នៅ សូ​នី​តា ចែក​អំណោយ​ដល់កុមារកំព្រា​ក្នុង​ថ្ងៃ​ខួបកំណើត​

នៅ សូ​នី​តា ចែក​អំណោយ​ដល់កុមារកំព្រា​ក្នុង​ថ្ងៃ​ខួបកំណើត​

ភ្នំពេញ​ ៖​ ​ខុសប្លែក​ពី​សិល្បករ​-​សិល្បការិនី​ដទៃ​ទៀត ​ដែល​ពួកគេ​តែង​​​យក​ឱកាស ​នៃ​ពិធី​ខួបកំណើត​របស់​ខ្លួន​រៀបចំ​ធ្វើ​ពិធីជប់លៀង​សប្បាយ​ជួបជុំ​មិត្តភក្តិ​បងប្អូន​បង្ក​បរិយាកាស​សប្បាយរីករាយ​។ ប៉ុន្តែ​សម្រាប់​តារា​ស្រី​កញ្ញា នៅ សុនី​តា​ឯនោះ​វិញ​បែរ​ជា​យក​ថ្ងៃ​គម្រប់​ខួប​របស់​ខ្លួន​ធ្វើជា​ពិធី​រៀបចំ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​កុមារ​កំព្រា​គួរ​ឲ្យ​ស្ងើច​សរសើរ។

តារា​សម្ដែង​ចង្កា​ស្រួច​រាង​តូច​ច្រឡឹង​កញ្ញា នៅ សូ​នី​តា នា​ឱកាស​ថ្ងៃ​ខួបកំណើត​គ្រប់​អាយុ​២៦​ឆ្នាំ​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ ក្រៅពី​បង្ហាញ​ការ​ដឹងគុណ​ឪពុកម្តាយ និង ប្រគេន​​​ចង្ហាន់​ជូន​ព្រះសង្ឃ​ហើយ​នោះ​ នាង​ក៏បាន​បង្ហាញ​សកម្មភាព​មនុស្សធម៌​តាមរយៈ​ការរៀបចំ​អាហារ​ និង​ចែក​អំណោយ​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​កុមារ​ផង​ដែរ។

តារា​សម្ដែង​រូប​ស្រស់​កញ្ញា នៅ សូ​នី​តា បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា អរគុណ​សម្រាប់​ពាក្យ​ជូនពរ​ពី​បងប្អូន​ទាំង​អស់​គ្នា​ក្នុង​ថ្ងៃ​ពិសេស​របស់ខ្ញុំ​ជា​រៀង​រាល់​ឆ្នាំ​ ខ្ញុំ​មិនដែល​មានកម្ម​វិធី​ធំដុំ​ក្រៅពី​ញុំាអាហារ​ពេល​ល្ងាច ជួបជុំ​គ្រួសារ ឬ ក៏​ទៅ​វត្ត​ដើម្បី​ប្រគេន​ចង្ហាន់​ជូន​ព្រះសង្ឃ​នោះ។ ប៉ុន្តែ​ឆ្នាំនេះ​ខ្ញុំ​ក៏បាន​ធ្វើបុណ្យ​ដាក់​ទាន​តាមរយៈ​ការ​ចែករំលែក​ក្តី​ស្រឡាញ់​ និង​ចែក​អំណោយ​បន្តិចបន្តួច​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ។

កញ្ញា​នៅ សូ​នី​តា បាន​បន្ត​ថា ឆ្នាំនេះ​ខ្ញុំ​ទទួល​បាន​កាដូ​ពិសេស​ពី មិត្តភក្តិ បងប្អូន ដោយ​ពួក​ខ្ញុំ​បាន​ចែករំលែក​ប្រាក់កាស តិចតួច ដើម្បី​ចូលរួម​ទិញ ទឹកក្រូច ទឹក​សុទ្ធ មី បាយ វេច​ជា​ស្បោង ដើម្បី​ចែក​ជូន​ដល់ អ៊ុំៗ​ស៊ីក្លូ អ្នក​សុំ​ទាន អ្នក​ដែល​គាត់​មាន​ជីវភាព​ខ្វះខាត ជាពិសេស​ខ្ញុំ​បាន​ទៅដល់​កន្លែង គំនរ​សំរាម ជើងឯក ​បាន​ទៅ​ជួប​ពួកគាត់​ផ្ទាល់​ពិតជា​គួរ​ឲ្យ​អាណិត​ណាស់ ដើម្បី​ជីវិត​គាត់​សុខចិត្ត​បោះតង់​រស់នៅ​ដោយ សភាព​ខ្វះ​អនាម័យ ក្លិនស្អុយ ដោយ​របរ ​កាយ​សំរាម​រើស​កំប៉ុង​ដើម្បី​យក​ប្រាក់​មក​ចិញ្ចឹមជីវិត។

តារា​សម្ដែង​សាច់​សខ្ចី​កញ្ញា នៅ សូ​នី​តា បានបញ្ជាក់​បន្ថែមថា បើ​ឲ្យ​មនុស្ស​ធម្មតា​ទៅ​ឈរ​ក្បែរ​នោះ​សឹងតែ​ទ្រាំ​មិនបាន​នឹង​ក្លិន​ផង ចុះ​ទម្រាំ​ពួកគាត់​យក​កន្លែង​នោះ​ដើម្បី​ស្នាក់អាស្រ័យ​វា​យ៉ាងម៉េច​វិញ នេះ​ហើយ​ជា​ជីវិត ប៉ុន្តែ​ខ្ញុំ​សប្បាយ​ដែល​បាន​ជួប​និង​ឃើញ​រាល់​សកម្មភាព​ពួកគាត់ ទោះ​វា​តិចតួច​ក្តី​តែ​ជា​ទឹកចិត្ត​ពួក​យើង​ទាំង​អស់​គ្នា ដែល​ខំ​ចំណាយ​ថវិកា និង ពេលវេលា​ដើម្បី​បំពេញ​ក្តី​ប្រាថ្នា​របស់ខ្ញុំ​ក្នុង​ថ្ងៃ​ពិសេស​មួយ​នេះ។ អរគុណ​ខ្លាំង​ណាស់​ខ្ញុំ​គ្រាន់តែ​ចង់​បានតែ​ពាក្យ​ជូនពរ​ពី​មាត់​ពួកគាត់​គឺ​ខ្ញុំ​សប្បាយចិត្ត​ពេក​ហើយ។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១​សម្រាប់​តារា​ស្រី​វ័យ​២៦​ឆ្នាំ​កញ្ញា នៅ សូ​នី​តា ដែល​បាន​បង្ហាញមុខ​ក្នុង​សកម្មភាព​អំពើ​មនុស្សធម៌​តាមរយៈ​ការ​ចុះ​ចែក​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ​លើ​គំ​សំរាម​បឹង​ជើងឯក​ និង​កុមារ​មួយ​ចំនួនទៀត។ តាមរយៈ​សកម្មភាព​បែប​នេះ​មាន​ទស្សនិកជន​ជាច្រើន​បាន​សម្ដែង​ពី​ការ​កោស​សរសើរ​ និង​សង្ឃឹមថា នាង​នឹង​បន្ត​សកម្មភាព​ជួយ​សង្គម​បែបនេះ​នៅ​ពេល​ខាងមុខ​ទៀត៕