មាន​រឿង​ធំ!​ ទាហាន​តៃវ៉ាន់​ច្រឡំ​ ដៃ​បាញ់​មីស៊ីល​ឆ្ពោះ​ ទៅ​ប្រទេស​ចិន

កងទ័ពជើងទឹកកោះ តៃវ៉ាន់ បាញ់មីស៊ីលមួយគ្រាប់ មានឈ្មោះថា “អ្នកពិឃាដនាវាផ្ទុកយន្តហោះ” ហើយមីស៊ីលហោះហើរសំដៅទៅរកប្រទេស ចិន ប៉ុន្តែការបាញ់មីស៊ីលនោះ ធ្វើឡើងដោយអចេតនា ចេញពីនាវាចម្បាំងមួយគ្រឿង ដែលកំពុងល្បាតនៅលើដែនសមុទ្រកោះ តៃវ៉ាន់ ក្នុងពេលដែលប្រទេស ចិន ដំឡើង មីស៊ីល ១៥០០ ដើម បែរមុខឆ្ពោះទៅរកកោះតៃវ៉ាន់ ។

កងទ័ពជើងទឹក តៃវ៉ាន់ បញ្ជាក់ថា វាគឺជាកំហុសដែលកើតឡើងដោយសារមនុស្ស មិនមែនដោយសារឧបករណ៍នោះទេ ។ មីស៊ីល បាញ់នៅម៉ោង ៨ និង ១០ នាទី ព្រឹក ចេញពីនាវាពិឃាដទម្ងន់ ៥០០ តោន និងជាមីស៊ីលមានវង់ប្រតិបត្តិ ៣០០ គីឡូម៉ែត្រ ។ ទោះយ៉ាងណា មីស៊ីល បានធ្លាក់នៅលើដែនទឹកនៃប្រជុំកោះ ប៉េងស៊ូ ដែលជាកោះស្ថិតនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ស្ថិតក្រោមអធិបតេយ្យភាពរបស់កោះ តៃវ៉ាន់ ។

នាវាដែលភ្លាត់ស្នៀតបាញ់មីស៊ីលដោយអចេតនា ស្ថិតនៅភាគខាងត្បូងមូលដ្ឋានកងទ័ពជើងទឹកទីក្រុង សូយីង ។ ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ព្រមទាំងនាវាល្បឿនលឿនរបស់កងទ័ពជើងទឹក ត្រូវបានបញ្ជូនទៅកន្លែងដែលមីស៊ីលធ្លាក់ដើម្បីពិនិត្យមើលការខូចខាត ។ សារព័ត៌មាន channelnewsasia ចុះផ្សាយថា មនុស្សនាក់ ស្លាប់ និង ៣ នាក់រងរបួស ដោយសារអំណាចកម្លាំងរបស់មីស៊ីលដែលធ្លាក់មិនឆ្ងាយប៉ុន្មានពីទូករបស់ពួកគេ ក្នុងចំណោមអ្នករងរបួស មានជនជាតិ វៀតណាម និង ហ្វីលីពីន ។

មាន​រឿង​ធំ!​ ទាហាន​តៃវ៉ាន់​ច្រឡំ​ ដៃ​បាញ់​មីស៊ីល​ឆ្ពោះ​ ទៅ​ប្រទេស​ចិន

ចំណែកក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការប្រទេសចិន ជាក្រុមមន្ត្រីដែលទទួលដោះស្រាយបញ្ហារវាងចិនដីគោក និងកោះតៃវ៉ាន់ មិនបានបញ្ញាក់ថា តើពួកគេបានរាយការណ៍ទៅទីក្រុង ប៉េកាំង ឬ យ៉ាងណានោះទេ ប៉ុន្តែអ្នកវិភាគមួយចំនួនជឿថា ប្រទេស ចិន អាចមិនជឿចំពោះការបាកស្រាយរបស់កោះ តៃវ៉ាន់ ហើយអាចយកលេសនេះដើម្បីបន្ទោសទីក្រុង តៃប៉ិក ថាមានបំណងបង្កហេតុ ។

ស្ថានភាពទំនាក់ទំនងរវាងទីក្រុង ប៉េកាំង និងទីក្រុង តៃប៉ិក កាន់តែអាក្រក់ ចាប់តាំងពីលោកស្រី សៃ អ៊ីងវ៉េន (Tsai Ing-wen) មកពីគណបក្ស DPP ដែលជាគណបក្សប្រឆាំងប្រទេស ចិន ជាប់ជាប្រធានាធិបតីក្នុងការបោះឆ្នោតកាលពីខែ មករា ។ ប្រទេស ចិន នៅតែទទូចថា កោះតៃវ៉ាន់ គឺជាខេត្តមួយរបស់ខ្លួន ទោះជាកោះនេះ ផ្ដាច់ខ្លួន ហើយគ្រប់គ្រងខ្លួនឯងតាំងពីការបញ្ចប់ទៅនៃសង្គ្រាមស៊ីវិលឆ្នាំ ១៩៤៩ ប៉ុន្តែប្រទេស ចិន មិនធ្លាប់ប្រើប្រាស់កម្លាំងដើម្បីយកកោះនេះមកគ្រប់គ្រងឡើយ ៕

ប្រភពៈ kqube