប្រុសពិតជាឪពុកនឹងជាស្វាមីដ៏ល្អ» ។ ក្នុងនាមជាអ្នកដឹកនាំកម្មវិធីម្នាក់ដ៏ល្បីឈ្មោះ លោកតា វ៉ិចទ័រ ត្រូវបានគេសង្កេតឃើញថា រូបលោកមិនសូវជាសរសើរនរណាម្នាក់នោះទេ តែពេលនេះរូបលោកបានបង្ហោះសារសរសើរតារាចម្រៀងរូបនេះ ដែលធ្វើឲ្យអ្នកគាំទ្រវិស័យសិល្បៈជាច្រើនភ្ញាក់ផ្អើលនឹងរឿងនេះយ៉ាងខ្លាំង ។

តា វ៉ិ​ច​ទ័​រ សរសើរ ប៊ុត សីហា ថា​…

គួរបញ្ជាក់ដែរថា ក្រៅពីមាននាមជាផលិតករកម្មវិធី រូបលោកក៏ធ្លាប់ចូលរួមសម្តែងក្នុងខ្សែភាពយន្ត «ឪ ២» ដ៏ល្បីរបស់ផលិតកម្ម LD ផងដែរ ដែលរឿងនោះដឹកនាំសម្តែងដោយតារាកំប្លែងល្បីឈ្មោះ នាយ ពាក់មី ៕ រិទ្ធី

តា វ៉ិ​ច​ទ័​រ សរសើរ ប៊ុត សីហា ថា​…
តា វ៉ិ​ច​ទ័​រ សរសើរ ប៊ុត សីហា ថា​…
តា វ៉ិ​ច​ទ័​រ សរសើរ ប៊ុត សីហា ថា​…
តា វ៉ិ​ច​ទ័​រ សរសើរ ប៊ុត សីហា ថា​…
តា វ៉ិ​ច​ទ័​រ សរសើរ ប៊ុត សីហា ថា​…
តា វ៉ិ​ច​ទ័​រ សរសើរ ប៊ុត សីហា ថា​…
តា វ៉ិ​ច​ទ័​រ សរសើរ ប៊ុត សីហា ថា​…

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត