ភេរវជន IS សាខា​អាស៊ី​ខាងត្បូង​នៅ​ពីក្រោយ​ការវាយប្រហារ​និង​ចាប់​ចំណាប់ខ្មាំង​បង់​ក្លា​ដែ​ស​ និពន្ធដោយ : ថ្មីៗ       July-02-2016, 12:35 pm         27

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ភេរវជន IS សាខា​អាស៊ី​ខាងត្បូង​នៅ​ពីក្រោយ​ការវាយប្រហារ​និង​ចាប់​ចំណាប់ខ្មាំង​បង់​ក្លា​ដែ​ស​មនុស្ស យ៉ាងហោចណាស់​៥​នាក់​មាន​ទាំង​ប៉ូលិស​ផង​នោះបាន​ស្លាប់ ក្នុង​ប្រតិបត្តិ​ការរំដោះ​ចំណាប់ខ្មាំង​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុម​ប្រដាប់អាវុធ​មួយក្រុម​នៅ​ភោជនីយដ្ឋាន​មួយកន្លែង​នៅ​បង់​ក្លា​ដែ​សយ​ប់​ថ្ងៃ​សុក្រ​ទី ១ កក្កដា​។ ក្នុងចំណោម​ចំណាប់ខ្មាំង​ទាំងនោះ​អាចមាន​ប្រជាជន​ជប៉ុន​ផងដែរ ហើយ​ក្រុម​ភេ​រវជ​រដ្ឋ​ឥស្លាម​បានប្រកាស​ទទួលខុសត្រូវ​ចំពោះ​ករណីនេះ​។​

ចុងក្រោយ​កងកម្លាំង​ពិសេស​បង់​ក្លា​ដែ​ស​បានសម្រេច​វាយឆ្មក់​រំ​ដោះ​ចំណាប់ខ្មាំង​ដែល​ត្រូវបាន​ចាប់ខ្លួន​ជាង ២០​នាក់​ដោយ​ក្រុម​ប្រដាប់អាវុធ​នៅ​ភោជនីយដ្ឋាន​មួយកន្លែង​ស្ថិតនៅ​ទីក្រុង Dhaka  ប្រទេស​បង់​ក្លា​ដែ​សនា​យប់​ថ្ងៃ​សុក្រ​ទី ១ កក្កដា​។ យោងតាម​របាយការណ៍​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua កង​កុម្ម៉ង់ដូរ​ពិសេស​យ៉ាងហោចណាស់ ១០០​នាក់​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការរំដោះ​ចំណាប់ខ្មាំង​នេះ​ផងដែរ​។​

របាយការណ៍​បឋម​ពី​មន្ត្រី​មូលដ្ឋាន មនុស្ស​យ៉ាងហោចណាស់ ៥​នាក់​ស្លាប់បាត់​បងជីវិត​ក្នុង​យុទ្ធនា​ការរំដោះ​ចំណាប់ខ្មាំង​នេះ ហើយ​ក្នុងនោះ​មាន​ប៉ូលិស ២​នាក់​ផង​។ កងកម្លាំង​ពិសេស​បាន​រំដោះ​ចំណាប់ខ្មាំង​បាន​ចំនួន ១១ នាក់ ហើយ​ប្រតិបត្តិការ​នៅតែ​បន្ត​។ ក្រុម​ខ្មាន់កាំភ្លើង​មាន​គ្នា​ពី ៦​ទៅ ៨​នាក់ ហើយ​ពួកគេ​ក៏បាន​ប្រើប្រាស់​គ្រាប់បែកដៃ​ថែមទៀត​ផង​។​

