ពេជ្រសោភា ប្រាប់អ្នកគាំទ្រ កុំបារម្មណ៍ នាងនឹងជាឆាប់ៗ (មានវីដេអូ)

កាលពីពេលថ្មីៗនេះ អ្នកនាងពេជ្រ សោភា ដែលជាតារាចម្រៀងស្រី ល្បីមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ជាច្រើនដង និងជាច្រើនសាររួចមកហើយ ទាក់ទិននឹងការ ចាកចេញពីសិល្បៈ ដើម្បីទៅព្យាបាលជំងឺ។

យ៉ាងណាមិញ ប្រហែលជា២ម៉ោងមុននេះ អ្នកនាងពេជ្រ សោភាបានធ្វើការផ្សាយផ្ទាល់ ពីទំព័រហ្វេសប៊ុករបស់អ្នកនាង ដែលនិយាយរៀបរាប់ពី ស្ថានភាពជំងឺបច្ចុប្បន្ន ជាមួយនឹងសារពីលើវីដេអូដ៏ខ្លីថា កុំបារម្មណ៍ខ្ញុំនឹងជាឆាប់ៗ ។ នេះបើតាមការរៀបរាប់នៅក្នុងវីដេអូ បានបង្ហាញឲ្យដឹងថា នាងមានពេល ១ខែ ដើម្បីព្យាបាលខ្លួន ហើយបើនាងមិនជាសះស្បើយទេ នោះនាងនឹងឈានទៅរកបញ្ហាមួយទៀត។ សម្រាប់ការឈឺរបស់នាង ធ្វើឲ្យប៉ះពាល់សមរម្យដែរ ដល់រូបនាង តែទោះជាយ៉ាងណា នាងនឹងសង្ឃឹមថា ជាសះស្បើយ និហើយនាងក៏អរគុណជាខ្លាំងដល់ អ្នកគាំទ្រ ដែលតែងតែគាំទ្រ និងស្រឡាញ់ ហើយច្រៀងចម្រៀងរបស់នាង។ ទោះជាយ៉ាងណា សម្រាប់ពេលនេះ នាងហាក់ដូចជាធូរស្រាលបន្ដិច និងមិនធ្វើទុក្ខខ្លាំងអ្វីនោះទេ។

សូមទស្សនាវីដេអូពេញ ដែលដកស្រង់ចេញពីទំព័រហ្វេសប៊ុករបស់អ្នកនាង ពេជ្រសោភា៖

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា កាលពីចុងខែមិថុនា មុននឹងអ្នកនាងពេជ្រ សោភាចាកចេញទៅក្រៅប្រទេស ធ្វើការព្យាបាលជំងឺ អ្នកនាងបានបង្ហោះវីដេអូមួយ នឹងបាននិយាយថា អ្នកនាងនឹងចេញទៅព្យាបាល ជំងឺនៅថ្ងៃទី ៣០ ហើយនឹងបន្ដការងារ ប្រសិនជាលទ្ធផល 

នៅក្នុងនោះ នាងបន្តទៀតថា តាមពិតនាង មិនមែនចាកចេញពីសិល្បៈ នោះទេ តែអ្នកនាងមានជំងឺ នឹងគ្រាន់តែត្រូវការពេលវេលា សម្រាប់ព្យាបាល តែប៉ុន្នោះ ហើយបើសិនជាការព្យាបាល មានលទ្ធផលល្អ នោះ នាងនឹងនៅតែបន្តក្នុង វិស័យមួយនេះ តែយ៉ាងណាមិញ នាងមិនបានប្រាប់ឲ្យដឹងនូវ ជំងឺដែលធ្វើឲ្យនាង ត្រូវទៅពិនិត្យព្យាបាល នោះទេ ដោយនាងគ្រាន់តែបង្ហើបថា នេះជាជំងឺកាចសាហាវ សម្រាប់នាង ហើយ នាងគ្រាន់តែទៅពិនិត្យ ពីអាការៈនៃ ជំងឺរបស់នាង មិនទាន់សម្រេចថា ត្រូវព្យាបាល ឬយ៉ាងណាឡើយ ។

នៅក្នុងនោះផងដែរ អ្នកនាងពេជ្រ សោភា បានសំណូមពរឲ្យអ្នគគាំទ្របន្ត គាំទ្រ និង អរគុណសម្រាប់ការលើកទឹកចិត្ត របស់ពុកម៉ែបងប្អូន ហើយបន្ទាប់ពីព្យាបាលរួច ពេជ្រ សោភា នឹងមានបទចម្រៀង Original ថ្មីជាច្រើនទៀត សម្រាប់ឲ្យពុកម៉ែបងប្អូន ជាពិសេស អ្នកគាំទ្រ រីករាយសណ្តាប់ ទុកជាការកម្សាន្ត ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload