អាថ៌កំបាំង​រក្សា​សម្រស់​ក្រោយ​សម្រាលកូន​

អាថ៌កំបាំង​រក្សា​សម្រស់​ក្រោយ​សម្រាលកូន​

ក្រោយសម្រាកូនជារឿងប្រក្រតីសម្រាប់ស្ត្រីជាម្តាយដែលតែងផ្ដោតចំពោះកូនតូចដោយបោះបង់តម្រូវការរបស់ខ្លួនឯងស្ទើរគ្រប់រឿង រួមទាំងការថែទាំសម្រស់ក្រោយសម្រាលកូន…។

ស្បែកក្រោយសម្រាលកូនៈ ស្ត្រីជាច្រើនតែងតែជួបបញ្ហាស្បែកដូចក្នុងអំឡុងពពោះទោះបីសម្រាលកូនហើយក៏ដោយ ទាំងការប្រែប្រួលអ័រម៉ូន ការអត់ងងុយ ការបំបៅកូន និងការផ្លាស់ប្ដូរអាហារទទួលទាន ។ វិធីដែលល្អបំផុតគឺការថែទាំស្បែកបែបងាយៗដូចគ្នានឹងពេលមានគភ៌ដោយប្រើសាប៊ូសម្អាតប្រភេទទន់ភ្លន់ គ្មានទឹកអប់ និងសាប៊ូ និងប្រើក្រែមផ្ដល់សំណើមបែបគ្មានជាតិប្រេង ដែលមិនធ្វើឲ្យស្ទះរន្ធរោម ។ ជាពិសេសបើអ្នកបំបៅដោះកូន គួរចៀសវាងសារធាតុផ្សេងៗដូចគ្នានឹងពេលពពោះ ។

ប្រើផលិតផលធម្មជាតិៈ ការប្រែប្រួលអ័រម៉ូនទាំងពេលពពោះនិងក្រោយសម្រាលកូនអាចជះឥទ្ធិពលធ្វើឲ្យស្ត្រីមានប្រតិកម្មឬរោលក្រហាយ ចំពោះផលិតផលផ្សេងៗ ដែលអាចមិនធ្លាប់មានផលប៉ះពាល់ពីមុន ។ វិធីម្យ៉ាងដែលអាចការពារអាការរោលក្រហាយបាន គឺការប្រើផលិផលផលដែលទន់ភ្លន់និងមានសមាសធាតុផ្សំធម្មជាតិជំនួសសារធាតុគីមី ។

ទទួលទានវីតាមីនៈ រាងកាយរបស់ស្ត្រីក្នុងខណៈពេលពពោះត្រូវប្រើដើម្បីបង្កើតរាងកាយនិងអវយវៈរបស់ទារកក្នុងផ្ទៃឲ្យគ្រប់លក្ខណៈបំផុតធ្វើឲ្យស្ត្រីត្រូវការវីតាមីនផ្សេងៗកើនឡើង ។ ការទទួលទានវីតាមីនរួមក្នុងអំឡុងមានគភ៌អាចជួយរាងកាយស្ត្រីក្នុងការចិញ្ចឹមទារកក្នុងផ្ទៃ ហើយខណៈនោះដែរវាក៏ជួយឲ្យរាងកាយធ្វើការកាន់តែប្រសើរឡើងផងដែរ ។ វីតាមីនទាំងនោះអាចជួយឲ្យស្ត្រីមានសុភាពសក់ ស្បែក និងក្រចកល្អ ។ ដូច្នេះគួរទទួលទានវីតាមីនទាំងនោះបន្តទៀតក្រោយពីសម្រាលកូនរួចឬយ៉ាងហោចណាស់ក៍ជំនួសដោយវីតាមីនរួមដែលជួយបង្កើនសុខភាពនិងសម្រស់ដល់អ្នក ។

ឆ្ពុងចំហាយទឹកៈ ការឆ្ពុងផ្ទៃមុខនិងរាងកាយ ដោយចំហាយទឹកជាវីធីដ៏ល្អបំផុត ក្នុងការជួយឲ្យស្បែកធូរស្បើយពីភាពតានតឹង។ ដើម្បីឲ្យការឆ្ពុងចំហាយទឹក កាន់តែមានប្រសិទ្ធភាព អាចដាក់រុក្ខឱសថដែលអ្នកចូលចិត្តចូលក្នុងទឹកក្ដៅផង ។ លើសពីនេះចំហាយទឹកធ្វើឲ្យស្បែកមានអារម្មណ៍តឹងណែនបានផងដែរ ។ ដូច្នេះសាកល្បង បន្ធូរភាពតានតឹងក្នុងបន្ទប់ស្ទឹម ឬសូណា ឬក្នុងទូឆ្ពុងក្រោយសម្រាលកូនដើម្បីជួយធ្វើឲ្យស្បែកកាន់តែមាន សុខភាពល្អ ។

ស្នាមខ្មៅជំុវិញភ្នែកៈ ការអត់ងងុយ ការប្រែប្រួលរបស់អ័រម៉ូន ការស្រកទម្ងន់យ៉ាងឆាប់រហ័សនិងភាពតានតឹងការក្លាយជាម្តាយតែងនាំទៅរកកើតស្នាមខ្មៅក្រោមភ្នែក ។ ដូច្នេះគួរជ្រើសប្រើលផលិតផលថែទាំស្បែកជំុវិញភ្នែកដែលមានសារ ធាតុផ្សំវីតាមីន Kឬសារធាតុម្រាញ់ពីធម្មជាតិដើម្បីជួយកាត់បន្ថយស្នាមខ្មៅក្រោមភ្នែក ៕

ប្រភព៖ pmhotnews

  • អាថ៌កំបាំង​រក្សា​សម្រស់​ក្រោយ​សម្រាលកូន​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/02  Category:សុខភាព
Tags: