Arsenal កំពុង​ធ្វើ​ការ​ដេញ​ថ្លៃ​លើ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន​មួយ​រូប​

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេដឹងថាកំពុងតែធ្វើការដេញថ្លៃលើខ្សែប្រយុទ្ធសញ្ជាតិជប៉ុនមួយរូបដែលមានឈ្មោះថា Takuma Asano ។

បច្ចុប្បន្នកីឡាករ Takuma Asano បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹប Sanfrecce Hiroshima នៅក្នុងប្រទេសជប៉ុន ខណៈក្នុងការបង្ហាញខ្លួន៧៥ប្រកួតកន្លងមកខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីចំនួន២០គ្រាប់ ។

ដោយឡែកយោងតាម Dailymail បានឲ្យថាតាមប្រភពពីប្រទេសជប៉ុនបានបញ្ជាក់ថាក្លឹប Sanfrecce Hiroshima គ្មានបំណងលក់ខ្សែប្រយុទ្ធរូបនេះទេប៉ុន្តែក្លឹបប្រហែលជាពិចារណាក្នុងការអនុញ្ញាតឲ្យក្លឹប Arsenal ខ្ចីជើងច្រើនជាង ។

គួររំលឹកក្លឹប  Arsenal កាលពីមុនធ្លាប់បានទិញកីឡាករសញ្ជាតិជប៉ុនចំនួន២រូបគឺមានដូចជាកីឡាករ  Junichi Inamoto ដែលចូលរួមកាលពីឆ្នាំ២០០១តែគេបានបង្ហាញខ្លួនតែ៤ប្រកួតប៉ុណ្ណោះឲ្យ Arsenal ក្រោយមកគេក៏ចាកចេញនៅឆ្នាំ២០០២គេក៏បានផ្លាស់ទៅកាន់ Full Ham ដោយឡែកកីឡាករមួយរូបទៀតគឺកីឡាករ Ryo Miyaichi  ដែលបានចូលរួមជាមួយក្លឹប Arsenal កាលពីឆ្នាំ២០១១តែក៏មិនសូវបានជោគជ័យដែរដោយសារបញ្ហារបួសក្រោយគេក៏បានចាកចេញនៅឆ្នាំ២០១៥ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Arsenal កំពុង​ធ្វើ​ការ​ដេញ​ថ្លៃ​លើ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន​មួយ​រូប​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/02  Category:វីដេអូ
Tags: