​រដ្ឋ​មន្ត្រីក្រសួង​ធនធាន​ទឹក​អញ្ជើញ​ចុះ​ពិនិត្យ ការ​លិចលង់​ដំណាំ​ស្រូវ​ នៅ​ក្នុង​តំបន់​ទំនប់​ការពារ​ទឹកប្រៃ​ប៉ូ​ឌែ​រលេ​ខ ៥ និង ៦ ស្ថិត​ក្នុង​ស្រុក​ព្រៃនប់​

​រដ្ឋ​មន្ត្រីក្រសួង​ធនធាន​ទឹក​អញ្ជើញ​ចុះ​ពិនិត្យ ការ​លិចលង់​ដំណាំ​ស្រូវ​ នៅ​ក្នុង​តំបន់​ទំនប់​ការពារ​ទឹកប្រៃ​ប៉ូ​ឌែ​រលេ​ខ ៥ និង ៦ ស្ថិត​ក្នុង​ស្រុក​ព្រៃនប់​

ភ្នំពេញ ៖ បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍ ពី​ការ​លិចលង់​ដំណាំ​ស្រូវ​ នៅ​ក្នុង​តំបន់​ទំនប់​ការពារ​ទឹកប្រៃ​ប៉ូ​ឌែ​រលេ​ខ ៥ និង​លេខ ៦ ស្ថិត​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយសារ​ទឹកភ្លៀង លោក​រដ្ឋមន្ត្រី ក្រសួង​ចុះ​ពិនិត្យមើល​ដោយ​ផ្ទាល់ ដើម្បី​មាន​វិធានការ។

ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​តាម​បណ្ដាញ​សង្គម​ថា ដោយ​ក្តាប់​បាន​មានការ​លិចលង់​ដំណាំ​ស្រូវ​នៅក្នុង​តំបន់​ទំនប់​ការពារ​ទឹកប្រៃ​ប៉ូ​ឌែ​រលេ​ខ ៥ និង​លេខ ៦ ស្ថិត​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ព្រមទាំង​សហការី នា​រសៀល​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៦ នេះ បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទី​តាំង​ដែល​កំពុង​មាន​ការ​លិចលង់។

ចំពោះ​ស្ថានភាព​ជាក់ស្ដែង គឺ​មិន​មាន​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ និង​មាន​សភាព​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​ការ​លិច​នេះ គឺ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជាប់​ជា​បន្តបន្ទាប់ ប្រមាណ ០២ សប្ដាហ៍​កន្លង​មកហើយ ។ ពេលនេះ ទឹកបាន និង​កំពុង​ចាប់ផ្ដើម​ស្រក​ចុះ​ជា​បណ្តើរៗ ហើយនឹង​ស្រក​ចុះ​អស់​វិញ នាពេល​ដ៏​ខ្លី​ខាងមុខ ។ ជំនន់​ទឹកភ្លៀង​នេះ នឹងមិន​ធ្វើឱ្យ​ដំណាំ​ស្រូវពង្រោះ​របស់​បងប្អូន​ប្រជាកសិករ​នៅ​តំបន់​នោះ មានការ​ខូចខាត​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ នឹងធ្វើ​ឱ្យ​ដំណាំ​ស្រូវ​ទាំងនោះ លូតលាស់​យ៉ាង​ល្អប្រសើរ ។​
​សូមបញ្ជាក់​ជូន​ថា នៅ​រដូវវស្សា​ឆ្នាំ ២០១៦ នេះ តំបន់​ព្រៃនប់ មាន​ផែន​ការផលិត​ស្រូវ​លើ​ផ្ទៃដី ចំនួន ១០.៥០០ ហិកតា ។ ជា​លទ្ធផល មកដល់ពេលនេះ សម្រេចបាន​ប្រមាណ ៨០ ភាគរយ ហើយ ។ ចំពោះ​ការអនុវត្ត​ការងារ​បង្កបង្កើនផល​ស្រូវវស្សា នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ មកដល់ពេលនេះ សម្រេចបាន​ប្រមាណ ១២.៤០០ ហិកតា ស្មើនឹង​ប្រមាណ ៧៥ ភាគរយ នៃ​ផែនការ ១៦.៦០០ ហិកតា៕