បើករថយន្ដបុករះ ផ្ទះប្រជាពលរដ្ឋ​អស់៤ខ្នង និងខូចរថយន្ដ​៣គ្រឿង នៅស្រុក​ពញាក្រែក

(ត្បូងឃ្មុំ)៖ បុរសម្នាក់បើករថយន្ដ​Camry មួយគ្រឿង បុករះផ្ទះប្រជាពលរដ្ឋអស់៤ខ្នង និងខូចរថយន្ដ៣គ្រឿង បណ្ដាលឲ្យអ្នកជិះក្នុងរថយន្ដនោះរបួសធ្ងន់ស្រាល២នាក់។

​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍នេះ កើតឡើងនៅយប់​រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ លើកំណាតផ្លូវជាតិ​លេខ៧២ ស្ថិតក្នុងភូមិជីមាន់កណ្ដាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យថា មុខពេលកើតហេតុគេឃើញរថយន្ដម៉ាក Camry មួយគ្រឿង បើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរ៤នាក់ទៀត ដោយបើកក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្ដបានរេចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋតាមដងផ្លូវអស់៤ខ្នង ដោយខូចខាតសំយាបផ្ទះខាងមុខ និងរថយន្ដ​៣គ្រឿងខូច​ខាតផងដែរ។

​លោកស្នងការ បានបន្ថែមថា ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យអ្នកជិះក្នុងរថយន្ដ Camry​ នោះ ម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាលផងដែរ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដបង្ក ត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយតាមនីតិវិធី៕

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

យ៉ាងណាមិញ កាលពីយប់ម្សិលមិញដូចគ្នា ។ គួររំលឹកថា រថយន្ដស៊េរីទំនើបមួយគ្រឿង​ បានបុកម៉ូតូ Today មួយគ្រឿងពីក្រោយ​ បណ្ដាលឱ្យស្រីស្អាត២នាក់ រងរបួសធ្ងន់ស្រាល​ ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនាម៉ោង១០៖១០នាទីយប់ថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០១៦​ លើកំណាត់ផ្លូវជាតិលេខ៦A​ ស្ថិតក្នុងភូមិគៀនឃ្លាំង​ សង្កាត់ជ្រោយចង្វា​រ ខណ្ឌជ្រោយចង្វារ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញ ស្រីស្អាត២ជិះម៉ូតូ Today​ មួយគ្រឿង​តាមដងផ្លូវ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដទំនើបម៉ាក Land Crusier​ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AD-2928​ បានបុកពីក្រោយពេញទំហឹង​ បណ្ដាលឱ្យជនរងគ្រោះម្នាក់ របួសធ្ងន់​ និងម្នាក់ទៀតរបួសស្រាល។

ក្រោយពេលកើតហេតុ​ ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែត​ ចំណែករថយន្ដបង្ក​ និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុក​ ដើម្បីដោះស្រាយតាមនីតិវិធី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើករថយន្ដបុករះ ផ្ទះប្រជាពលរដ្ឋ​អស់៤ខ្នង និងខូចរថយន្ដ​៣គ្រឿង នៅស្រុក​ពញាក្រែក

បើករថយន្ដបុករះ ផ្ទះប្រជាពលរដ្ឋ​អស់៤ខ្នង និងខូចរថយន្ដ​៣គ្រឿង នៅស្រុក​ពញាក្រែក

បើករថយន្ដបុករះ ផ្ទះប្រជាពលរដ្ឋ​អស់៤ខ្នង និងខូចរថយន្ដ​៣គ្រឿង នៅស្រុក​ពញាក្រែក

បើករថយន្ដបុករះ ផ្ទះប្រជាពលរដ្ឋ​អស់៤ខ្នង និងខូចរថយន្ដ​៣គ្រឿង នៅស្រុក​ពញាក្រែក