ប្រទេស​ភាគច្រើន​នឹង​កាន់​លទ្ធិប្រជាធិបតេយ្យ​នៅ​ឆ្នាំ​2055

ការ​រីក​រាលដាល​នៃ​ព័ត៌មាន​ដែល​ជួយ​ដោយ​ទូរស័ព្ទ​ទូរគមនាគមន៍ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​បច្ចេកវិទ្យា​ផ្សេង​ទៀត​នឹង​ចូលរួម​ចំណែក​ឱ្យ​បណ្តា​ប្រទេស​លើ​សាកលលោក​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ​នៅ​ឆ្នាំ ២០៥៥ ។ ប្រទេស​អស់ទាំង​នោះ​នឹង​មានការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ទៀត​ផង ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ទិន្ន​ការ​កើនឡើង​ទូទៅ​នឹង​មិន​ប្រែប្រួល​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ ។

បម្រែបម្រួល​អាកាសធាតុ​បច្ចុប្បន្ន​នេះ​កំពុង​ក្លាយជា​ផល​ប៉ះពាល់​លើ​ស្ថិរភាព​ក្នុង​តំបន់​ជា​ពិសេស​គឺ​តំបន់​អាហ្វ្រិក និង​មជ្ឈិម​បូព៌ា​ដែល​ជា​កន្លែង​ខ្វះខាត​ធនធាន​បង្កើត​ល័​ក្ខ​ខ​ណ្ឌ័​ដោយ​អនុញ្ញាត​ឱ្យ​ជន​ផ្តាច់​ការ និង​រដ្ឋាភិបាល​ផ្តាច់​ការ​កើត​មាន​ឡើង​វិញ ។

លទ្ធិប្រជាធិបតេយ្យ​ជា​លទ្ធិ​យក​មតិ​ភាគច្រើន​ជា​ធំ​ក្នុង​ការ​សម្រេច​កិច្ច​ការងារ​អ្វីមួយ​សម្រាប់​ជាតិ​មាតុភូមិ ពោល​គឺ​វា​ដើរតួរ​ជា​ប្រព័ន្ធ​ដ៏​មាន​សារសំខាន់​មួយ​ដើម្បី​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​ល្អ​ប្រសើរ ៕