កីឡាករ​បាល់ទាត់​ម្នាក់​ត្រូវ​បណ្តេញចេញ ដោយសារ​ផោម​បំពុល​គូប្រកួត​ និពន្ធដោយ : ធីតា       July-02-2016, 3:22 pm         389

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កីឡាករ​បាល់ទាត់​ម្នាក់​ត្រូវ​បណ្តេញចេញ ដោយសារ​ផោម​បំពុល​គូប្រកួត​នេះ​គឺជា​ការពិន័យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​ប្រវត្តិ​កីឡាបាល់ទាត់​។ កីឡាករ​បម្រុង​ម្នាក់​របស់​ក្លឹប​សុ​យ​អែ​ដ Järna Sk បានទទួល​កាត​លឿង​ទី​ពីរ ដែល​ស្មើនឹង​កាត​ក្រហម ព្រោះតែ​គេ​បាន​ផោម​ក្នុងការ​ប្រកួត​មួយ​។​

​អាជ្ញាកណ្តាល​បាន​ពន្យល់ថា Adam Lindin Ljungkvist ដែលជា​កីឡាករ​ស្លាប​បម្រើ​ឆ្វេង​មាន​ចេតនា​ផោម ដើម្បី​បំពុល​គូប្រកួត​។ លោក​បាន​បញ្ជាក់ថា កីឡាករ​គ្មាន​សិទ្ធិ​ធ្វើ​នូវ​ទង្វើ​បែបនេះ​ទេ​។ តែ​កីឡាករ​រូបនេះ​បាន​អះអាងថា គេ​ពិតជា​ឈឺពោះ​មែន រួច​ក៏​ផោម​ចេញមក ដោយសារ​ទប់​មិនបាន​។ កីឡាករ​អាយុ ២៥ ឆ្នាំនេះ​បាន​និយាយថា រូបគេ​មិន​ធ្លាប់បាន​ជួបប្រទះ​នូវ​ការពិន័យ​ដោយសារ​រឿង​ផោម​នេះ​ទេ ចាប់តាំងពី​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​នេះ​មក​៕

​ប្រភព​៖ Direct Matin