អភិបាល​រាជធានី​ភ្នំពេញ​ស្នើ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ និង​ក្រុម​យុវជន​ជួយ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ឲ្យ​បាន​រួចរាល់​ក្នុង​រយៈពេល​មួយ​រយ​ថ្ងៃ​

អភិបាល​រាជធានី​ភ្នំពេញ​ស្នើ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ និង​ក្រុម​យុវជន​ជួយ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ឲ្យ​បាន​រួចរាល់​ក្នុង​រយៈពេល​មួយ​រយ​ថ្ងៃ​

ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោកប៉ា សុជាតិ​វង្ស​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​និង​ក្រុម​យុវជន​ជួយ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ឲ្យ​បាន​រួចរាល់​ក្នុង​រយៈពេល​មួយ​រយ​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៥​ ខែមិថុនា​កន្លង​មកនេះ ក្រោយពី​ការ​ស្រង់​ស្ថិតិ​ហើយ យើង​ត្រូវ​បន្ត​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​ពួកគាត់​បន្ត​ទៀត​។​

ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​នេះដែរ លោកប៉ា សុជាតិ​វង្ស​ក៏បាន​ស្នើ​ឲ្យ​លោក​ចៅសង្កាត់ សហការ​ការ​គ្នា​ជាមួយ​ស្ថាប័ន​ប៉ូលីស​លើក​ម៉ា​ស៊ីន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ទៅធ្វើ​ជូន​សិស្សានុសិស្ស​ដែល​គ្រប់​អាយុ​នៅ​តាម​សាលារៀន​តែម្តង ដោយ​មិនបាច់​អោយ​ក្មួយៗ​មក​ធ្វើ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ទៀត​នោះ​ទេ។ ក្នុងនាម​អាជ្ញាធរ​ត្រូវ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អប្រសើរ ជៀស​ឲ្យ​បាន​ពី​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​ផ្តល់សេវា​រដ្ឋបាល​នេះ។

លោកប៉ា សុជាតិ​វង្ស​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ការងារ​ដូច​ខាងលើ​នេះ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ពិធី​សម្ពោធ​សាលា​ធម្មសភា​និង​សម្ពោធ​សមិទ្ធផល​នានា​នៅក្នុង​វត្ត​តាំង​រនាម ស្ថិត​ក្នុង​សង្កាត់​ប្រទះ​ឡាង ខណ្ឌ ដង្កោ រាជធានី​ភ្នំពេញ។

ពាក់ព័ន្ធ​និង​វិស័យ​សាសនា​នេះ​លោកប៉ា សុជាតិ​វង្ស​បាន​មានប្រសាសន៍​លើកឡើង​ផង​ដែរ​ថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​បាន​ធ្វើ​ឲ្យ​ប្រទេសជាតិ​រីកចម្រើន​លើ​គ្រប់​វិស័យ ទន្ទឹម​និង​ការ​រីកចម្រើន​នេះ​ផ្នែក​ពុទ្ធចក្រ​ក៏​មាន​ការ​រីកចម្រើន​ស្រប​ជាមួយគ្នា​ផងដែរ។ លោក​បន្ត​ថា ការ​រីកចម្រើន​នៅ​ក្នុង​ទី​អារាម​វត្ត​ទៅ​បាន​គឺ​ផ្តើម​ពី​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ បើ​ប្រជាពលរដ្ឋ​ជឿទុក​ចិត្ត​ហើយ​នោះ​ប្រជាពលរដ្ឋ​នឹង​ចូលរួម​គ្នា​ក្នុង​ការ​អភិវឌ្ឍ​ទីវ​ត្ត​នោះ​ហើយ​។

លោកប៉ា សុជាតិ​វង្ស​បាន​ប្រៀបធៀប ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ទៅ​នឹង​ទឹក​ទន្លេ ហើយ​វត្ត​អារាម​ប្រៀប​បាន​ទៅ​នឹង​ទូក មានន័យថា បើ​ទឹក​ឡើង​ទូក​ក៏​ឡើង​ដែរ។ យ៉ាងណា​មិញ សម្រាប់​វិស័យ​ព្រះពុទ្ធ​សាសនា បើ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ នោះ​វត្ត​អារាម​ក៏​មាន​ការ​អភិវឌ្ឍ​ទៅតាម​នោះ​ដែរ​៕​