រន្ធត់ចិត្ត! លោកគ្រូបង្រៀនម្នាក់ សុខចិត្តបរិច្ចាគសរីរាង្គខ្លួនឯង រួមមានកែវភ្នែក ទៅឲ្យអ្នកជំងឺផ្សេងទៀត

ចិន៖ មនុស្សគ្រប់គ្នាតែងតែនិយាយថា គ្រូបង្រៀនតែងមានព្រហ្មវិហារធម៌ជានិច្ច ប្រៀបបីដូចជាឪពុកម្តាយយើងផងដែរ ដែលហ៊ានលះបង់រាល់ការនឿយហត់ទាំងឡាយជាច្រើនដើម្បីយើង។ ដោយឡែកបើក្រឡេកទៅមើលឯ ប្រទេសចិនឯណោះវិញពិតជាគួរកោតសរសើរ ដល់ទឹកចិត្តដ៏ប្រពៃរបស់លោកគ្រូបង្រៀនម្នាក់ សុខចិត្តលះបង់នូវសរីរាង្គរបស់ខ្លួន ដើម្បីជួយសង្រ្គោះដល់អ្នកជំងឺដទៃទៀត ដែលកំពុងតែត្រូវការវា។

នេះបើតាមប្រភពបានឲ្យដឹងថា ថ្មីៗនេះលោក Mark Osbone ជាគ្រូបង្រៀន សញ្ជាតិអង់គ្លេសមួយរូប បានទទួលមរណៈភាព ក្នុងវ័យ៤៩ឆ្នាំ​ កាលពីថ្ងៃពុធកន្លងទៅនេះ នៅឯមន្ទីរពេទ្យមួយកន្លែង ស្ថិតក្នុងខេត្ត Hangzhou ប្រទេសចិន ដោយសារតែជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។

យ៉ាងណាមិញ អ្វីដែលមិននឹកស្មានដល់នោះ ថ្វីត្បិតតែរូបគាត់បានស្លាប់បាត់បង់ជីវិតក៏ពិតមែនក្តី ប៉ុន្តែទឹកចិត្តជាគ្រូបង្រៀនដ៏ល្អរបស់គាត់មួយនេះ បានធ្វើឲ្យមនុស្សជាច្រើនមានការកោតសរសើរជាខ្លាំង ខណៈដែលរូបគាត់បានចូលរួមចំណែក ក្នុងការ ជួយសង្រ្គោះដល់អ្នកជំងឺផ្សេងទៀត ដោយបរិច្ចាគនូវសរីរាង្គខ្លួនឯង រួមមាន កញ្ចក់កែវភ្នែក តម្រងទឹកនោម បេះដូង និងថ្លើម ផ្តល់ទៅឲ្យអ្នកជំងឺ៦នាក់ទៀត ដែលកំពុងតែត្រូវការវាសម្រាប់ការរស់រានជាបន្ត មុនពេលរូបគាត់ស្លាប់បាត់បង់ជីវិត។

ប្រភពបន្តថា លោក Mark Osbone គឺជាគ្រូបង្រៀនមួយរូបនៅក្នុងខេត្ត Hangzhou អស់រយៈពេលជាង៦ឆ្នាំកន្លងមកហើយ ជាមួយនឹងជីវិតគ្រួសាររបស់គាត់ រស់នៅយ៉ាងសុខស្រួល។ ប៉ុន្តែជាអកុសល អ្វីៗហាក់បីដូចជា គំរាមកំហែងដល់ជីវិតសុភមង្គលក្នុងគ្រួសារ ក៏ដូចជាជីវិតការងាររបស់គាត់ផងដែរ ខណៈដែលរូបគាត់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាម កាលពីថ្ងៃទី៣ មីនាកន្លងមក ដោយសារតែរូបគាត់បានរអិលជើងដួល រហូតបាត់បង់ស្មារតី។ 

