ជំទាវ ស្រី​តូច ចំណាន​ សោយសុខភាព​រីករាយ ​និង ​សុភមង្គល​

6 Videos


អតីតតារាសម្តែងល្បីឈ្មោះ ស្រីតូច ចំណាន មានឈ្មោះពិតថា ម៉ៅ សុចំណាន ដែលពេលនេះក្លាយជាជំទាវមួយរូប ត្រូវគេសង្កេតឃើញថាកំពុងមានក្តីសុខ និង សុភមង្គលជាខ្លាំងក្នុងជីវិតគ្រួសារ ។

P9

ជំទាវ ស្រី​តូច ចំណាន​ សោយសុខភាព​រីករាយ ​និង ​សុភមង្គល​

ថ្មីៗនេះគេឃើញមានការបង្ហោះនូវរូបភាពរបស់នាងរួមជាមួយស្វាមីបានធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី១កក្កដា២០១៦តាមឧទ្ធម្ភាគចក្រប្រកបដោយទឹកមុខសប្បាយរីករាយស្រស់ថ្លាជាមួយនិងស្វាមីដែលបង្ហាញច្បាស់ថានាងពិតជាមានក្តីសុខនិងសុភមង្គលក្នុងជីវិតជាខ្លាំងពិសេសត្រូវបានស្វាមីស្រឡាញ់ពេញចិត្ត ។ មហាជនមួយចំនួនគិតថាមិនមែននារីគ្រប់រូបមានសំណាងដូចនាងឡើយហេតុនេះហើយទើបគេនាំគ្នាសរសើរដល់ភ័ព្វសំណាងរបស់ ស្រីតូច ចំណាន ថាពិតជាមានឆ្អឹងអណ្តែតមែនពោលគឺឈានពីតារាសិល្បៈម្នាក់មកជាជំទាវដែលទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីស្វាមីមានកត្តិយសខ្ពង់ខ្ពស់ ។

ជំទាវ ស្រី​តូច ចំណាន​ សោយសុខភាព​រីករាយ ​និង ​សុភមង្គល​

ភាពមានបានរបស់អតីតតារាស្រីដែលគេល្បីថា មានដើមទ្រូងសិចស៊ីមូលក្បំពីធម្មជាតិរូបនោះ បានកើតឡើងនៅក្រោយពេលដែលនាងបានដកខ្លួនចេញពីសិល្បៈក្នុងអំឡុង ឆ្នាំ២០០២-២០០៣ ក្រោយមកទើបគេដឹងថា នាងបានសាងស្នេហ៍យ៉ាងផ្អែមត្រជាក់ជាមួយនឹងឧកញ៉ាក្មេងស្រុកខ្មែរ ម្នាក់ដែលមានប្រាក់វាល់លានដុល្លារ។ តាមរយៈការស្រឡាញ់ និងទុកចិត្ត ស្របពេលដែល ស្រីតូច ចំណាន មានគំនិតទុកដាក់ និងរហ័សរហួនផងនោះ ទើបធ្វើឲ្យបុរសមានឋានៈជាឧកញ៉ាក្មេងម្ចាស់ជំនួញធំៗនៅស្រុក ខ្មែរកាន់តែទន់ចិត្តអាណិតស្រឡាញ់ ចំណាន ខ្លាំងឡើង និង បានចែករំលែករបររកស៊ីធំៗឲ្យនាងគ្រប់គ្រងទៀតផង ។

ជំទាវ ស្រី​តូច ចំណាន​ សោយសុខភាព​រីករាយ ​និង ​សុភមង្គល​

រំលងអស់រយៈពេលជាច្រើនឆ្នាំ នៅពេលនេះ ស្រីតូច ចំណាន ត្រូវបានគេដឹងថា នាងបានក្លាយជាសេដ្ឋិនីម្នាក់មានប្រាក់ និងមុខជំនួញធំៗតម្លៃរាប់លាននៅក្នុងដៃ ។ បើយោងតាមសារព័ត៌មានក្នុងស្រុកកន្លងមក គេបានដឹងថា ក្នុងចំណោមទ្រព្យដែលគេដឹង ស្រីតូច ចំណាន ត្រូវបានលោកឧកញ៉ាប្រគល់សិទ្ធិឲ្យនាងក្លាយជាម្ចាស់សណ្ឋាគារ និងកាស៊ីណូ ដ៏ធំនៅក្រុងបាវិត ខេត្តស្វាយរៀង និង មានមុខជំនួញមួយចំនួនបន្ថែមទៀត។ ក្រៅពីនោះ គេបានដឹងថា ស្រីតូច ចំណាន បានទិញផ្ទះវីឡាតម្លៃមិនតិចទេនៅឯបរទេស ដែលគេដឹងថា នៅប្រទេសស៊ីវិល័យ សិង្ហបុរី ហើយលើសពីនេះនាងជាម្ចាស់អចលនទ្រព្យតម្លៃរាប់លាននៅរាជធានីភ្នំពេញផងដែរ ។

