​ទម្លាប់​ល្អ​ធ្វើឲ្យ​សរសៃឈាម​អ្នក​មិន​ងាយ​ស្ទះ​

​ទម្លាប់​ល្អ​ធ្វើឲ្យ​សរសៃឈាម​អ្នក​មិន​ងាយ​ស្ទះ​


​ទម្លាប់​ល្អ​ធ្វើឲ្យ​សរសៃឈាម​អ្នក​មិន​ងាយ​ស្ទះ​

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​រៀបរាប់​ប្រាប់​អ្នក​ពី​សកម្មភាព​មួយ​ចំនួន​ដែល​អាច​ធ្វើឲ្យ​សរសៃឈាម​អ្នកស្ទះ​យ៉ាង​ងាយ​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ទម្លាប់​មួយចំនួន​ដែល​អាច​ធ្វើឲ្យ​សរសៃឈាម​អ្នក​មាន​សុខភាព​ល្អ​វិញ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​អ្នក​អាច​ញ៉ាំ​ស្រូវ​សាលី ត្រចៀកកណ្តុរ​ក្រៀម ផ្លែ​ត្រប់ ដំឡូង​ផ្អែម ខ្ទឹម​ស និង​ខ្ទឹមបារាំង​បាន នោះ​វា​នឹង​ជួយ​សម្រួល​ដល់​សរសៃឈាម​អ្នក ដោយ​មិន​ធ្វើឲ្យ​វា​ងាយ​ស្ទះ​នោះទេ​។​
  2. ​អ្នក​អាច​ហាត់ប្រាណ​មុន​បាយ​ចំនួន​កន្លះ​ម៉ោង​បាន ដោយ​អាច​ដើរ​ហាត់ប្រាណ ជិះ​កង់ ហែល​ទឹក វ៉ៃ​សី ឬ​រត់​យឺតៗ​ជាដើម វា​សុទ្ធតែ​ជា​ការ​ហាត់ប្រាណ​ដែល​អាច​ជួយ​រក្សា​សរសៃឈាម​អ្នក​ឲ្យនៅ​ក្មេង ថែម​ទាំង​អាច​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​អ្នក​ទៀតផង​។​
  3. ​អ្នក​អាច​ពិសារ​សូកូឡា​មួយអាទិត្យ​ចំនួន​២​គ្រាប់​បាន ព្រោះ​វា​អាចជួយ​ការពារ​សរសៃឈាម​អ្នក​មិន​ងាយ​រឹង ថែម​ទាំង​អាច​ជួយ​មិន​ឲ្យ​កាឡូរី​ស្តុក​ទុក​ក្នុង​សរសៃឈាម​អ្នក​ដូចគ្នា នោះ​វា​នឹង​មាន​សុខភាព​ល្អ​។​
  4. ​អ្នក​អាច​ញ៉ាំ​ស្រាក្រហម​ចំនួន​ពី​១០០​ដល់​១៥០​មី​លី​លីត្រ​ជា​រៀងរាល់​យប់​បាន​ដោយ​មួយអាទិត្យ​អ្នក​អាច​ញ៉ាំ​ចំនួន​ពី​៤​ទៅ​៥​ដង នោះ​វា​នឹង​ជួយ​ធ្វើឲ្យ​សរសៃឈាម​អ្នក​ទន់ ហើយ​មិន​រឹង​ទេ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​ទម្លាប់​ល្អ​ធ្វើឲ្យ​សរសៃឈាម​អ្នក​មិន​ងាយ​ស្ទះ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/02  Category:ជំងឺទូទៅ
Tags: