សោភា និយាយ​វីដេអូ Live អម្បាញ់មិញ​នេះ​ថា នាង មាន​​ពេល​តែ​១​ខែ​ដើម្បី​ព្យាបាល

បន្ទាប់​ពី​បញ្ចេញ​សារ​ថា​នាង​អាច​ប្រឈម​នឹង​ការ​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ ប៉ុន្មាន​នាទី​មុន​នេះ ពេជ្រ សោភា បាន​និយាយ​តាម​វីដេអូ Live បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​នាង​ថា នាង​សល់​តែ​១​ខែ​ទៀត​ប៉ុណ្ណោះ ដើម្បី​ព្យាបាល។

 

សោភា និយាយ​វីដេអូ Live អម្បាញ់មិញ​នេះ​ថា នាង មាន​​ពេល​តែ​១​ខែ​ដើម្បី​ព្យាបាល

 

ក្នុង​វីដេអូ​ដែល​មិន​បញ្ចេញ​មុខ​លឺ​តែ​សំឡេង តារា​ចម្រៀង​រូប​នេះ​បន្ត​ទៀត​ថា ប្រសិន​ក្នុង​រយៈ​១​ខែ ការ​ព្យាបាល​មិន​មាន​ប្រសិទ្ធភាព​ទេ ស្ថានភាព​ជំងឺ​របស់​នាង​នឹង​វិវត្តន៍​ទៅ​រក​សភាព​ធ្ងន់ធ្ងរ​ហើយ។ យ៉ាង​ណា នាង​សង្ឃឹម​ថា នាង​នឹង​ទទួល​លទ្ធផល​ល្អ។

 
សូម​ស្ដាប់ ការ​អធិប្បាយ​ទាំង​ស្រុង​របស់​ពេជ្រ សោភា ខាង​ក្រោម៖

 

 

អត្ថបទ៖ ទារិកា