បង់​ក្លា​ដែ​សរង​ការ​វាយប្រហារ​ភេរវកម្ម? ខណៈ​ចំណាប់ខ្មាំង​១៣​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ

ក្រុង​ដា​កា​, បង់​ក្លា​ដែ​ស ៖ យោង​តាម​ទូរទស្សន៍​ឥណ្ឌា​បាន​ចេញផ្សាយ​ថា ប៉ូ​លី​សបង់​ក្លា​ដែ​សបាន​វាយ​សម្រុកចូល​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង នៅ​ក្នុង​រដ្ឋធានី​ដា​កា នៃ​ប្រទេស​បង់​ក្លា​ដែ​ស ហើយ​បាន​ជួយ​សង្គ្រោះ​ចំណាប់ខ្មាំង​ចំនួន​១៣​នាក់​រួម​ទាំង​ជនបរទេស​ទាំង​៣​ នាក់ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២ កក្កដា ២០១៦ ខណៈ​ពេល​ដែល​ខ្មាន់កាំភ្លើង​ចំនួន​៦​នាក់ ត្រូវ​បាន​បាញ់​សម្លាប់​ក្នុងអំឡុងពេល​ប្រតិបត្ដិការ​ជួយ​សង្គ្រោះ​នេះ ។

ក្រុម​ខ្មាន់កាំភ្លើង​បាន​វាយប្រហារ​ហាង​កាហ្វេ​ហើយ​បាន​កាន់កាប់​ច្រើន​ឡើង​នៅ​ ក្រុង​ដា​កា កាលពី​យប់​ថ្ងៃ​សុក្រ និង​ចាប់​មនុស្ស​ជា​ចំណាប់ខ្មាំង​ប្រហែល​២០​នាក់ ក្នុង​នោះ​មាន​ជនបរទេស ជនជាតិ​អ៊ី​តា​លី និង​ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ចំណាប់ខ្មាំង​នេះ មុន​ពេល​ប៉ូ​លី​សបាន​វាយឆ្មក់​ចូល​ទៅ​ក្នុង​អគារ​នោះ ដើម្បី​ជួយ​ចំណាប់ខ្មាំង​នៅ​ខាងក្នុង​។ ប៉ូ​លី​ស​យ៉ាង​ហោច​ណាស់​២​នាក់​ត្រូវ​បាន​ស្លាប់​ក្នុង​ប្រតិបត្តិការ​នេះ​។

លោក Gowher Rizvi ទីប្រឹក្សានាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស បាន​ប្រាប់​ទីភ្នាក់ងារ​រ៉​យ​ទ័​រ ថា កងកម្លាំង​សន្តិសុខ​បាន​ប្រើ​វិធី​មួយ​ព្យាយាម​ចរចា​មុន​បើក​វិបត្តិ​នេះ​។ លោក​ថា ក្រុម​ខ្មាន់កាំភ្លើង​បាន​វាយប្រហារ​ភោជនីយដ្ឋាន និង​ហាង​ជា​ច្រើន​នៅ​ក្រុង​ដា​កា ដែល​ពេញ​និយម​ទៅ​ដោយ​ជនបរទេស ។ ការ​វាយប្រហារ​មួយ​បាន​ចាប់ផ្ដើម​នៅ​ម៉ោង​៩​យប់​ថ្ងៃ​សុក្រ​(​ម៉ោង​ ក្នុងស្រុក​) ។ ជនល្មើស​បាន​បាញ់​តដៃ​ជាមួយនឹង​ប៉ូ​លី​ស ដោយ​សំឡេង​កាំភ្លើង​ឮ​ឥត​ដាច់ អស់​ជា​ច្រើន​ម៉ោង នៅ​ក្នុង​ការ​វាយប្រហារ​នោះ​។

រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២ កក្កដា នេះ កងកម្លាំង​ប៉ូលិសបង់​ក្លា​ដែ​សមិន​ទាន់​គ្រប់គ្រង​ស្ថាន​ការ​ណ៏​បាន​ទាំងស្រុង​នៅឡើយទេ កងទ័ព​បង់​ក្លា​ដែ​ស ត្រូវ​បាន​ដឹក​ជញ្ជូន​មក​បន្ថែម​ នៅ​កន្លែង​កើតហេតុ ។

មន្ត្រី​ប៉ូលិស​ម្នាក់​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​ពេល​ដែល​កងកម្លាំង​សន្តិសុខ​បាន​ព្យាយាម​ចូល​ទៅ​ក្នុង​បរិវេណ​នោះ មុន​ពេល​ឡោម​ព័ទ្ធ ក្រុម​ប៉ូលិស​បាន​ជួបនឹង​គ្រាប់​បំផ្ទុះ និង​គ្រាប់បែក ។

រូបភាព ​ពី​ទូរទស្សន៍​បាន​បង្ហាញ ប៉ូ​លី​ស​២​នាក់ ដែល​ត្រូវ​បាន​ដឹកនាំ​ចេញពី​តំបន់ ដែល​មាន​ឈាម​នៅ​លើ​មុខ និង​សម្លៀក​បំពាក់​របស់​ពួក​គេ ។ សព​ប៉ូ​លី​សត្រូវ​បាន​គេ​យក​ចេញពី​ចិញ្ចើម​ផ្លូវ នៅ​ខាងក្រៅ​ភោជនីយដ្ឋាន​។

នាយករង នៃ​កងវរសេនាតូច បាន​ប្រាប់​ទីភ្នាក់ងារ​រ៉​យ​ទ័​រ ថា ចំនួន​នៃ​ចំណាប់ខ្មាំង​នៅ​មាននៅ​ក្នុង​ភោជនីយដ្ឋាន​នេះ ប៉ុន្តែ​មិន​ច្បាស់លាស់​មាន​ប៉ុន្មាន​នាក់​ឡើយ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រុមរដ្ឋ​អ៊ី​ស្លា​ម​ចេញ​មក​អះអាង​ថា ក្រុម​ខ្លួន​នៅ​ពីក្រោយ​ការ​វាយប្រហារ​នេះ ហើយ​បាន​បង្ហោះ​រូបថត ជនបរទេស​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ហាង​កាហ្វេ ដែល​ប៉ូលិស​ជឿជាក់​ថា ខ្មាន់កាំភ្លើង​៨​ទៅ​៩​នាក់ បាន​លាក់ខ្លួន​នៅ​ក្នុង​ភោជនីយដ្ឋាន​នេះ​នៅឡើយ ហើយ​ប្រដាប់​ដោយ​កាំភ្លើង និង​គ្រាប់បែក ។ រដ្ឋ​អ៊ី​ស្លា​ម​បាន​និយាយ​ថា មនុស្ស២៤​នាក់​បាន​ស្លាប់ ។ ចំណែកឯ​មន្ត្រី​ប៉ូ​លី​សបង់​ក្លា​ដែ​សបាន​និយាយ​ថា មន្ត្រី​ប៉ូលិស​២​នាក់​បាន​ស្លាប់ និង​យ៉ាង​ហោច​ណាស់​មនុស្ស ២០​នាក់​ទៀត​រង​របួស ៕