១.​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ប្រកាសថា​ខ្លួន​នៅ​ពីក្រោយ​ការវាយប្រហារ​និង​ចាប់​ចំណាប់ខ្មាំង​ ភ្លាមៗ​ក្រោយ​ក្រុម​ប្រដាប់អាវុធ​ចាប់​ចំណាប់ខ្មាំង ក្រោយ​ភេរវជន​ដែ​ស្ហ ឬ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ បាន​ចេញមុខ​ទទួលខុសត្រូវ​។ ក្រុម​នេះ​បានប្រកាសថា បណ្តាញ​របស់ខ្លួន​នៅ​សាខា​អាស៊ី​ខាងត្បូង​ជា​អ្នកធ្វើ​សកម្មភាព​នេះ​។ ប៉ុន្តែ គេ​មិនទាន់​សន្និដ្ឋាន​ជារួម​ឡើយ ព្រោះ​នៅ​បង់​ក្លា​ដែ​ស​ប្រឈម​បញ្ហា​សន្តិសុខ​ដែល​បង្កដោយ​ក្រុម​ភេរវជន​ច្រើន​ក្រុម​ដែរ​។ ក្រុម​អាល់​កៃ​ដា សាខា​អាស៊ី​ខាងត្បូង និង​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហជា​ក្រុម​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំងជាងគេ​។

យោងតាម​សារព័ត៌មាន New York Times គេ​មិនទាន់​ហ៊ាន​វាយតម្លៃ​ជារួម​ថា​ក្រុម​ណា​នៅ​ពីក្រោយ​ឲ្យ​ប្រាកដ​ទេ​។ ប៉ុន្តែ​គេ​ដាក់​ការសង្ស័យ​ខ្លាំង​លើ​ក្រុម​ភេរវជន​ដែ​ស្ហ​។ ស្រប​ពេលដែល​បណ្តា​ប្រទេស​ជា​ម៉ូ​ស្លី​ម​ទូទាំង​ពិភពលោក​កំពុង​ប្រារព្ធ​ពិធីបុណ្យ​ផង ក្រុម​ជ្រុលនិយម​ទាំងនេះ​បាន​អំពាវនាវ​និង​ដាស់​ស្មារតី​ក្រុម​អ្នកគាំទ្រ និង​សកម្មប្រយុទ្ធ​របស់ខ្លួន​ទូទាំង​ពិភពលោក​ឲ្យ​ចេញមុខ​ធ្វើ​សកម្មភាព​វាយប្រហារ​នៅ​កន្លែង​មាន​មនុស្ស​ច្រើន​ដូចជា​ព្រលានយន្តហោះ ភោជនីយដ្ឋាន និង​ពហុកីឡាដ្ឋាន​ជាដើម​។​
២.​ប្រជាជន​ជប៉ុន​អាច​នៅក្នុង​ចំណោម​ចំណាប់ខ្មាំង​

ពាក់ព័ន្ធ​ចំណាប់ខ្មាំង​ផងដែរ​នោះ លោក Yoshihide Suga រដ្ឋមន្ត្រី​ទទួលបន្ទុក​គណរដ្ឋមន្ត្រី​ជប៉ុន បាន​លើកឡើងថា ជនជាតិ​ជប៉ុន​អាច​ស្ថិតនៅ​ក្នុងចំណោម​ចំណាប់ខ្មាំង​ទាំងនោះ​។ ខាង​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ដុតដៃដុតជើង​ដើម្បី​ស្វែងរក​ព័ត៌មាន​និង​ត្រួតពិនិត្យ​មើលថា វា​ពិត​ជាមាន​ជនជាតិ​ជប៉ុន​ស្ថិតក្នុង​ចំណោម​នោះ​ឬ​អត់​ផងដែរ​។
​សូមបញ្ជាក់​បន្តិច​ដែរ កន្លងមក​ក្រុម​ភេរ​ជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហសា​ខាង​អាស៊ី​ខាងត្បូង​នេះ បានសម្លាប់​ប្រជាជន​ជប៉ុន​និង​អ៊ីតាលី ដែលជា​អ្នកទេសចរ​ក៏ដូចជា​បណ្តា​ប្រជាជន​បង់​ក្លា​ដែ​ស​ដែលជា​អ្នក​ប្រកាន់​និកាយ​ស៊ី​អ៊ី​ត​ផងដែរ​

ចំណែក​ក្រសួងការបរទេស​ជប៉ុន​វិញ បានប្រកាសថា ក្រុម​អ្នកជំនាញ​នៃ​ស្ថាប័ន​ប្រឆាំង​ភេរវកម្ម​ប្រចាំ​ក្រសួងការបរទេស​ជប៉ុន​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ខែធ្នូ បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​រួចរាល់​ហើយ​៕