លោក លឹម គានហោ ណែ​នាំ​ឱ្យ​អ្នកបច្ចេកទេស ពង្រីក​សមត្ថភាព​ស្តុក​ទឹក ប្រព័ន្ធធារាសាស្ត្រ​ស្ទឹង​កែវ ឱ្យបាន​ដល់​ដីស្រែ​របស់​បងប្អូន​ប្រជាកសិករ

លោក លឹម គានហោ ណែ​នាំ​ឱ្យ​អ្នកបច្ចេកទេស ពង្រីក​សមត្ថភាព​ស្តុក​ទឹក ប្រព័ន្ធធារាសាស្ត្រ​ស្ទឹង​កែវ ឱ្យបាន​ដល់​ដីស្រែ​របស់​បងប្អូន​ប្រជាកសិករ

ភ្នំពេញ ៖ នៅ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ប្រព័ន្ធធារាសាស្ត្រ ស្ទឹង​កែវ ស្ថិត​ក្នុង​ស្រុក​ទឹកឈូ ខេត្តកំពត លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន ណែ​នាំឱ្យ​អ្នកបច្ចេកទេស ពង្រីក​សមត្ថភាព​ស្តុក​ទឹក ប្រព័ន្ធធារាសាស្ត្រ​ស្ទឹង​កែវ ឱ្យបាន​ដល់​ដីស្រែ​របស់​បងប្អូន​ប្រជាកសិករ​។​

ក្រ​សូង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ បន្ត​ដំណើរ​ចុះ​ពិនិត្យ​ប្រព័ន្ធធារា​សាស្ត្រ ស្ទឹង​កែវ ស្ថិត​ក្នុង​ស្រុក​ទឹកឈូ ខេត្តកំពត។

សូម​ជម្រាប​ថា ប្រព័ន្ធធារាសាស្ត្រ ស្ទឹង​កែវ ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម សាងសង់​រួចរាល់​ជា​ស្ថាពរ នៅក្នុង​ឆ្នាំ ២០១០ ។ បន្ទាប់ពី​បាន​សាងសង់​រួច ប្រព័ន្ធធារាសាស្ត្រ​នេះ បាន និង​កំពុង​ដើរតួនាទី​យ៉ាងសកម្ម​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ដល់​ដីស្រែ​របស់​បងប្អូន​ប្រជាកសិករ ប្រមាណ ១៥.០០០ ហិកតា ស្ថិតក្នុង​ស្រុក​ទឹកឈូ ឈូក និង​ក្រុង​កំពត។ ក្រៅពី​ការផ្តល់​ទឹក​ស្រោចស្រព ប្រព័ន្ធ​នេះ ក៏​ដើរតួនាទី​កាត់បន្ថយ​ទឹកជំនន់ ដែល​តែងតែ​យាយី​ក្រុង​កំពត​ផងដែរ ។​

នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​នោះ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​អ្នកបច្ចេកទេស ធ្វើការ​សិក្សា ដើម្បី​ពង្រីក​សមត្ថភាព​ស្តុក​ទឹក និង​ស្រោចស្រព នៃ​ប្រព័ន្ធធារាសាស្ត្រ​ស្ទឹង​កែវ​នេះ ឱ្យបាន​ដល់​ដីស្រែ​របស់​បងប្អូន​ប្រជាកសិករ នៅ​ប៉ែក​ខាងក្រោម​បន្ថែមទៀត​ផងដែរ៕