ខ្លោចចិត្ត​អាណិត​លោកតា​ ប៊ិះស្លាប់​ដោយ​សារ​កូន

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៥ និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ មិថុនា ២០១៦ ស្ថិត​នៅ​​ចំណុច​ភូមិ​ពុក​ប្ញ​ស្សី​កណ្តាល ឃុំ​ពុក​ប្ញ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បន្ទាប់​កូនប្រុស​វិកលចរិត​ យក​ដែក​ស្រួច និង​កាំបិត​ប​ន្ទួ​ស​ទៅ​ចាក់​លើ​ឪពុក​ចំណាស់​កំពុង​សម្រាន្ត បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។

ប្រភព​ឱ្យ​ដឹង​ថា ឪពុក​រង​គ្រោះ​ដែល​រង​គ្រោះ​ឈ្មោះ​ឈួ​ន ប៉ក់ អាយុ​៨៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ (​របួស​ប្រអប់ដៃ​ឆ្វេង​និង​ក្បាល​របួស​ដេរ​អស់​៤​ថ្នេរ​) ។ ចំណែក​កូនប្រុស​ដៃដល់​ឈ្មោះ​ឈួ​ន កៅ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​មនុស្ស​វិកលចរិត រស់នៅ​ជាមួយ​​ឪពុក​ខាងលើ ។

ប្រភព​បន្ត​ថា កាលពី​ឆ្នាំ​១៩៩២ ជន​ដៃដល់​ធ្លាប់​កាប់​ប្រពន្ធ​របស់​ខ្លួន បណ្តាល​ឱ្យ​ស្លាប់ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ដាក់​ពន្ធ​នាគារ​រយៈពេល​៥​ឆ្នាំ​ហើយ ។ ហើយ​ពេល​ចេញពី​ពន្ធនាគារ​វិញ ជន​នោះ​ក៏​មាន​សតិ​មិន​ប្រក្រតី ចេះ​តែ​ដើរ​តាម​ផ្លូវ​ដោយ​មាន​កាន់​ដែក​ស្រួច​រហូត ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​មានការ​ភ័យ​ខ្លាច ។

នៅ​ថ្ងៃ​កើតហេតុ ត្រូវ​ជន​ដៃដល់​យក​ដែក​ស្រួច​និង​កាំបិត​ប​ន្ទួ​ស ទៅ​ចាក់​និង​កាប់​ឪពុក​បង្កើត (​លោកតា​រង​គ្រោះ​) ដែល​កំពុង​សម្រាន្ត​​​នៅ​លើ​ផ្ទះ បណ្តាល​ឱ្យ​មាន​របួស​តែ​ម្តង ។ បន្ទាប់​មក ត្រូវ​ក្រុម​គ្រួសារ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ពុក​ឬ​ស្សី​ឱ្យ​ចុះ​អន្តរា​គមន៍​ចាប់ខ្លួន ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា  ​ដោយសារខឹង​ឪពុកមិនឲ្យបេះផ្លែស្វាយ​ដែលនៅតូច ។

ហេតុការណ៍នេះ ​បានកើតឡើង​នៅម៉ោង៤និង៣០នាទី​រសៀលថ្ងៃទី៣០ ​កញ្ញា ២០១៥ កន្លងទៅ ​នៅក្នុងភូមិព្រែកតា បែន​ ឃុំព្រះប្រសព្វ ​ស្រុកខ្សាច់កណ្តាល ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានស្រង់​ សម្តីសមត្ថកិច្ចបញ្ជាក់ទៀតថា​ យវុវជនដៃដល់ធ្លាប់ បំផ្លិញ​បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ​ និង ​ធ្លាប់ប្រើអំពើហិង្សាវាយ​ឪពុក​ម្តាយជាច្រើនលើកនោះ​ឈ្មោះ ធូ​ វីរ៉ា អាយុ២៤ឆ្នាំ​ មុខរបរមិនពិតបា្រកដ ​រីឯជនរងគ្រោះជាឪពុកឈ្មោះ​ គ្រី វុទ្ឋូ អាយុ៥២ឆ្នាំ ​ជាកសិកររស់នៅក្នុង ភូមិ-ឃុំកើតហេតុខាងលើ ។

បច្ចុប្បន្នសមត្ថកិច្ច​កំពុងកសាងសំណុំ​រឿង​បញ្ជូនជនដៃដល់ទៅ​សាលាដំបូងខេត្តកណ្តាល​ដើម្បីបន្តចាត់ការតាមច្បាប់ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខ្លោចចិត្ត​អាណិត​លោកតា​ ប៊ិះស្លាប់​ដោយ​សារ​កូន

ខ្លោចចិត្ត​អាណិត​លោកតា​ ប៊ិះស្លាប់​ដោយ​សារ​កូន

ខ្លោចចិត្ត​អាណិត​លោកតា​ ប៊ិះស្លាប់​ដោយ​សារ​កូន

ខ្លោចចិត្ត​អាណិត​លោកតា​ ប៊ិះស្លាប់​ដោយ​សារ​កូន

ខ្លោចចិត្ត​អាណិត​លោកតា​ ប៊ិះស្លាប់​ដោយ​សារ​កូន