ឈ្មួញ​យួន​ដ៏​ល្បីឈ្មោះ​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​ឈើ​ជាមួយ​ឧកញ៉ា​ ទ្រី​ ភាព​ ទទួល​បាន​សញ្ជាតិ​ខ្មែរ​ជា​ផ្លូវការ​ហើយ​

​អ្នកជំនួញ​ជនជាតិ​វៀតណាម​ដ៏​ល្បីឈ្មោះ​ម្នាក់​ក្នុង​ឋានៈ​ជា​អគ្គនាយក​ក្រុមហ៊ុន​ Hoang​ Anh​ Gia​ Lai​ (HAGL)​ ដែល​មានការ​ពាក់ព័ន្ធ​នឹង​រឿង​នាំ​ចេញ​ឈើ​ប្រណីត​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្តរតនគិរី​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ជា​ឈ្មួញ​ឈើ​នៅ​កម្ពុជា​នោះ​ ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រាស់​បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ជា​ផ្លូវការ​ហើយ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៦/៥៥៣​ ចុះ​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៦​ ។​

​បុរស​ជា​អ្នកជំនួញ​ជនជាតិ​វៀតណាម​ សញ្ជាតិ​វៀតណាម​ អគ្គនាយក​ក្រុមហ៊ុន​ HAGL​ រកស៊ី​នាំ​ឈើ​ចេញពី​ខេត្តរតនគិរី​ ប្រទេស​កម្ពុជា​ ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ ទ្រី​ ភាព​ និង​ជា​ក្រុមហ៊ុន​ដៃគូ​គាំទ្រ​ក្លិប​បាល់ទាត់​ Arsenal​ នៅ​អង់គ្លេស​ ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​នោះ​ មានឈ្មោះ​ ដ​ន​ ង្វៀ​ន​ឌឹ​ក​ (Doan​ Nguyen​ Duc)​ អាយុ​៤៣​ឆ្នាំ​ ។​

​ក្រុមហ៊ុន​យួន​ឈ្មោះ​ HAGL​ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ប្រមាណ​១៨​ម៉ឺន​ហិ​កតា​ សម្រាប់​វិនិយោគ​ដំណាំ​កៅស៊ូ​នៅ​ខេត្តរតនគិរី​នោះ​ នា​ពេល​កន្លង​មក​ ធ្លាប់​ទទួល​រង​នូវ​ការ​បកអាក្រាត​ និង​វាយប្រហារ​យ៉ាង​ចាស់ដៃ​ពី​អង្គការ​ការពារ​បរិស្ថាន​មួយ​មាន​ទីស្នាក់ការ​ធំ​នៅ​ប្រទេស​អង់គ្លេស​ ឈ្មោះ​ Global​ Witness​ ពាក់ព័ន្ធ​នឹង​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ និង​បរិស្ថាន​នៅ​កម្ពុជា​ ៕​

Related