ក្រោយមក ខាងក្រុមគ្រូពេទ្យបានធ្វើការពិនិត្យ និងប្រាប់ទៅកាន់អ្នកស្រី Wong ដែលត្រូវជាភរិយារបស់លោក Mark ថា ប្តីរបស់គាត់ បានទទួលរងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ប៉ុន្តែសំណាងល្អហើយ ដែលពេលនេះរូបគាត់អាចនៅមានជីវិត។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពីមួយថ្ងៃទៅមួយថ្ងៃ សុខភាពរបស់របស់លោក Mark បានបន្តធ្លាក់ចុះជាដុនដាប ខណៈដែលខាងក្រុមគ្រូពេទ្យមានប្រសាសន៍ថា អស់លទ្ធភាពក្នុងការជួយសង្គ្រោះគាត់ទៀតហើយ។

បើតាមការឲ្យដឹងពីអ្នកស្រី Wong បាននិយាយថា ប្តីរបស់គាត់ធ្លាប់បានរំលឹកប្រាប់គាត់ថា គាត់នឹងស្លាប់នៅក្នុងប្រទេសចិននេះ។ អ្នកស្រី Wong បានរៀបរាប់ទាំងទឹកភ្នែកទៀតថា ប្តីរបស់អ្នកស្រីតែងតែបង្រៀនអ្នកស្រី ឲ្យមានភាពរឹងមាំជានិច្ច ទោះបីជាស្ថិតក្នុងកាលៈទេសៈខ្មៅងងឹតបែបណាក៏ដោយ ពោលគឺគ្រប់វិនាទីទាំងអស់។ ហើយអ្នកស្រីនិងក្រុមគ្រួសារ ក៏បានធ្វើតាមការសម្រេចចិត្តតាមប្តីរបស់គាត់ ក្នុងការបរិច្ចាគសរីរាង្គ នៅពេលដែលគាត់ស្លាប់ផងដែរ។

ជាមួយគ្នានេះដែរ ប្រពន្ធជាទីស្រលាញ់របស់គាត់ អ្នកស្រី Wong ក៏បានរៀបចំធ្វើខួប៦ឆ្នាំ នៃចំណងអាពាហ៍អាពាហ៍របស់គាត់តូចមួយ នៅក្នុងបន្ទប់ ICU ជាមួយនឹងស្វាមីជាទីស្រលាញ់របស់ខ្លួន ទាំងក្តីអាឡោះអាល័យ សោកសៅជាទីបំផុត ក្រោយពីស្វាមីរបស់គាត់ គឺលោកគ្រូ Mark បានបាត់បង់ជីវិត។ ហើយក្នុងឱកាសនោះទៀតសោត ក៏ជាគ្រាចុងក្រោយមួយ សម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិជាច្រើនរបស់លោក Mark អាចនិយាយពាក្យលា ទៅកាន់គាត់ចុងក្រោយផងដែរ។

ទន្ទឹមនឹងនោះផងដែរ ការស្លាប់របស់លោក Mark Osbone ត្រូវបានអ្នកនិយមលេងអីុនធឺណែតជាច្រើន មានការកោតសរសើរពី ទឹកចិត្តសប្បុរសរបស់គាត់ជាខ្លាំង ដោយពោលពាក្យថា «Mark! អ្នកនឹងមិនចាកចេញពីពួកយើងនោះទេ ពួកយើងនៅតែមានអារម្មណ៍ថា នៅមានវត្តមានអ្នកនៅក្បែរពួកយើងជានិច្ច» ៕  

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រន្ធត់ចិត្ត! លោកគ្រូបង្រៀនម្នាក់ សុខចិត្តបរិច្ចាគសរីរាង្គខ្លួនឯង រួមមានកែវភ្នែក ទៅឲ្យអ្នកជំងឺផ្សេងទៀត

រន្ធត់ចិត្ត! លោកគ្រូបង្រៀនម្នាក់ សុខចិត្តបរិច្ចាគសរីរាង្គខ្លួនឯង រួមមានកែវភ្នែក ទៅឲ្យអ្នកជំងឺផ្សេងទៀត

រន្ធត់ចិត្ត! លោកគ្រូបង្រៀនម្នាក់ សុខចិត្តបរិច្ចាគសរីរាង្គខ្លួនឯង រួមមានកែវភ្នែក ទៅឲ្យអ្នកជំងឺផ្សេងទៀត

រន្ធត់ចិត្ត! លោកគ្រូបង្រៀនម្នាក់ សុខចិត្តបរិច្ចាគសរីរាង្គខ្លួនឯង រួមមានកែវភ្នែក ទៅឲ្យអ្នកជំងឺផ្សេងទៀត