បក្សប្រឆាំង​សាទរ​ការដោះលែង​សកម្មជន​បរិស្ថាន​៣​រូប​នៅ​កោះកុង​ និពន្ធដោយ : ថ្មីៗ       July-02-2016, 11:48 am         120

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បក្សប្រឆាំង​សាទរ​ការដោះលែង​សកម្មជន​បរិស្ថាន​៣​រូប​នៅ​កោះកុង​សកម្មជន​បរិស្ថានទាំងបីរូបក្រោយការដោះលែងពីពន្ធនាគារ។ រូបថត Mother Nature Cambodiaលោក ម៉ៅ មុន្នី​វណ្ណ អនុប្រធាន​គណៈកម្មាធិកា​រ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បាន​អបអរសាទរ​ចំពោះ​នីតិវិធីតុលាការ​ខេត្តកោះកុង​ដែល​សម្រេច​ព្យូ​រ​ទោស និង​ដោះលែង​សកម្មជន​បរិស្ថាន​៣​នាក់​ឲ្យ​មាន​សេរីភាព បន្ទាប់ពី​ឃុំខ្លួន​អស់​រយៈពេល​ជិត​១​ឆ្នាំ​។​

​កាលពី​ខែសីហា ឆ្នាំ​២០១៥ កន្លងមក សកម្មជន​បរិស្ថាន ដែលជា​សមាជិក​ចលនា​មាតា​ធម្មជាតិ រួមមាន សាន់ ម៉ា​ឡា​, ទ្រី សុ​វិ​គា និង​ស៊ីម សំណាង ត្រូវបាន​ចាប់ខ្លួន​ដោយសារ​នាំគ្នា​ធ្វើ​យុទ្ធនា​ការប្រឆាំង​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​មួយ​នៅ​ខេត្តកោះកុង​។ កាលពី​ថ្ងៃទី​២៧ ខែមិថុនា តុលាការខេត្ត​បានធ្វើការ​ជំនុំជម្រះ​ក្តី​លើ​សំណុំ​រឿងនេះ ក្រោម​ការចោទប្រកាន់​ពីបទ «​គំរាម​កំ​ហង​បំផ្លាញ​ទ្រព្យសម្បត្តិ​តាម​ការបញ្ជា​»​។​

​កាលពី​ព្រឹក​ថ្ងៃ​សុក្រ លោក មិន មករា ចៅក្រម​សាលាដំបូង​ខេត្តកោះកុង បាន​ផ្តន្ទាទោស​សកម្មជន​ទាំងបី​រូប​ឲ្យ​ជាប់ពន្ធនាគារ​១៨​ខែ ដោយ​ការ​ជាប់ឃុំ​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​អស់​រយៈពេល ១០​ខែ និង ១៥​ថ្ងៃ​របស់​អ្នក​ទាំងនោះ ត្រូវបាន​ចាត់ទុកជា​ទោស​ដែល​បាន​អនុវត្ត​រួច ខណៈ​ទោស​ដែល​នូវសល់​ត្រូវបាន​ព្យួរ​។ បន្ថែម​លើ​ការផ្តន្ទាទោស​ជាប់ពន្ធនាគារ អ្នក​ទាំងបី​ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​បង់ពិន័យ​ជា​ទឹកប្រាក់​ចំនួន ២​លាន​រៀល និង​បង្គាប់​ឲ្យ​សង​សំណង​ការខូចខាត​រួមគ្នា​ចំនួន ១០០​លាន​រៀល​។​

​សកម្មជន​ទាំងបី​រូប​ត្រូវបាន​ដោះលែង​កាលពី​រសៀល​ថ្ងៃទី​១ ខែកក្កដា​៕