ក្រុម​១​នៅ​ប៉េកាំង​បដិសេធ​ពុំ​ស្ថិតនៅ​ក្រោយ​រូបថត​ស្រី​ម្នា​ក់ថត​អាក្រាត​ល្វែង​ក្រោម​ទយគូថ​ដាក់​កាមេរ៉ា​ដើរ​ទិញ​ឥ​វ៉ាន់​ក្នុង​ហាង​របស់ខ្លួន​!

ក្រុមហ៊ុនមួយនៅក្នុងប្រទេសចិនដែលឈ្មោះថា IKEA កាលពីសុក្រ (០១ មិថុនា ២០១៦) បានបដិសេធមិនស្ថិតនៅពីក្រោយរាល់រូបភាពទាំងឡាយ ដែលបង្ហាញឲ្យឃើញពីស្ត្រីម្នាក់ឈរកាច់រាងដើរទិញឥវ៉ាន់បញ្ចេញកំបេះគូថនៅឯហាង១កន្លែង ក្នុងចំណោមហាងជាច្រើនទៀតរបស់ខ្លួនទេ ក្រោយពីរូបថតនៃស្ត្រីអាក្រាតល្វែងខាងក្រោមនេះ ដែលត្រូវបានចោទប្រកាន់ថតនៅសាខាក្រុមហ៊ុនលក់គ្រឿងសង្ហារឹមនាំចូលពីប្រទេសស៊ុយអែត បានកំពុងរីករាលដាល និងរងការរិះគន់យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ។

IKEA និយាយថា ពួកបានទាក់ទងទៅប៉ូលីស ដើម្បីឲ្យមកស៊ើបអង្កេតរូបថតដ៏ព្រហើនទាំងនេះ និងទទួចថា រូបថតទាំងនេះ មិនត្រូវបានថតនៅហាង១កន្លែងក្នុងចំណោមហាងជាច្រើនទៀតរបស់ពួកគេទេ ។ ក្រុមហ៊ុននេះក៏បានអះអាងថា រូបថតទាំងនេះមិនមែនជាផ្នែកមួយនៃយុទ្ធសាស្ត្រទីផ្សារ ដើម្បីប្រូម៉ូតសិនហាងទើបបើកថ្មី១របស់ខ្លួននោះទេ ។

ក្រុម​១​នៅ​ប៉េកាំង​បដិសេធ​ពុំ​ស្ថិតនៅ​ក្រោយ​រូបថត​ស្រី​ម្នា​ក់ថត​អាក្រាត​ល្វែង​ក្រោម​ទយគូថ​ដាក់​កាមេរ៉ា​ដើរ​ទិញ​ឥ​វ៉ាន់​ក្នុង​ហាង​របស់ខ្លួន​!

កាសែត The Mirror ដែលមានមូលដ្ឋាននៅប៉េកាំង រាយការណ៍ថា រូបថតទាំងនេះត្រូវបង្ហោះចូលគេហទំព័រ Sina Weibo ដោយអ្នកលេងអ៊ីនធើរណេតម្នាក់ កាលពីពុធ ដោយដាក់ចំណងជើងថាៈ “ទីបំផុត ខ្ញុំយល់ហេតុអ្វីបានជាអ្នកជាអ្នករស់នៅទីក្រុងប៉េកាំង ចូលចិត្តឡើងផ្សារទំនើប ដែលជារបស់ IKEA” ។

រូបថត២សន្លឹកត្រូវបានបង្ហោះចូល Weibo បានបង្ហាញឲ្យឃើញស្ត្រីអាក្រក់ប្ញកនោះរុញរទេះទិញឥវ៉ាន់ ដោយមុខបែរចេញពីកាមេរ៉ា ។ ស្ត្រីសក់ខ្មៅរូបនេះ បានស្លៀកអាវយឺតប្រផេះ និងអាក្រាតល្វែងខាងក្រោម ។ ប៉ុន្តែ អ្នកបង្ហោះនោះ ក៏បានបិទបាំងព្រាលទៅលើតំបន់ស្រើបស្រាលផងដែរ ។

Mirror រាយការណ៍ឲ្យដឹងទៀតថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ប៉ូលីសផ្នែកបទឧក្រិដ្ឋកុំព្យូទ័រក្រុងប៉េកាំង បានគ្រប់គ្រង និងបញ្ជាឲ្យរាប់អ្នកបង្ហោះរូបនោះ លុបចោលរូបថតទាំងនេះភ្លាមៗ ហើយអ្នកបង្ហោះនោះបានប្រាប់ប៉ូលីសថា រូបថតទាំងនេះ ត្រូវបានដោយមិត្តភក្តិរបស់ខ្លួន ស្ថិតនៅ IKEA’s Siyuanqiao សាខាស្រុក Chaoyang ។

ឆ្លើយតបទៅនឹងបញ្ហានេះ ក្រុមហ៊ុន IKEA បានចេញសេក្តីថ្លែងការណ៍សាធារណៈមួយនៅលើ Weibo ដោយនិយាយថាៈ “មានការរំពឹងទុកអំពីឥរិយាបទរបស់ IKEA ខណៈខ្លួនបើកសាខាហាងថ្មីៗ ។ IKEA សូមបដិសេធទាំងស្រុងនូវការរំពឹងទុកនេះ ។ ហើយក្រុមហ៊ុនក៏បានរំលឹកឡើងវិញថា ខ្លួនបានរាយការណ៍ពីបញ្ហានេះទៅកាន់អាជ្ញាធរពាក់ព័ន្ធផងដែរ” ។

ក្រុម​១​នៅ​ប៉េកាំង​បដិសេធ​ពុំ​ស្ថិតនៅ​ក្រោយ​រូបថត​ស្រី​ម្នា​ក់ថត​អាក្រាត​ល្វែង​ក្រោម​ទយគូថ​ដាក់​កាមេរ៉ា​ដើរ​ទិញ​ឥ​វ៉ាន់​ក្នុង​ហាង​របស់ខ្លួន​!

ទន្ទឹមនោះផងដែរ អ្នកលេងអ៊ីនធើរណេតម្នាក់ បានឆ្ងល់ថាៈ “ខ្ញុំគ្រាន់តែមិនយល់ ហេតុអ្វីបានជាស្ត្រីវ័យក្មេងរូបនោះ ចូលចិត្តធ្វើអ្វីៗដែលអាក្រក់ហួសហេតុបែបនេះចឹង ។ តើនាងមិនគោរពខ្លួនឯងទេឬ?” ។

ម្នាក់ទៀតនិយាយថាៈ “ខ្ញុំមិនជឿរបាយការណ៍របស់ IKEA ទេ ។ ទី១ ប្រសិនបើ IKEA មិនបានមានចេតនាបង្កើតឈុតឆាកទាំងស្រុងនេះទេ ចុះហេតុអ្វីបានជាផ្សារទំនើបដ៏ធំបែបនេះដូច IKEA ពុំមានមនុស្សនៅខាងក្នុងគ្រប់គ្រង ។ ទី២ ពុំបញ្ចេញឲ្យឃើញពីផ្នែកខាងមុខរបស់ស្ត្រីរូបនោះ គឺបានបញ្ចេញត្រឹមគូទរបស់នាង” ៕