ថូផ្កាលំអផ្ទះ​១គូ ផ្តាច់ជីវិត​ក្មេង​ប្រុស​ម្នាក់​

ខេត្ត​មណ្ឌលគិរី ៖ ​ក្មេង​ប្រុសម្នាក់​​ស្លាប់​ភ្លាម​ៗ​​ខណៈ​​​កំពុង​អង្គុ​យ​​​លេង ស្រាប់​​​ថូផ្កា​​យក្ស​ដួល​សង្កត់​ពីលើ​យ៉ាងរន្ធត់​ជា​ទីបំផុត ដែល​ក្រុម​ក្រុម​គ្រួសារ និង​​អ្នក​ជិតខាង​ឃើញ​ហើយ នឹក​ស្មាន​មិន​ដល់សោះ ដែល​ករណី​នេះ​ ​កើត​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី០​១ កក្កដា ២០១៦ ស្ថិតនៅ​​ផ្ទះ​របស់​ក្មេង​ប្រុស​រង​គ្រោះ​ ក្នុងភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ​។

ប្រភពឱ្យ​ដឹងថា កុមារ​រង​គ្រោះ​​ឈ្មោះ​​សុង លាង​ឃុន អាយុ​៨​ឆ្នាំ ភេទ​ប្រុស មាន​ឪពុក​ឈ្មោះប៉ោង ទ្រី និងម្តាយ​ឈ្មោះ​គឹ​ម អេ​ង ជា​អ្នក​លក់​​គ្រឿង​សំណង់​។

ប្រភព​បន្ត​​​ថា មុន​កើតហេតុ​ គេ​ឃើញ​កុមារ​រង​គ្រោះ​បាន​​រត់​លេង​ក្នុងផ្ទះ​ និង​​​យក​អង្រឹង​ទៅ​ចង​ភ្ជាប់ថូ​ផ្កា​​យក្ស​ធំ​ៗ​មួយគូ ​ដែល​ឪពុក​​ម្តាយ​​បាន​ដាក់​តាំង​​​ក្នុងផ្ទះ ។ ​ពេល​យោល​លេង​ទៅ​មក ស្រាប់តែ​​ថូផ្កា​នោះ​បាន​ដួល​ទាំង​ពីរ​សង្កត់លើ​ក្មេង​រង​គ្រោះ​ស្លាប់​ភ្លាម រកតែ​ជួយ​សង្គ្រោះ​មិន​ទាន់​ផង ​។

​អ្នក​ឃើញ​ហេតុការណ៍​​និយាយ​ថា នេះ​ជា​ការ​ធ្វេស​​ប្រហែស​មួយ​ របស់​ឪពុកម្តាយ​ បាន​ទិញ​គ្រឿង​សង្ហា​រឹម​ដាក់​តាំង​​លំអ​ផ្ទះ ​តែ​ខ្វះ​ការ​​ប្រុង​ប្រយ័ត្ន បានជា​កើត​មាន​​​រឿងបែប​នេះ ។ ដ្បិត​​គ្រឿង​សង្ហា​រឹម​​ដែល​ធ្វើ​ពី​ឈើប្រណីតទាំងនោះ ភាគច្រើន​មាន​ទម្ងន់​ធ្ងន់​ៗ​ណាស់ ប្រហែស​តែ​បន្តិច ​នឹង​មានរឿង​នឹក​ស្មាន​មិន​ដល់​ជា​ច្រើន​កើតឡើងហើយ​ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត នៅចំណុចភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបវេល នៅម៉ោង១០៖០០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ។

អ្នកភូមិអំពិល បានអោយដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ធៀង ឌា អាយុ១២ឆ្នាំ រស់នៅភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបវេល។

អ្នកភូមិបានបញ្ជាក់ទៀតថា មុនពេលកើតហេតុក្មេងប្រុស ធៀង ឌា បានទៅបេះផ្លែអំពិលទឹក ស្រាប់តែភ្លាមនោះ បានប្រទះឃើញគ្រាប់ ៨២មីលីម៉ែត្រ រួចក៏រើសមក ហើយយកបោះលេងក៏ផ្ទុះស្លាប់ភ្លាមៗតែម្តង៕

ជាមួយគ្នានេះដែរ ពេលទៅបង់សំណាញ់រកត្រី ជាមួយ ម្តាយ តាមទឹកជ្រោះក្នុងព្រៃ ដាច់ស្រយាល់មួយកន្លែង ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង កាលពីម៉ោង ប្រមាណ ១០ និង៤៥នាទីព្រឹក ថ្ងៃទី២៧ វិច្ឆកា ឆ្នាំ២០១៤ កន្លងទៅ។

សមត្ថកិច្ចបានបញ្ជាក់ជាជំហានដំបូងថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះ និងម្តាយរបស់ខ្លួន បាន ចេញ ទៅបង់ សំណាញ់ពេល កំពុងដើរ បង់សំណាញ់រកត្រី ក៏ជួបនឹងដំរីព្រៃ ហើយដំរីនោះ ដេញជាន់ បណ្តាលឲ្យក្មេងស្រីស្លាប់ ខណៈស្ត្រីជាម្តាយរត់រួចជីវិត។

អត្តសញ្ញាណក្មេងរងគ្រោះ និងស្រ្តីជាម្តាយ ព្រមទាំងមូលហេតុលំអិត ជុំវិញហេតុការណ៍នេះ សមត្ថកិច្ច មិនទាន់ បានបញ្ជាក់នៅឡើយទេ។ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នឹងចេញផ្សាយព័ត៌មាន លំអិត ក្រោយទទួលបានការ បញ្ជាក់ពីសមត្ថកិច្ច និងស្រ្តីជាម្តាយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ថូផ្កាលំអផ្ទះ​១គូ ផ្តាច់ជីវិត​ក្មេង​ប្រុស​ម្នាក់​

ថូផ្កាលំអផ្ទះ​១គូ ផ្តាច់ជីវិត​ក្មេង​ប្រុស​ម្នាក់​

ថូផ្កាលំអផ្ទះ​១គូ ផ្តាច់ជីវិត​ក្មេង​ប្រុស​ម្នាក់​

ថូផ្កាលំអផ្ទះ​១គូ ផ្តាច់ជីវិត​ក្មេង​ប្រុស​ម្នាក់​

ថូផ្កាលំអផ្ទះ​១គូ ផ្តាច់ជីវិត​ក្មេង​ប្រុស​ម្នាក់​