ជំទាវ ស្រី​តូច ចំណាន​ សោយសុខភាព​រីករាយ ​និង ​សុភមង្គល​

ជាមួយនឹងជីវិតឧត្តុង្គឧត្តមខ្ពង់ខ្ពស់នេះ ស្រីតូច ចំណាន ក៏បានសង់ភូមិគ្រឹះតម្លៃមួយលានដុល្លារនៅម្តុំផ្សារដើមថ្កូវសម្រាប់ជាទីជម្រកប្រចាំថ្ងៃផងដែរ ដែលគេបានដឹងថា ភូមិគ្រឹះនោះត្រូវបានរៀបចំការសាងសង់ និងតុបតែងលម្អយ៉ាងផ្ចិតផ្ចង់បំផុតជាមួយនឹងគ្រឿងសង្ហារិមប្រណីតៗ។ ភូមិគ្រឹះនោះត្រូវបានអ្នករស់នៅម្តុំផ្សារដើមថ្កូវ ប្រាប់ឲ្យដឹងថា បានសង់ឡើងរយៈពេល៣ឆ្នាំ ទម្រាំតែលេចចេញជារូបរាងដ៏ធំស្កឹមស្កៃដាច់គេនៅម្តុំនោះ ហើយក៏បានធ្វើការសម្ពោធជាផ្លូវការកាលពីចុងឆ្នាំ ២០១២ រួចហើយដែរ ។

ជំទាវ ស្រី​តូច ចំណាន​ សោយសុខភាព​រីករាយ ​និង ​សុភមង្គល​

ពាក់ព័ន្ធនឹងជីវិតគ្រួសារវិញ គេបានដឹងផងដែរថា អតីតតារាសម្តែងលេចធ្លោក្នុងអំឡុងឆ្នាំ ២០០១-២០០២ រូបនេះ ទទួលបានភាពកក់ក្តៅបំផុតដូចស្ពាយសម្ពាយបុណ្យពីជាតិមុន ដោយសារតែលោកឧកញ៉ាសម្បូរទ្រព្យមានកេរ្តិ៍ឈ្មោះល្បីទាំងថ្នាក់ ជាតិ និងលើឆាកអន្តរជាតិ បានផ្តល់តម្លៃឲ្យនាងយ៉ាងខ្ពស់ និង ស្រឡាញ់ថ្នាក់ថ្នមនាងយ៉ាងខ្លាំង ។ ទន្ទឹមនឹងស្នេហាផ្អែមល្ហែម មកទល់នឹងពេលនេះ គេបានដឹងថា ស្រីតូច ចំណាន និង លោកឧកញ៉ាក្មេងបានផ្ដល់កំណើតកូនចំនួន ៤ នាក់ ក្នុងនោះស្រីពីរនាក់ និង ប្រុសពីរនាក់ ។

ជំទាវ ស្រី​តូច ចំណាន​ សោយសុខភាព​រីករាយ ​និង ​សុភមង្គល​

ទោះបីជាបានឃ្លាតឆ្ងាយពីពិភពសិល្បៈអស់រយៈពេលជាច្រើនឆ្នាំក្តី តែតារាស្រីដែលមានឆ្អឹងអណ្តែតពីអ្នកសិល្បៈរូបនេះ នៅចាំមិនភ្លេចពីប្រភពដើមរបស់ខ្លួនឡើយ។ ជារឿយៗនាងតែងចំណាយពេលទៅចូលរួមការអញ្ជើញចូលរួមក្នុងសកម្មភាពសិល្បៈរបស់សិល្បករមួយចំនួនមិនដែលអាក់ខានឡើយ ហើយនៅពេលវត្តមាននាងទៅដល់ម្តងៗ រមែងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីម្ចាស់កម្មវិធី និង មហាជននៅក្នុងពិធីនោះ ៕

                                                                      ដេវីត

ជំទាវ ស្រី​តូច ចំណាន​ សោយសុខភាព​រីករាយ ​និង ​សុភមង្គល​